Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ ១២ សីហា ២០២១

ខេត្តកំពង់ចាម​៖គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ត្រូវ​បាន​បេីក​សំណេី​ដេញ​ថ្លៃ​ ចំនួន​៤គម្រោង​​​​​​​​​ នាថ្ងៃ​ទី​១២​ ខែសីហា​​​ ឆ្នាំ​២០២១​ នៅ​សាលា​ស្រុក​កំពង់សៀម​ ក្រោម​វត្តមាន​​លោក​ ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​​ និង​លោក​ ឈួន​ វិបុល​ អភិបាល​រង​ស្រុក​កំពង់សៀម​​ ដោយ​មាន​ការ​ចូលរួម​ពី​​​គណៈកម្មការ​លទ្ធកម្ម​ ក្រុម​ការងារ​សម្របសម្រួល​​ខេត្ត​ និង​ស្រុក​ ព្រមទាំង​តំណាង​ក្រុម​ហ៊ុន​ ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​ ឈួន​ វិបុល​ អភិបាលរង​ស្រុក​កំពង់សៀម​​​ បាន​ធ្វើ​ការ​ណែនាំ​ជំរុញ​​​ដល់​គណៈកម្មការ​លទ្ធកម្ម​ និង​ក្រុម​ហ៊ុន​ទទួល​ការ​ទាំងអស់​ ធ្វេីយ៉ាងណាត្រូវ​អនុវត្ត​គម្រោង​ឲ្យ​មាន​តម្លាភាព​ និង​ធ្វើ​ការ​សាងសង់​ ​គ្រប់សំណង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​។

ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ លោក​ ​ឡី​ មិច​​ ​បាន​ក្រេីនរំលឹកដល់​តំណាង​ក្រុមហ៊ុន​​ទទូលការទាំងអស់​ ​ឲ្យ​មាន​ការ​យកចិត្តទុកដាក់​ស្តាប់​ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អជ្ញាធរ​ ដែលបាន​រៀបចំ​ឡើង​ ជាពិសេស​ត្រូវ​​គោរព​តាម​ក្រមសីលធម៌​របស់​អ្នក​ទទួល​ការ​​ លេីសពី​នោះ​សូម​ឲ្យ​​​ចូលរួម​​សហការ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ផងដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៤ខ្សែ​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​រំចេក​ សាងសង់ផ្លូវបេតុងអាមេប្រវែង៣៤៨ម៉ែត្រ​ ទទឹង៣ម៉ែត្រ​ នៅភូមិរំលេច​។
២-ឃុំ​វិហារធំ​ សាងសង់ផ្លូវបេតុងអាមេប្រវែង៤៧៧ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិពង្រ​។
៣-ឃុំ​អំពិល​ សាងសង់ផ្លូវបេតុងអាមេប្រវែង៦៩៣ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិជើងគោក​។
៤-ឃុំ​អូរស្វាយ​ សាងសង់ផ្លូវបេតុងអាមប្រវែង៥២៣ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិត្រពាំងកក់​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៩ សីហា ២០២១

ខេត្តកំពង់ចាម៖លោមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​អំពាវនាវ​ដល់មាតាបិតា និងអាណាព្យាបាល របស់កុមារ និងយុវវ័យមាន អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ សូមនាំកូនៗទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ

លោកថ្លែងអំពាវនាវនៅថ្ងៃទី​៩​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ​ក្រោម១៨ឆ្នាំ នៅមន្ទីរពេទ្យខេត្តកំពង់ចាម​។

លោកថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន បានដាក់ចេញនូវ «ផែនការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ» សំដៅបង្កើត​ឲ្យមានភាពស៊ាំ ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

សូមជម្រាបថារដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការចាក់វ៉ាកសាំង បង្ការជំងឺកូវីដ-១៩ ជូនដល់កូនក្មួយជាកុមារ និងយុវវ័យដែលបានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះតទៅដោយមានរយៈពេល១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី១ ដោយមានចំនួន២២ ទីតាំង​៖
១.ក្រុមកំពង់ចាម ១ទីតាំង​ – មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម​។

