Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះវិហារ

ទីប្រឹក្សា ឆាវឆាវ ២០ កក្កដា ២០២២

ខេត្តព្រះវិហារ៖ទីតាំងស្តុកឈើដែលឈ្មួញ បានប្រើរូបភាពយកឈើទៅផ្ញើរ តាមផ្ទះប្រជាពលរដ្ឋ ជាច្រើនផ្ទះ ដើម្បីបន្លំភ្នែកសមត្ថកិច្ច រួចឈ្មួញយកគោយន្តដើរប្រមូលឈើនោះ តាមផ្ទះប្រជាពលរដ្ឋ ដើម្បីដឹកយកទៅលក់នៅខេត្តស្ទឹងត្រែង ត្រូវបាន លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំសម្របសម្រួលកំលាំងចម្រុះ ចុះបង្ក្រាប។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃ១៩.២០ ខែកក្កដា ឆ្នាំ២០២២ នៅស្រុកឆែប ខេត្តព្រះវិហារ។

ប្រតិបត្តិការពីរថ្ងៃជាប់គ្នានេះ ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារងដឹកនាំកំលាំងរឹបអូសឈើជាច្រើនម៉ែត្ររគូប ស្ថិតនៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ឲ្យមន្ត្រីជំនាញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣០ មិថុនា ២០២២

ខេត្តព្រះវិហារ៖ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានអញ្ជើញចុះយកអំណោយ ម៉ាស ១៥០០០ម៉ាស ចុះចែកជូនដល់ប្រជាពលរដ្ឋ និង អាជីវករ លក់ដូរក្នុងផ្សារកំពង់ប្រណាក ក្នុងទឹកដីខេត្តព្រះវិហារ។

ការចុះចែកម៉ាសនេះ ដើម្បីចូលរួមចំណែកក ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអោយបានជ្រាប នឹងបានក្រើនរំលឹកដល់ពលរដ្ឋ
អោយគោរពតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ៣កុំ នឹង៣ការពារអោយបានគ្រប់ៗគ្នា។

លោក វុធ សាវី ក៏បានអំពាវនាវ ដល់ពលរដ្ឋ ឲ្យចូលរួមពាក់ម៉ាសអោយបានគ្រប់ៗគ្នា ដើម្បីចៀសផុត អំពីជំងឺរាតបាត ដ៏កាចសាហាវមួយនេះ។

ប្រជាពលរដ្ឋ បានចូលរួមត្រេកអរ ជាពិសេសអាជីវកលក់ដូក្នុងផ្សារ បានសម្តែងការរីករាយ យ៉ាងខ្លាំង ចំពោះ ការយកចិត្តទុក្ខដាក់ ពីសំណាក់ លោក វុធ សាវី ព្រះរាជអាជ្ញារង នឹងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ ចំពោះសុខភាព របស់ពួកគាត់។

សូមបញ្ជាក់ថាការចុះចែកម៉ាសធ្វើឡើងនៅថ្ងៃទី ២៩ ខែមិថុនា ២០២២ ក្រោយពីទទួល
បាននូវសារពិសេស របស់ សម្តេចតេជោ ហ៊ុនសែន ការចាប់ផ្តើមរីករាលដាលឆ្លងនូវជំងឺ កូវីដ-១៩ ក្នុងសហគមន៍ មួយចំនួន ឡើងវិញ។ ដែលប្រមុខរាជរដ្ឋាភិបាលណែនាំដល់មន្ត្រីពាក់ព័ន្ធ តាមបណ្តារ រាជធានីខេត្ត អោយអនុវត្តតាមរយ:សារចែករំលែកអោយបានលឿនបំផុត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១ មិថុនា ២០២២

ខេត្តព្រះវិហារ៖រថយន្ដដឹកឈើរបស់ឈ្មោះ ព្រុំ វុទ្ឋី ហៅធី ត្រូវបានសមត្ថកិច្ចបង្ក្រាប។

ការបង្ក្រាបធ្វើឡើងចំណុចភូមិកោះកំពង់លួង ឃុំរស្មី ស្រុករៀង ខេត្តព្រះវិហារ នៅវេលាម៉ោង១២និង៣២នាទី ថ្ងៃទី១ ខែមិថុនា។

លោកស៊ុំ សុវុត្ថា នាយផ្នែករវៀង បានអោយដឹងថារថយន្តដឹកឈើ របស់មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ហៅ (ធី) កម្លាំងជំនាញបានយករថយន្តពាំងពីមុខទើប រថយន្តដឹកឈើនេះព្រមឈប់។

លោកស៊ុំ សុវុត្ថា បានបន្តថា ការចុះបង្ក្រាបរថយន្តដឹកឈើរបស់ឈ្មួញជើងខ្លាំងខាងលើ ប្រឈមនឹងហានិភយ័ណាស់ ប្រឈមដល់អាយុជីវិតទៀតផង ពេលខ្លះត្រូវរថយន្តដឹកឈើកៀរធ្លាក់ផ្លូវក៏មាន។

