ខេត្តកំពង់ចាម៖លោកតាឯក ប៊ុន អាយុ ១០៤ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ដែលលោកតា មានស្មារតីខ្ពស់ ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងដូសទី១ ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ បានទទួលអំណោយ សម្ភារជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ពីនាយករដ្ឋមន្ត្រីហ៊ុន សែន ដេីម្បីលើកទឹកចិត្ត សម្រាប់ផ្គត់ផ្គង់ជីវភាព។
ការទទួលបានអំណោយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ តាមរយ: លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។
សូមជម្រាបថាលោកតា ឯក ប៊ុន អាយុ ១០៤ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ កាលពីថ្ងៃទី២០ កក្កដា កន្លងទៅ ហើយអំណោយបាន រួមមាន៖ ថវិកាចំនួន ៣លានរៀល មី០៨កេស ត្រីខ ០១កេសធំ ទឹកសុទ្ធ ០២កេស អង្ករ០៤បេ ទឹកត្រី០២យួរ និងប្រេងឆា០២ដប៕SRP
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៣ ខែកក្កដា ម្សិលមិញ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនៃសួនច្បារតាមមាត់ទន្លេមេគង្គ ក្នុង ក្រុងកំពង់ចាម។