២.ស្រុកកំពង់សៀម ២ទីតាំង​ ​-មណ្ឌលសុខភាពអំពិល និងមណ្ឌលសុខភាពកោះរកា។

៣.ស្រុកចំការលើ ៣ទីតាំង​ -មណ្ឌលសុខភាពស្ពឺ -មណ្ឌលសុខភាពចំការអណ្តូង និងមណ្ឌលសុខភាពស្វាយមាស (ឃុំតាអុង)​។

៤.ស្រុកស្ទឹងត្រង់ ៣ទីតាំង​ -មន្ទីរពេទ្យបង្អែកហ៊ុន សែន ស្ទឹងត្រង់ -មណ្ឌលសុខភាពពាមកោះស្នា និងមណ្ឌលសុខភាពមេសរជ្រៃ។

៥.ស្រុកព្រៃឈរ ៣ទីតាំង​ -មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ -មណ្ឌលសុខភាពស្រង៉ែ (ឃុំសំរោង)​ និងមណ្ឌលសុខភាពគគរ។

៦.ស្រុកជើងព្រៃ ២ទីតាំង​ -មណ្ឌលសុខភាពដូនដុំ (ឃុំសូទិព្វ)​ និង​មណ្ឌលសុខភាពស្ដើងជ័យ។

៧.ស្រុកបាធាយ ២ទីតាំង​ -វិទ្យាល័យសម្ដេចតេជោហ៊ុន សែន បាធាយ និងវត្តសណ្ដែក (ឃុំសណ្ដែក)​។

៨.ស្រុកស្រីសន្ធរ ៣ទីតាំង​ -សាលាស្រុកស្រីសន្ធរ -សាលាបឋមសិក្សាអំពិល ព្រែកដំបូក និងសាលាបឋមសិក្សាខ្នារស (ឃុំខ្នារស)​។

៩.ស្រុកកោះសូទិន ១ទីតាំង​ -មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។

១០. ស្រុកកងមាស ២ទីតាំង​ -មន្ទីរពេទ្យបង្អែកស្រុកកងមាស និងមណ្ឌលសុខភាពស្ដៅ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៦ សីហា ២០២១

ខេត្តកំពង់ចាម៖លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទ ខេត្តត្បូងឃ្មុំ និងលោកស្រី ថា ម៉ាណែត រួមជាមួយមិត្តភ័ក្រ ជាសប្បុរសជនបានសួរសុខទុក្ខ និងនាំយកអំណោយ និងគ្រឿងឧបភោគបរិភោគ ផ្តល់ជូនមន្ទីរ និងមន្រ្តីរាជការ ដែលកំពុងជាប់ចត្តាឡីស័ក បន្ទាប់ពីបានប៉ះពាល់ ដោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ការផ្ដល់អំណោយនៅមន្ទីរព័ត៌មាន ខេត្តកំពង់ចាម នានៅរសៀលថ្ងៃទី០៦ ខែសីហានេះដោយមនោសញ្ចេតនាស្រឡាញ់រាប់អាន សេចក្ដីអាណិតអាសូរ ចំពោះ សុខទុក្ខបងប្អូនមន្ត្រី ដែលធ្លាប់ តែរួមអាជីពការងារជាមួយគ្នាកាលពីអតីតកាល។

សូមជម្រាបថា អំណោយប្បុរសជន ដែលបានចែកជូននាឱកាសនោះ បានធ្វើការបែងចែកជា ២ចំណែកគឺ៖ ទី១.សម្រាប់មន្ត្រីរាជការ មន្ទីរព័ត៌មាន កំពុងជាប់ធ្វើចត្តាឡីស័ក និងទី២.សម្រាប់អង្គភាពផ្ទាល់ ដែលក្នុងនោះបានមកពី៖
លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ និងលោកស្រី ថា ម៉ាណែត ឧបត្ថម្ភមី ៨កេស ទឹកសុទ្ធ ៨យួរ ត្រីខ ៨យួរ សម្រាប់មន្ត្រីជាប់ចត្តាឡីស័ក និងទឹកអាកុលចំនួន ១២ដប រួមទាំង ថវិកាសរុប ១លាន ២សែនរៀល។ សម្រាប់មន្ទីរព័ត៌មានខេត្ត និងមន្ត្រីបំរើការងារ។

