Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ៖

ទីប្រឹក្សា ឆាវឆាវ
២៧ កក្កដា ២០២៣

ហ៊ុន ម៉ានី៖ «លើសពីឪពុក…»

– ជាឪពុកដែលតែងតែផ្តល់ក្តីស្រលាញ់ដល់កូនៗ
– ជាគ្រូ
– ជាអ្នកដឹកនាំឆ្នើម និងជាគម្រូ

មានរឿងរ៉ាវជាច្រើនដែលយើងត្រូវនិយាយ និងរៀនសូត្រពីការលះបង់ជាច្រើនរាប់មិនអស់របស់ ពុក/ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ជាតិ មាតុភូមិ និងប្រជាជនតាំងពីយុវវ័យ រហូតដល់បច្ចុប្បន្នដែលមិនអាចមានពាក្យអ្វីនឹងថ្លែងអស់។

អ្នកដទៃអាចមិនយល់ស្របជាមួយគាត់ ក្រុមមួយក្តាប់តូច (មិនថាខ្មែរ ឬបរទេស) អាចមិនគាំទ្រគាត់ តែពួកគេមិនអាចប្រកែកបានឡើយពីស្នាដៃដ៏ធំធេង ដែលពុក / សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសបានលះបង់ជូនជាតិ និងប្រជាជនបាននោះទេ។

បងប្អូនជនរួមជាតិប្រាកដជាបានស្តាប់នូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃនេះហើយ។ នេះជាការលះបង់ដ៏ធំធេងមួយទៀតរបស់លោក ក្នុងការមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី (បើទោះបីជាលោកនៅអាចបន្តធ្វើបាន) ដើម្បីបម្រើដល់ទស្សនវិស័យវែងឆ្ងាយ ក្នុងការត្រួសត្រាយផ្លូវឱ្យអ្នកបន្តវេនបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ និងប្រជាជន ដោយគ្មានស្ទាក់ស្ទើរ និងមិនចុះចាញ់ចំពោះឧបសគ្គ។

ការបន្តវេន មុន និងក្រោយគង់តែត្រូវមកដល់ក៏ពិតមែន តែច្បាស់ណាស់ថា ក្រោមការដឹកនាំរបស់បងប្រុស ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលនឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែងទ្វេដងថែមទៀត។

លើសពីឪពុក …

១) ការបម្រើជាតិ និងប្រជាជនដោយស្មោះស្ម័គ្រឥតងាករេពេញមួយជីវិត
២) ការតម្កល់ «ជាតិ និងប្រជាជនជាចម្បង» មិនត្រឹមតែជាពាក្យសម្រាប់តែនិយាយ ដើម្បីគ្រាន់តែស្តាប់ពិរោះប៉ុណ្ណោះទេ តែវាបានកើតចេញពីការសង្កេត ការរៀនសូត្រ និងការហ្វឹកហាត់ខ្លួន ដើម្បីក្លាយខ្លួនជាបុគ្គលមួយរូបដែលមានជំនឿជាក់ និងការលះបង់ដូចសព្វថ្ងៃ។
៣) សិល្បៈនៃការដឹកនាំ ដែលមានទាំងចក្ខុវិស័យ និងភាពជាក់ស្តែងនិយមក្នុងការអនុវត្ត​ បត់បែនទៅតាមដំណាក់កាលនៃការវិវឌ្ឍសង្គមចាប់តាំងពីឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពម៉ឺងម៉ាត់ និងជំហររឹងមាំលើឆាកអន្តរជាតិ តែទន់ភ្លន់ កក់ក្តៅជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ជាពិសេសគឺជនរួមជាតិកម្ពុជា។

