Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ ៥ សីហា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី​៥ ខែសីហា ព្រឹកមិញនេះ​ បានអញ្ជើញចុះពិនិតការស្ថាបនាផ្លូវ​បេតុង​អាមេ​ ២ខ្សែ​ ប្រវែង​ជាង១៥០០ ម៉ែត្រ និងប្រព័ន្ធ​លូបង្ហូរទឹក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។​

ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ស្ថាបនា​​ផ្លូវ​ខាង​លើនេះ​ លោកអ៊ុន​ ចាន់ដា​ បាន​ធ្វើការ​សាកសួរ​សុខទុក្ខ​ និង​អំពាវនាវ​ដល់​​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ផងដែរ​។ ជាមួយ​ការ​ស្ថាបនា​ផ្លូវ​​នេះ​ ប្រជាពលរដ្ឋ​ ពិត​ជា​​មាន​ការ​ត្រេកអរ​ជា​ខ្លាំង​ បេី​ទោះជា​ស្ថិត​ក្នុង​បរិបទ​កូវីដ​-១៩​ អាជ្ញាធរ​ខេត្តកំពង់ចាម​ នៅតែ​បន្ត​ធ្វើការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ ​ជាក់ស្តែង​ដូចជា​ការ​ស្ថាបនា​ពី​ផ្លូវ​ដី​ ទៅ​ជា​ផ្លូវ​បេតុង​​​នេះ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរ​​។

មន្ត្រីបច្ចេកទេសនៃទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែងជាង១៣០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និង មួយ ខ្សែ ទៀត ប្រវែងជាង ២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និង ស្ថាបនា លូរំដោះទឹក ប្រវែង ជាង ១០០០ ម៉ែត្រ និង លូ ដែល ត្រូវ ជួសជុល ប្រវែងជាង ៤០០ ម៉ែត្រ។

លោក​បានថា គម្រោងស្ថាបនា​ផ្លូវ​នេះ គឺជាគម្រោង ស្ថាបនា តទៅ ក្នុង ថវិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។

មន្ត្រីបច្ចេកទេសដដែល បានរំលឹកផងដែរថា ក្នុងឆ្នាំកន្លងទៅ ពេលរដូវវស្សា អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ អ៊ុន ចាន់ដា តែងតែបាន ចុះពិនិត្យរាល់ពេល មានជំនន់ទឹកភ្លៀង ក្នុងភូមិ មួយចំនួន នៅក្នុងសង្កាត់ បឹងកុក ដើម្បីរកវិធីសាស្ត្រ ដោះស្រាយ។ ហេតុដូច្នោះហើយ ទើបមកដល់ បច្ចុប្បន្ននេះ បានអភិវឌ្ឍ ស្ថាបនាផ្លូវបេតុងអាមេ និង ស្ថាបនា លូរំដោះទឹក ដើម្បី បញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងដូច ឆ្នាំមុនៗទៀត​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៤ សីហា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី​០៤​ ខែសីហា​ ព្រឹកមិញនេះ​ បានអញ្ជើញប្រគល់ផ្ទះទី៣ ដែលជាកម្មវិធីមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនគ្រួសារស្ត្រីមេម៉ាយ ក្រលំបាកម្នាក់ ឈ្មោះ ឆែ អ៊ូ អាយុ៤៥ឆ្នាំ រស់នៅ ភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានក្រើនរំលឹក ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនឲ្យបានជាប្រចាំ ហើយត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយផ្ដើមចេញពីបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំង អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ចាំបាច់ ត្រូវតែយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវ​វិធានការ​ ៣ការពារ ៣កុំ ដើម្បីចៀសផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏កាចសាហាវនេះ។

សូមជម្រាបថា​ ដោយមេីលឃើញនូវលទ្ធភាពខ្សត់ខ្សោយ ចំពោះ​គ្រួសារនេះ លោក អ៊ុន ចាន់ដា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង ជូនស្រ្តីមេម៉ាយ សម្រាប់ស្នាក់នៅ ហេីយ​ក៏​បាន​ផ្ដល់​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ និង​សម្ភារ​មួយ​ចំនួន​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣ សីហា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកមិញនេះ​ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនមន្រ្តីរាជការ ដែលកំពុងធ្វើចត្តាឡីស័កនៅមន្ទីរផែនការ​ មន្ទីរទេសចរណ៍ និងមន្ទីរពាណិជ្ជកម្ម បន្ទាប់ពី​ពាក់ព័ន្ធ​នឹងករណី​វិជ្ជមានកូវីដ-១៩។

លោកអ៊ុន ចាន់ដា បានបញ្ជាល់ថា ផ្អែកលើស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី ប្រភេទ ដែលតា (Delta) ក៏មានសន្ទុះខ្លាំងនៅប្រទេសជិតខាង និងបានរាលដាលមកដល់ខេត្តមួយចំនួនដែលនៅជាប់ព្រំដែនជាមួយនឹងប្រទេសកម្ពុជា ក្នុងនោះខេត្តកំពង់ចាមយើងនាពេលថ្មីៗនេះក៏បានរកឃើញមេរោគបំលែងថ្មី ចំនួន៣ នាក់ផងដែរ។

អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំង៣មន្ទីរខាងលើ​ ដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល សូមថែរក្សាសុខភាពឲ្យបានល្អ ទាំងការស្នាក់នៅ ហូបចុក ជាពិសេសការហាត់ប្រាណឲ្យបានទៀងទាត់ និងត្រូវចូលរួមអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់សុខាភិបាល ក៏ដូចជាវិធានការ​ ៣ការពារ​ និង៣កុំ​ ​ដើម្បីចៀសផុតពីជំងឺដ៏កំណាចនេះ។

អំណោយរបស់រដ្ឋបាលខេត្ត ដែលបានផ្តល់ជូនមន្ត្រីរាជការទាំង៣មន្ទីរខាងលើ​ សរុប៦៩នាក់ ដោយទទួលបាន​ អង្ករ មី ទឹកបរិសុទ្ធ ម៉ាស​ និងជែលលាងដៃផងដែរ​៕​SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២ សីហា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្តប្រយុទ្ធប្រឆាំងនឹង​ជម្ងឺ​កូ​វីដ១៩ បាន​ណែនាំ​ឲ្យ​បង្កើត​ក្រុមការងារ​ថ្នាក់​ខេត្ត ក្រុង-ស្រុក ដើម្បីគ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដតាម​ផ្ទះ។

ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស អញ្ជើញ​ចូលរួម​ជាមួយ លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដឹកនាំ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់ ស្តីពី “​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​គ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ ១៩ នៅតាម​ផ្ទះ​” នៅ​សាលប្រជុំ​សាលាខេត្ត នៅថ្ងៃទី​០២ ខែសីហា ឆ្នាំ ២០២១នេះ។

លោកអ៊ុន ចាន់​ដា បានថ្លែងថា​ ដោយ​ផ្អែក​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​គ្រប់គ្រង​ថែទាំ​ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ ១៩ នៅតាម​ផ្ទះ គឺ​តម្រូវ​ឲ្យ​បង្កើត​ក្រុមការងារ​ថ្នាក់​ខេត្ត ដើម្បីគ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ ១៩ តាម​ផ្ទះ។ រីឯ​រដ្ឋបាល​ក្រុង​-ស្រុក ក៏ត្រូវ​រៀបចំ​បង្កើត​ក្រុមការងារ នៅ​ថ្នាក់ក្រុង​/​ស្រុក ដើម្បីគ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដតាម​ផ្ទះផងដែរ។

អភិបាលខេត្តបានបញ្ជាក់ដែរថា ការព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ តាម​ផ្ទះ​នេះ គឺ​ដើម្បីជួយ​កាត់បន្ថយ បន្ទុក​រដ្ឋាភិបាល ហើយ​ការព្យាបាល តាម​ផ្ទះ គឺ​ធ្វើទៅបាន សម្រាប់តែ​អ្នក​ជម្ងឺ​កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា ប៉ុណ្ណោះ។ ដូច្នេះ យើង​ត្រូវបង្កើត​ក្រុមគ្រូពេទ្យ នៅតាម​បណ្តា​​ក្រុង-ស្រុក មួយក្រុម មាន​សមាភាព​ចំនួន១០​នាក់ ដើម្បីចុះ​តាម​មូល​ដ្នា​ន អាស្រ័យទៅលើ​​ក្រុង-ស្រក នីមួយៗ ដែលមាន​ចំនួន​ប្រជា​ពល​រដ្ន នៅក្នុង​មូល​ដ្នា​ន​របស់ខ្លួន ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣០ កក្កដា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់​ដា​ អភិបាលខេត្ត​កំពង់ចាម នារសៀល​ថ្ងៃទី​២៩ ខែកក្កដា ម្សិលមិញ បាន​ដឹកនាំ​កិច្ច​​ប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត ផ្សព្វផ្សាយ​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល និង​សេចក្តី​សេចក្តីសម្រេច របស់​រដ្ឋបាល​ខេត្តកំពង់ចាម ស្តីពី​ការដាក់ចេញ​នូវ​យុទ្ធនា​ការពង្រឹង​វិធា​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាលនៃ​ជម្ងឺ​កូ​វីដ ១៩ ក្នុងភូមិ​សាស្ត្រ ខេត្តកំពង់ចាម។