លោក ម៉ី មុនីបុរិន្ទ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងលោកស្រី បានឧបត្ថម្ភមី ៨កេស ទឹកសុទ្ធ ៨យួរ ត្រីខ ៨យួរ ដល់មន្ត្រីជាប់ចត្តាឡីស័ក និងទឹកកុលចំនួន ១២ដប សម្រាប់មន្ទីរព័ត៌មានខេត្ត។

លោក ជី ហ៊ា អាជីវករផ្សារ និងលោកស្រី បានឧបត្ថម្ភមី ៨កេស ទឹកសុទ្ធ ៨យួរ និងត្រីខ ៨យួរ សម្រាប់មន្ត្រីជាប់ចត្តាឡីស័ក។
និងលោក ណៃ ស៊ីផាត អាជីវករផ្សារ និងលោកស្រី បានឧបត្ថម្ភ ទឹកអាកុល ចំនួន ០៣ពិដុង សម្រាប់មន្ទីរព័ត៌មានខេត្ត។

លោក អាន ស៊ីណា បានលើកទឹកចិត្តដល់មន្ត្រី ដែលជាប់ចត្តាឡីស័កទាំងអស់ ត្រូវព្យាយាមជំនះនូវឧបសគ្គ នារយៈពេល១៤ថ្ងៃ នេះ ក៏ព្រោះថា យើងគ្រប់ៗគ្នា មិនចង់ឲ្យហេតុការណ៍អាក្រក់នេះ កើតឡើងចំពោះខ្លួនឯងឡើយ។
លោកប្រធានមន្ទីរ ក៏បានណែនាំដល់បងប្អូនឲ្យយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា ក្រុមគ្រួសារ និងមន្ត្រីរួមអាជីពការងារ ដោយខិតខំព្យាយាម អនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេស ការចូលរួមបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ដើម្បី ចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ ទៅដល់ក្រុមគ្រួសារ ក៏ដូចជា សហគមន៍យើង ផងដែរ។

លោកស្រី សម ផល្លា ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក អាន ស៊ីណា និងលោកស្រី លោកវេជ្ជបណ្ឌិត ម៉ី មុនីបុរិន្ទ និងលោកស្រី ថា ម៉ាណែត លោក ជី ហ៊ា និងភរិយា និង លោក ណៃ ស៊ីផាត និងភរិយា ដែលបានចូលរួមចំណែកបរិច្ចាកនូវធនធានផ្ទាល់ខ្លួន ដើម្បី ជួយឧបត្ថម្ភ ដល់សម្ភារ និងគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់មន្ត្រីដែលជាប់ចត្តាឡីស័ក នាពេលនេះ។ ដូច្នេះតាមរយៈ កាយវិករមនុស្សធម៌ទាំងអស់នេះ លោកស្រីប្រធានមន្ទីរ ក៏បានលើកដៃប្រណមគោរពជូនពរ ដល់លោក អាន ស៊ីណា និងលោកស្រី ព្រមទាំង សប្បុរសជនទាំងអស់ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៦ សីហា ២០២១

ខេត្តកំពង់ចាម​៖លោក​តាវ័យជាង​ ១០០ឆ្នាំ​ ចំនួន​២រូប​ ដែល​រស់នៅ​ក្នុង​ឃុំព្រែកដំបូក​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​ ទទួល​បាន​​អំណោយពី​សម្តេច​ហ៊ុន​ សែន​ ននាយករដ្ឋមន្ត្រី បន្ទាប់​ពី​លោកតាទាំង២រូប​ ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ដេីម្បី​ការពារ​អាយុជីវិត​របស់​ខ្លួន​។

