Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
២២ កក្កដា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម​ បានថ្លែងអំណរអរគុណ ចំពោះ លោក លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានផ្តល់អំណោយ ជួយដល់រដ្ឋបាលខេត្ត ដើម្បី ជួយឧបត្ថម្ភគាំទ្រ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ និងគ្រួសារផ្សេងៗទៀត ដែលកំពុងធ្វើចត្តាឡីស័ក។ ក្រៅពីនោះ អំណោយមនុស្សធម៌នេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩ផងដែរ​។

លោកថ្លែងអរគុណ ក្នុងពេលទទួលអំណោយពីសប្បុរសជន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះ។

គួរ​បញ្ជាក់​ថា​ សប្បុរសជន ដែលនាំអំណោយផ្ដល់ជូន រដ្ឋបាលខេត្តកំពង់ចាម រួមមាន៖
លោក ហុង វណ្ណឌី និងក្រុមគ្រួសារ ម៉ាសចំនួន ៤កេស អាវ PPE ចំនួន ៣កេស ទឹកអាកុល ៣កាន និងថវិកាចំនួន ៦លានរៀល។

-លោក លី គីមឆេង និងលោកស្រី សៀង ហ៊ូង ឧបត្ថម្ភតេស្តសហ័ស ចំនួន ១.១១១ដើមនិង-មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេមបូឌា ភីអិលស៊ី ឧបត្ថម្ភ ថវិកា ១លានរៀល ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២០ កក្កដា ២០២១

ខេត្ត​កំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ បានចូលរួមអបអរសាទរចំពោះស្ត្រីម្នាក់ ដែលជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានជាប់លេខរៀងទី ៦លាន ក្នុងការមកទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងទទួលបានថវិកាថវិកាលើកទឹកចិត្ត ចំនួន ១០លានរៀល និងសម្ភារផ្សេងៗទៀត ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី។

ការថ្លែងអបអរនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម នៅព្រឹកមិញនេះ។

លោក អ៊ុន ចាន់ដា បានថ្លែងថា នេះជាកិត្តិយស របស់ខេត្តកំពង់ចាម ពីព្រោះថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងត្រូវបញ្ចប់នៅត្រឹមលេខរៀងទី ១០លាន ប៉ុន្តែ ជាព្វសំណាង ស្រាប់តែលេខរៀងទី ៦លាន គឺបានទៅលើប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម របស់យើង។

លោកបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែ គិតគូអំពីអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ តាមរយៈ ដាក់ចេញនូវ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឲ្យមានភាពស៊ាំ ទប់ទល់នឹងការឆ្លងរីករាករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ ប៉ុណ្ណោះទេ ក៏ប៉ុន្តែ រាជរដ្ឋាភិបាល បានផ្ដល់ការលើកទឹកចិត្តជាប្រាក់រង្វាន់ ទៅដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងលេខរៀងទីលានៗ ក្រោយពីមកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវី-១៩ រួចហើយផងដែរ។

លោកបញ្ជាក់ដែរថា យ៉ាងណាមិញ នៅថ្ងៃនេះ ផងដែរ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងដឹកនាំគណៈប្រតិភូ ដើម្បី នាំថវិកាលើកទឹកចិត្ត របស់សម្ដេចតេជោ មកផ្ដល់ជូនបងស្រី ផេង សឿន នៅស្រុកចំការលេី។

​សូមបញ្ជាក់ថា បើតាមសារនៅក្នុងផេកផ្លូវការ របស់សម្ដេចហ៊ុន សែន បានសរសេរថា៖ «មកដល់ថ្ងៃនេះ កម្ពុជាយើង បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៦លាននាក់ ស្មើនឹង ៦០ភាគរយ នៃប្រជាជន ១០លាននាក់ ដែលត្រូវចាក់។ លេខរៀងទី ៦លាន បានទៅលើប្អូនស្រី ផេង សឿន​ អាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។

លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារៈផ្សេងៗទៀត ដែលជាជំនួយរបស់ខ្ញុំ ទៅប្រគល់ជូនដោយផ្ទាល់។