ក្នុងស្មារតីនេះ ក្នុងនាមជាយុវជនកម្ពុជាមួយរូប ខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ពុក/សម្តេចតេជោ ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលទាំងអស់ដែលបានលះបង់ស្ទើរពេញមួយជីវិត ជាពិសេស លះបង់យុវវ័យរបស់ខ្លួនដើម្បីជាតិ ស្រោចស្រង់ចេញពីគំនរផេះផង់នៃសង្រ្គាមផ្ទៃក្នុង ទៅកាន់ត្រើយសន្តិភាព ដឹកនាំប្រទេសពីបាតដៃទទេ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ពីប្រទេសដែលយុវជនស្ទើរតែគ្មានឱកាសសោះ ទៅជាប្រទេសដែលបង្កើតឱកាសជាច្រើន ក្នុងបរិយាកាសមិនចាញ់ប្រទេសដទៃ ក៏ដូចជាបណ្តាស្នាដៃជាច្រើនរាប់មិនអស់ផ្សេងទៀត។

ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំគ្មានពាក្យអ្វីក្រៅពីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្ត នូវពលិកម្មដ៏ធំធេងរបស់លោកក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជន។

សូមអរគុណចំពោះការប្រែក្លាយកម្ពុជា ពីកម្ពុជា៤ទសវត្សមុនឱ្យទៅជាកម្ពុជាដែលពោរពេញដោយឱកាសដើម្បីលូតលាស់ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងចំពោះការបង្ហាញផ្លូវ និងផ្តល់ភាពជាគម្រូដល់កូនចៅជំនាន់ក្រោយដើម្បីបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិតទៅមុខ។

ព្រះរាជាណាចក្រកម្ពុជានឹងបន្តដំណើរទៅមុខប្រកបដោយសុទិដ្ឋិនិយម មោទកភាព ភាពជឿជាក់ ភាពស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ និងប្រជាជនឆ្ពោះទៅមុខទៀត។ បងណែត! ពួកយើងជឿជាក់លើបង!😊

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ ឧសភា ២០២៣

ក្នុងសម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយអំពិល ស្ថិតនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ភ្នំពេញ, ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថាសន្តិភាព បានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស។

១. សូមចូលរួមអនុមោទនាបុណ្យ និងអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែមសម្រាប់វត្តជ្រោយអំពិល ដែលមានអាយុកាលជាង ២២០ ឆ្នាំ ដែលបានឆ្លងកាត់ជាច្រើនជំនាន់ទាំងក្នុងសម័យកាលសង្គ្រាមរាំងជលវឹកវរខ្លាំង, សម័យកាលរីកចម្រើនក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ, សម័យកាលជម្លោះបែកបាក់ផ្លាស់ប្តូរបបគ្រប់គ្រង ដែលបាននាំឈានទៅការកាប់សម្លាប់ប្រជាជនខ្មែរខ្លួនឯងយ៉ាងរង្គាលក្នុងរបបខ្មៅងងឹត ៣ ឆ្នាំ ៨ ខែ និង២០ ថ្ងៃ ដោយនៅពេលនោះទីអារាម បានរងនូវការបំផ្លិចបំផ្លាញ ហើយព្រះសង្ឃត្រូវបានចាប់ផ្សឹក និងសាសនាត្រូវបានលុបបំបាត់ទាំងស្រុង។ ឈានមកដល់សម័យតេជោសន្តិភាព, សមិទ្ធផលជាច្រើនត្រូវបានកសាងរីកចម្រើនឡើងវិញទាំងផ្នែកពុទ្ធចក្រអាណាចក្រ និងអាណាចក្រ។ គ្រប់សាសនាទាំងអស់ បានដើរតួនាទីដ៏មានសារៈសំខាន់ក្នុងសង្គម ពីព្រោះថាបើគ្មានសាសនាទេ គឺប្រទេសជាតិនឹងជួបទុក្ខលំបាក ដោយសារប្រជាពលរដ្ឋនឹងប្រព្រឹត្តអំពើខុសឆ្គង ដោយលែងខ្វល់អំពីបុណ្យបាប ហើយសង្គមទាំងមូលនឹងបាត់បង់សីលធម៌ និងគុណធម៌ ដែលជាគុណតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅក្នុងភាពជាមនុស្ស។ គោលការណ៍គ្រឹះរបស់គ្រប់សាសនា គឺបង្រៀនមនុស្សឱ្យប្រព្រឹត្តអំពើល្អ គោរពគ្នា ស្រលាញ់គ្នា និងជួយគ្នាទៅវិញទៅមក។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានទិសដៅលើកកម្ពស់ការគោរពបដិបត្តិសាសនា ដើម្បីពង្រឹងសីលធម៌សង្គម និងជំរុញការចូលរួមចំណែករបស់ប្រជាពលរដ្ឋក្នុងសកម្មភាពសង្គមផ្សេងៗ តាមរយៈវប្បធម៌ចែករំលក ដែលជាប្រពៃណីដ៏ពិសិដ្ឋរបស់ដូនតាខ្មែរតាំងពីបូរាណកាលមក។