អភិបាលខេត្ត បាន​មានប្រសាសន៍ថា រាជ​រដ្ឋ​ភិ​បាល​កម្ពុជា បានដាក់​ចេញ​នូវ​សារាចរ​លេខ ០៤​ស​.​រ ចុះ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង២៣:៥៩​នាទី ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី ធានា​ប្រសិទ្ធភាព នៃ​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ ជាពិសេស ក្នុង​បរិបទ​ដែល​កម្ពុជា កំពុង​ប្រឈម​នឹង​ការមកដល់ នៃ​រលក​ទី​៣ នៃ​ការឆ្លង រីក​រាលដាល​ទ្រង់ទ្រាយ​ធំ នៃ​ជម្ងឺ​កូ​វីដ ១៩ បណ្តាលមកពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ដែល​តា (Delta)​។ ដូច្នេះដើម្បី ធានាបាន​ប្រសិទ្ធភាព នៃ​ការអនុវត្ត​វិធាន​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជម្ងឺ​នេះ នៅក្នុង​ខេត្តកំពង់ចាម រដ្ឋបាលខេត្ត ក៏បាន​ដាក់ចេញ​នូវ​សេចក្តីសម្រេច​លេខ ២២៤/២១ ស​.​ស​.​រ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១ ស្តីពី​ការដាក់ចេញ​នូវ​យុទ្ធនា​ការពង្រឹង​វិធា​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាលនៃ​ជម្ងឺ​កូ​វីដ ១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម សំដៅ​អនុវត្ត​ព្រម​គ្នា ក្នុង​ការងារ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជម្ងឺ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ ដែល​តា​(Delta) ផងដែរ។

លោកអ៊ុន ចាន់​ដា បានដាក់​ចេញ​នូវ​វិធានការ​បន្ថែមចំនួន ៧​ចំណុច ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក សម្រាប់​ការអនុវត្ត​ព្រម​ពេល​គ្នា ដើម្បី បង្កើន​ប្រសិទ្ធភាព នៃ​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ ក្នុងនោះ​មាន ៖
១-​ក្រុង​/​ស្រុក ត្រូវ​បន្ត​ផ្សព្វផ្សាយ និង​ដាក់​វិធានការ​អនុវត្ត ដើម្បី ចែករំលែក​ការទទួលខុសត្រូវ​ដល់​អ្នកពាក់ព័ន្ធ ឱ្យ​អនុវត្ត​ព្រម​គ្នា ។​

២-​ក្នុងពេលដែល​អនុវត្ត​សេចក្តីសម្រេច​ការបិទ​ខ្ទប់ ភូមិសាស្ត្រ​តាម​បណ្តា​ខេត្ត ជាប់​ព្រំដែន រដ្ឋបាល​ក្រុង​/​ស្រុក ត្រូវ​បន្ត​សហការ ជាមួយ​អនុគណៈកម្មការ​គ្រប់គ្រង ច្រកទ្វា​ចេញចូល​ប្រទេស និង​ការធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី រៀបចំ​ផ្ទេរ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ពី​សាលារៀន ទៅ​ទីតាំង​ដែល​ទំនេរ ដើម្បី ប្រគល់ជូន​សាលារៀន​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ត្រៀម​រៀបចំ​បើក​សាលារៀន​ឡើងវិញ ។​
៣-​ត្រូវ​ពង្រឹង​វិធានការ​ហាមឃាត់ នូវ​រាល់​សកម្មភាព និង​ទីកន្លែង ដែលមាន​ហានិភ័យ​ខ្ពស់ ក្នុងការ​ឆ្លង​រីក​រាល នៃ​ជម្ងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ រួម​នឹង​ការអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត សុវត្ថិភាព​ក្នុងអំឡុងពេល​នៃ​ការ ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​

៤-​បន្ត​ពង្រឹង​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រួមបញ្ចូល​នឹង​ការអនុវត្ត​កាតព្វកិច្ច រក្សា​គម្លាត សុវត្ថិភាព​ក្នុងអំឡុងពេល នៃ​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍។​

៥-​ត្រូវ​បន្ត​តាមដាន និង​ស្រាវជ្រាវ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ពិសេស លើ​ករណី​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅក្នុង​មូលដ្ឋាន ដោយ​ត្រូវ​បិទ​ខ្ទប់​ទីកន្លែង ទីតាំង​ដែល​រកឃើញ​ករណី​ភ្លាមៗ និង​ចាត់វិធានការ​បន្ទាន់ សំដៅ​គ្រប់គ្រង​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ករណី​វិជ្ជមាន ដើម្បី គ្រប់គ្រង​តំបន់​ផ្ទុះ​ឆ្លង​បាន​ទាន់ពេលវេលា និង​កាត់ផ្តាច់​កុំឱ្យ​ឆ្លងទៅ​តំបន់​ផ្សេងទៀត។​

៦-​ត្រូវអនុវត្ត​ច្បាប់ ដោយ​មិនមាន​ការលើកលែង ចំពោះ បុគ្គល​ដែល​បំពាន​សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច និង​វិធានការ​រដ្ឋបាល ដែល​បាន​ដាក់ចេញ ។

៧-​ត្រូវ​រៀបចំ ការយក​សំណាក ចំពោះ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ដែល​ផ្ទះ​ឆ្លង​ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី ស្រាវជ្រាវ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ យកមក​ព្យាបាល​បាន​ទាន់ពេលវេលា និង​ទប់ស្កាត់​ការឆ្លង​រីក​រាល នៃ​ជំងឺ​កូ​វីដ ១៩ ក្នុង​ទ្រង់ទ្រាយ​ធំ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page102 Page103 Page104 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!