ការ​ប្រគល់​អំណោយ​នេះត្រូវបាន​ធ្វើឡើង​នៅថ្ងៃទី០៦ ខែសីហា ព្រឹកមិញនេះ ក្រោម​វត្តមានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ និង​លោក
គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយ​មានការ​ចូលរួម​ពី​លោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។

គួរ​បញ្ជាក់​ថា​ លោកតាដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដោយក្នុងនោះរួមមាន៖​ ១.លោកតា នន អែម អាយុ១០៤ ឆ្នាំ រស់នៅភូមិតាម៉ុល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
២.លោកតា ហែម ម៉ៅ អាយុ១០០ ឆ្នាំ រស់នៅភូមិក្សេរ​ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ចំពោះ​អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលបានប្រគល់ជូនលោកតាទាំង២រូប រួមមាន៖​ ថវិកាចំនួន ៣លានរៀល .អង្ករ ៤បេ​ .មី ១០កេស .ត្រីខ ១កេសធំ .ទឹកសុទ្ធ ២កេស .ទឹកត្រី ២យួរ និងប្រេងឆា ២ដប ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៦ សីហា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី​៦​ ខែសីហា​ នេះ​ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរដ្ឋបាលខេត្ត ផ្តល់ជូនមន្រ្តីរាជការនៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដែល​កំពុង​ធ្វើចត្តាឡីស័ក​បន្ទាប់​ពី​ពាក់ព័ន្ធ​និង​ករណី​វិជ្ជមាន​កូវី។

លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា ផ្អែកទៅតាមស្ថាន នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ជាពិសេស មេរោគបម្លែងថ្មី ប្រភេទ ដែលតា (Delta) មានការផ្ទុះខ្លាំង នៅប្រទេសជិតខាង និងបានរាលដាល ចូលមកដល់ខេត្តមួយចំនួន នៅជាប់ព្រំដែនកម្ពុជា ក្នុងនោះ ខេត្តកំពង់ចាម ក៏បានរកឃើញមេរោគបំលែងថ្មីនេះ ផងដែរ។ ដូច្នេះ សូមឲ្យ​មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវ​យកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា ក្រុមគ្រួសារ និងមន្ត្រីរួមអាជីពការងារ នៅក្នុងអង្គភាពនីមួយៗ ផងដែរ​។

អភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីរាជការទាំងអស់ ឲ្យ​ថែទាំសុខភាព តាមរយៈ ការចូលរួមបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ដើម្បី ចៀសផុតពីការឆ្លងជម្ងឺ ដ៏កាចសាហាវនេះ ទៅក្រុមគ្រួសារ ក៏ដូចជាទៅដល់សហគមន៍។

នាឱកាសនោះដែរ លោកស្រី សម ផល្លា ប្រធាន​មន្ទីរព័ត៌មានខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះ អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ អំពីសុខទុក្ខ របស់មន្រ្តីរាជការ និងបាននាំមកនូវ​អង្ករ​ មី​ ទឹកបរិសុទ្ធ​ ម៉ាស​ និង​ជែលលាងដៃ​​ ផ្ដល់ជូន រួមទាំងការជួយផ្គត់ផ្គង់អាហារ ចំនួន ៣ពេល ក្នុងមួយថ្ងៃ នាអំឡុងពេលធ្វើចត្តាឡីស័កនេះ។

គួរកត់សម្គាល់ដែរថា មកដល់ពេលនេះ មន្ត្រីរាជការនៅក្នុងមន្ទីរ អង្គភាព ចំនួន ៤ ហើយ ដែលបានប៉ះពាល់នឹងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ក្នុងនោះ រួមមាន៖ មន្ទីរផែនការ មន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរណ៍ និងមន្ទីរព័ត៌មានខេត្តកំពង់ចាម។ ជាមួយនោះ អ្នកដែលបានឆ្លងក៏ត្រូវបានអង្គភាពនីមួយៗ បញ្ជូនទៅសម្រាកព្យាបាល។ ដោយឡែក អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ក៏តម្រូវឲ្យធ្វើចត្តាឡីស័ក នៅតាមអង្គភាពសាមីផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page101 Page102 Page103 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!