២. គោលការណ៍នៃវប្បធម៌ចែករំលែក គឺសំដៅដល់ការណ៍ដែលអ្នកមានទ្រព្យចែករំលែកទ្រព្យ ហើយអ្នកមានចិត្តអាចផ្តល់ការគាំទ្រផ្នែកស្មារតី, កម្លាំងកាយ និងប្រាជ្ញា ជាមួយនឹងបេះដូងស្មោះត្រង់ និងចែករំលែកជួយគ្នាក្នុងគ្រប់កាលៈទេសៈ។ ឈរលើមូលដ្ឋាននេះ សមិទ្ធផលរបស់សង្គមជាតិបានចាប់ផ្តើមរីកដុះដាលឆាប់រហ័ស នៅក្រោយពេលដែលប្រទេសយើងបានទទួលសុខសន្តិភាពពេញលេញ នៅក្រោម គោលនយោបាយដឹកនាំប្រកបដោយធម៌របស់ សម្តេចតេជោ ដែលតែងផ្តោតជានិច្ចលើការកសាងអំពើជាកុសល ព្រមទាំងការអភិវឌ្ឍ ដើម្បីបង្កើតជាផលឱ្យសង្គមជាតិរុងរឿង និងប្រជាជនមានបាន។

៣. សមិទ្ធផលសន្តិភាព និងស្ថិរភាព ដូចដែលយើងកំពុងមានបច្ចុប្បន្ននេះ គឺជាពរជ័យ និងជាទ្រព្បសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ជាតិ និងប្រជាជន ដែលយើងទាំងអស់គ្នាអាចមើលឃើញយ៉ាងជាក់ស្តែង ធៀបនឹងអតីតកាលដ៏សែនជូរចត់ខ្លោចផ្សាដែលជាតិខ្មែរយើងធ្លាប់បានហែលឆ្លងកាត់អស់រយៈកាលជាង ៥០០ ឆ្នាំកន្លងមក នៅមុនសម័យតេជោសន្តិភាពនេះ។ សន្តិភាព បានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់បន្តរួបរួមក្នុងធ្លុងសាមគ្គី ដើម្បីបន្តថែរក្សាសន្តិភាព និងភាពសុខសាន្តសុខដុមរមនារបស់សង្គមជាតិយើងឱ្យបានគង់វង្សតរៀងទៅសម្រាប់កូនចៅជំនាន់ក្រោយ តាមរយៈការបន្តផ្តល់ទំនុកចិត្តចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដូចដែលយើងធ្លាប់ទទួលបានភាពកក់ក្តៅអស់រយៈកាលជាង ៤០ ឆ្នាំនេះ កន្លងមកហើយ៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ ឧសភា ២០២៣

មានប្រសាសន៏ក្នុងឱកាស សំណេះសំណាលជាមួយកម្មករនិយោជិត មកពីរោងចក្រសហគ្រាស ចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកកម្មករ និយោជិតថា បើគ្មានសន្តិភាព គឺគ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករ និយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា ដើម្បីសុខដុមក្នុងរោងចក្រ គឺត្រូវតែមានការរួ​មគ្នារវាងថៅកែរោងចក្រ និងកម្មករ ឲ្យបាន ជាពិសេសដោះស្រាយទំនាស់រវាងកម្មករ និងម្ចាស់រោងចក្រ។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់កម្មករ និយោជិត ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបាន មានសន្តិភាព ទើបមានការអភិវឌ្ឍ។ សម្ដេចតេជោក៏បានអំពាវនាវឲ្យបងប្អូនកម្មករកម្មការិនីទាំងអស់ ចូលរួមបោះឆ្នោតទាំងអស់គ្នានៅពេលខាងមុខ ហើយជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលអាចដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនបន្តទៀតនៅពេលខាងមុខ។ សម្តេចតេជោក៏បានអំពាវនាវឱ្យថៅកែរោងចក្រនានា យកចិត្តទុកដាក់បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពរបស់កម្មករ និយោជិត។ខិតខំដោះស្រាយទំនាស់នៅតាមរោងចក្រឱ្យបានលឿន កុំចិញ្ចឹមទំនាស់ទុក៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ ឧសភា ២០២៣

