ខេត្តព្រៃវែង៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅរសៀលថ្ងៃទី២៩ខែកញ្ញាឆ្នាំ១០២០នេះស្ត្រីម្នាក់ជាប្រពន្ធបានយកដែកចុងស្រួច ចាក់ចំបំពង់ក ប្តី បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម។
ភ្នាក់ងារសៀមរាបប៉ុស្ដិ៍បានរាយការណ៍ថាហេតុការណ៍បានកើតឡើងនៅភូមិក្តាមពុក ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ទោះយ៉ាងណាស្ត្រីជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗក្រោយធ្វើសកម្មភាព។
ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ព័ត៌មានលម្អិតនៅឡើយទេ៕SRP
ទីប្រឹក្សា ឆាវឆាវ
២៩ កញ្ញា ២០២០