​បើតាមរបាយការណ៍ របស់រដ្ឋបាលសាលាខេត្តកំពង់ចាម ស្ដីពីស្ថានភាពជម្ងឺកូវីដ ១៩ នៅក្នុងខេត្តកំពង់ចាម មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានករណីឆ្លងសរុប ចំនួន ៣.២៨៧ករណី ជាសះស្បើយ ២.៣៣៥នាក់ និងករណីស្លាប់ ៦១នាក់។ បច្ចុប្បន្ន ករណីឆ្លងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៨៩១នាក់។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងថ្នាក់ខេត្ត ដោយមានការយកចិត្តទុដាក់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានដំណើរការចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋ ចំនួន ២លើក គឺ៖ លើកទី១ ក្នុងដូសទី១ ដើម្បី ចាក់ជូនប្រជាពលរដ្ឋ ១ក្រុង និងស្រុក ៤ សម្រេចបានចំនួន ២៣៤.៨១៥នាក់ ស្មើនឹង ៧០% ។ និងលើកទី២ ក្នុងដូសទី១ កំពុងចាក់ជូនប្រជាពលរដ្ឋ ចំនួន ៥ស្រុក រហូតមកដល់ពេលនេះ សម្រេចបានចំនួន ៨១.៥៣៤នាក់ ស្មើនឹង ៣០,២០% នៃផែនការ ។ ហើយក្រុមគ្រូពេទ្យជំនាញ ក៏កំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៩ កក្កដា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​និង​ជម្ងឺ​កូ​វីដ-១៩ នៅព្រឹកមិនេះ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ នាំយក​អំណោយ​ជា​សម្ភារ និង​ភេសជ្ជៈ របស់​រដ្ឋបាលខេត្ត ប្រគល់ជូន​ក្រុមគ្រូពេទ្យ​ប្រចាំការ នៅ​មន្ទីរពេទ្យ​មេគង្គ និង​វិទ្យាល័យ​ព្រះសីហនុ ស្ថិតក្នុង​ក្រុង​កំពង់ចាម។

គួររំលឹកថា បន្ទាប់ពី​ការ​គម្រាមកំហែង ដោយ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្ត​កំពង់ចាម បានសម្រេច​យក​អតីត​សណ្ឋាគារ​មេគង្គ ប្រែក្លាយជា​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​ជម្ងឺ​កូ​វីដ ១៩ ក្នុង​ម្រិ​ត​ធ្ងន់។ ចំណែកវិទ្យាល័យ​ព្រះសីហនុ ធ្វើជា​មន្ទីរពេទ្យ​ព្យាបាល​ជម្ងឺ​កូ​វីដ ១៩ ក្នុង​ម្រិ​ត​ស្រាល។ បច្ចុប្បន្ន មណ្ឌល​ព្យាបាល​ជម្ងឺ​ទាំង ២​កន្លែង នេះ កំពុង​ទទួល​ការព្យាបាល​អ្នក​ជម្ងឺ យ៉ាង​មមាញឹក និង​ការយកចិត្តទុកដាក់​បំ​ផុត ពី​សំណាក់​ក្រុមគ្រូពេទ្យ​ជំនាញ។

​បើតាម​មន្ត្រីរបស់​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា អំណោយ ជូន​ដល់​ក្រុមគ្រូពេទ្យ នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម និង​មន្ទីរពេទ្យ​វិទ្យាល័យ​ព្រះសីហនុ ដោយ​ក្នុង​មួយ​មន្ទីរពេទ្យ ទទួលបាន៖ ទឹកក្រូច​ចំនួន ២៥​កេស ជែ​ល​លាងដៃ​ចំនួន ៥​កេស និង​ម៉ាស ចំនួន ១៥.០០០​ម៉ាស៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ កក្កដា ២០២១

ខេត្តកំពង់ចាម​៖ក្នុងឱកាសបេីក​ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែ​ ប្រវែង ២៧.៦០០ម៉ែត្រ ចាប់ពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស​ នៅព្រឹក​មិញនេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គម្រោងផ្លូវ ១ខ្សែនេះ គ្រោងចំណាយថវិកាស្ថាបនាក្នុងរង្វង់ប្រមាណជាង ៣លានដុល្លារអាមេរិក ហើយរំពឹងថា វានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋ​ ចំណេញទាំងពេលវេលាក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ពី​តំបន់​មួយ ទៅ​តំបន់​មួយ ដែលជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាល គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស។ ក្រៅពីនោះ សមិទ្ធផលនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដោយបានប្រែក្លាយស្រុកទេស ក៏ដូចជា មូលដ្ឋានសហគមន៍ ឲ្យមានសោភណ្ឌភាពល្អ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ស្រុកកងមាស​ រស់នៅប្រកបដោយផាសុខភាព និងធ្វើឲ្យកម្រិតជីវភាពគ្រួសារ កាន់តែប្រសើរឡើង ថែមមួយកម្រិតផងដែរ។

លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រៅពីនោះគម្រោងនេះ ក៏ស្ថិតនៅក្រោមការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន។

លោកអ៊ុន ចាន់ដា ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ ថែទាំសុខភាព តាមរយៈ ការអនុវត្តនូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» និងចូលរួមទៅទទួលយកវ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នា ខណៈពេលនៅតាមបណ្ដាក្រុង/ស្រុកនីមួយៗ នៃខេត្តកំពង់ចាម កំពុងដំណើរការ ចាក់ជូនប្រជាពលរដ្ឋយើង ដោយឥតគិតថ្លៃ ដែលជាការចូលរួមចំណែកទាំងអស់គ្នា ដើម្បី បញ្ជៀសកុំឲ្យជម្ងឺកូវីដ ១៩ ឆ្លងចូលខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើងផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៦ កក្កដា ២០២១

ខេត្តកំពង់ចាម​៖ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ុន ចាន់ដា បាន​ថ្លែងសំណូមពរ​ដល់​ព្រះចៅ​អធិការវត្ត​គ្រប់​វត្ត​ សូម​ជួយ​ផ្សព្វផ្សាយ​រំឭកដល់​លោកយាយ​ លោកតា​ ពុទ្ធបរិស័ទ​ទាំងអស់​ ត្រូវ​​ខិតខំ​​យកចិត្តទុកដាក់​ ក្នុងការថែទាំសុខភាព​ ឲឲ្យចៀសផុតពីការ​ឆ្លង​​ជំងឺ​កូវីដ​។

លោកថ្លែងសំណូមពរនៅព្រឹកមិញនេះក្នុង​ឱកាស​នាំយកទៀន​ចំណាំ​ព្រះវស្សា និងទេយ្យទាន វេរប្រគេនដល់ព្រះសង្ឃ ចំនួន​៤វត្ត​ ក្នុងក្រុងកំពង់ចាម ដែលបានរៀបចំឡេីងនៅវត្តខេមវន្តបឹងស្នាយ ស្ថិតក្នុង​សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លោក អ៊ុនចាន់ដា អភិបាលខេត្តបាន​បញ្ជាក់​ថា​ ដោយ​បច្ចុប្បន្ន​ជំងឺ​ឆ្លង​រាតត្បាត​នេះ នៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ​ សម្រាប់​ក្នុង​ខេត្តកំពង់ចាម​ តួរលេខ​អ្នក​ស្លាប់​បានកេីនឡេីង​ដល់​៥៦នាក់​ហេីយ​​។​ ដដើម្បីចៀសផុតពីជំងឺនេះ យើងទាំងអស់គ្នា ត្រូវចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសាកលនេះ ដោយការថែរក្សាសុខភាព ជាពិសេស ការអនុវត្ត​វិធានការ​ ៣ការពារ​ ៣កុំ​។

គួរបញ្ជាក់ថា ទៀនចំណាំព្រះវស្សា និងទេយ្យទាន​វេរប្រគេនដល់ព្រះសង្ឃទាំង ៤វត្ត ដោយក្នុង ១វត្តៗ មាន៖ ទៀនព្រះវស្សា ១គូ ទេយ្យវត្ថុ ១កញ្ចប់​ អង្ករ​ ២០០គីឡូក្រាម​ មី​ ១០កេស​ ទឹក​បរិសុទ្ធ​ ​៥កេស​ ទឹកក្រូច​ ៥កេស ត្រីខ​ ១កេស​ ទឹកត្រី​ ៥យួរ​ ទឹកស៊ីអ៉ីវ​ ៥យួរ​ ទឹកដោះគោខាប់​ ១កេសធំ​ ​​ ស្ករស​ ៥គីឡូក្រាម​ តែ​ ៥កញ្ចប់​ ចង្ហាន់​ ១ស្រាក់​ ផ្លែឈើ​ ១កន្ត្រក​ និងបច្ច័យ ១.៧០០.០០០រៀល​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page104 Page105 Page106 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!