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ប្រាប់ថ្នាក់ដឹកនាំខេត្តនីមួយៗ ត្រូវប្រឹងប្រែងទាក់ទាញការវិនិយោគបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាល បានសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់រួចរាល់ហើយ។ សម្តេចបានមានប្រសាសន៍ថា រយៈពេល៤ខែ ឆ្នាំ២០២៣ ទំហំនៃការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ៧ពាន់ ៣៣១លានដុល្លារ ខណៈខែមេសា ទំហំនាំចេញមានទឹកប្រាក់ ១,៨៤២លានដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាស សំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្វើកសិកម្មតែមួយមុខមិនអាចឱ្យប្រទេសក្លាយជាអ្នកមានបាននោះឡើយ។ដោយសារតែមើលឃើញបែបនេះហើយ ទើបសម្តេចប្រឹងប្រែងទាក់ទាញការវិនិយោគពីខាងក្រៅប្រទេស ជំរុញវិស័យឧស្សាហកម្មនេះ៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៦ ឧសភា ២០២៣

សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា លុយកាក់អាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះកម្ពុជាចាយមិនអស់នោះទេ ពាក់ព័ន្ធនឹងការរៀបចំស៊ីហ្គេមឆ្នាំ២០២៣នេះ។

សម្តេចតេជោ ក៏បានឱ្យគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៏ រៀបចំឆ្លាក់ទុកនូវព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅវិមានឈ្នះឈ្នះ ដើម្បីចារទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

សម្តេចហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅរសៀល ថ្ងៃសុក្រនេះ។

សម្តេចតេជោបានមានប្រសាសន៍ថា ការដែលសម្តេចធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះ គឺជាការរួមចំណែកលើកទឹកចិត្តសម្រាប់ការខិតខំប្រឹងប្រែងរបស់បងប្អូនជនពិការភាព ទាំងអស់ មិនមែនគ្រាន់តែជាប្រធានសម្រាប់ការប្រកួតនោះទេ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ការលើកទឹកចិត្តចំពោះជនមានពិការរភាព គឺជារឿងចាំបាច់បំផុត។ សម្តេចតេជោបានបង្ហាញការរំពឹងថា កីឡាករ កីឡាការិនីជាជនពិការរបស់កម្ពុជាទាំងអស់ នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតក្នុងនាមជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។

សម្តេចតេជោក៏បានផ្ដាំដល់អត្តពលិកប្រកួតក្នុងព្រឹត្តិការណ៍​អាស៊ានប៉ារ៉ាហ្គេមទាំងអស់ត្រូវចង់ចាំថា ខ្លួនប្រកួតតំណាងឱ្យប្រជាជន១៧ លាននាក់នៅពីក្រោយខ្នង ដូច្នេះត្រូវខិតខំ​ប្រកួតឱ្យអស់​ពីសមត្ថភាព ដោយគោរពឱ្យបានត្រឹមត្រូវ​ទៅតាមលក្ខខ័ណ្ឌនៃការប្រកួត។

សម្តេចតេជោ ក៏បានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកទាំងអស់ក្នុងម្នាក់ៗទទួលបាន ៥០០ ដុល្លារ ជាការលើកទឹកចិត្ត។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរកីឡាករកីឡារិនីទាំងអស់ អោយទទួលបានជោគជ័យក្នុងការប្រកួត ព្រមទាំងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។

សូមជម្រាបថាព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (ASEAN Para Games ) នឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ថែមពីអ្វីដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ASEAN GAMES) កម្ពុជា ក៏នឹងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page9 Page10 Page11 … Page24 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!