លោកបានសំណូមពរទៅដល់កងកម្លាំងប្រដាប់អាវុធសូមចូលរួមសហការ ជាមួយកម្លាំងជំនាញផង បើពឹកផ្អែកលើកម្លាំងជំនាញ មិនអាចបង្ក្រាបបទល្មើសមានប្រសិទ្ឋភាពឡើយ។

សូមបញ្ជាក់ថានៅថ្ងៃម្សិលមិញ លោក វុធ សាវី ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តព្រះវិហារបានអោយដឹងថា៖ មានក្រុមឈ្មួញទុច្ចរិតមួយចំនួន បានយកឈ្មោះរបស់លោក ទៅប្រព្រឹតរកសុីបទល្មើសខុសច្បាប់នឹងបានធ្វើអោយមហាជនមួយចំនួន មានការយល់ច្រលំមកលើរូបលោក។

លោកវុធ សាវី បានបញ្ជាក់យ៉ាងច្បាស់ថា៖ រូបលោកមិនដែលមានបងប្អូន ឬសាច់ញាតិ រកសុីបទល្មើសព្រៃឈើខុសច្បាប់ឡើយ។ លោកថា ត្រឹមអាហារ ហូបចុក១ថ្ងៃ ៣ពេលនឹងរបស់ប្រើប្រាស់មួយចំនួន លោកអាចមានសមត្ថភាព មិនបាច់ទៅរកសុីរបរខុសច្បាប់ឡើយ។ ជាមួយគ្នានោះផងដែរ លោក វុធ សាវី បានស្នើសុំ អោយលោកប្រធានមន្ទីរបរិស្ថានខេត្ត នឹងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ បង្ក្រាបបទល្មើសព្រៃឈើអោយប្រសិទ្ឋភាពផង។

ក្នុងនោះលោកក៏បានស្នើដល់អ្នក
សាព័ត៌មាន អោយជួយតាមដាន នឹងប្រម៉ាញ់រូបភាពរួចរាយការណ៍ជូនលោក ទោះពេលណា ឬម៉ោងណាក៏ដោយ លោកនឹងមានចំណាត់ការអោយមានប្រសិទ្ឋភាព។

សូមរំលឹកថាមេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ជាមេឈ្មួញជើងខ្លាំងប្រចាំខេត្តព្រះវិហារ ជាង១០ឆ្នាំមកហើយ មិនសូវមានសមត្ថកិច្ចណាហ៊ានបង្ក្រាបរថយន្តដឹកឈើរបស់គេនោះទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣០ ឧសភា ២០២២

ខេត្តព្រះវិហារ៖ក្រុមហ៊ុន ដោន ដែលស្ថិត នៅខេត្តព្រះវិហារ បានរងការរិះគន់ថាធ្វើសកម្មភាពដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង។

យោងតាមប្រភពសារព័ត៌មាននៅក្នុងស្រុកបានដឹងថាក្រុមហ៊ុន ដោន សង្ស័យបានប្រមូលឈើចេញពីព្រៃការពារ គូលែនព្រហ្មទេពនឹងព្រៃព្រះរការ រួចដឹកចូលក្រុមហ៊ុន បំលែងឲ្យឈើជាស្របច្បាប់។

ក្នុងនោះមានប្រភេទ ឈើលេខ១ផ្ចឹក ស្រឡៅ ត្រាច ឈ្លីច នឹងឈើលេខ២ ឈើទាលផ្តៀករួចបំលែងទៅជាឈើស្របច្បាប់ កាត់ប៉េសេ (PC) លើកឡើងដាក់ឡានខ្នាតយក្យ យកទៅលក់នៅតាមបណ្តាលខេត្ត មួយចំនួន។

ប្រភពដដែលបន្តថានៅវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានរថយន្តម៉ាកវេអង (V1 ) ចំនួន៣គ្រឿងដឹកឈើពេញប្រៀប ចេញពីក្រុមហ៊ុន ដោន នៅចំណុចភូមិព្រីងធំ ឃុំព្រីងធំ ស្រុកជាំក្សាន្ត តាមបណ្តោយផ្លូវជាតិលេខ៦២ មកដល់ត្រង់ចំណុចភូមិចំការស្រម៉ូវ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើត្បែងមានជ័យ សហការជាមួយអាវុធហត្ថក្រុង ឃាត់បាន១គ្រឿង ដើម្បីត្រួតពិនិត្យ។

ចំណែក២គ្រឿងទៀត មិនឈប់អោយត្រួតពិនិត្យនោះទេ នៅក្នុងប៉េសេ មានឈើសរុបចំនួន១៧ម៉ែត្រគូប កម្ពស់ពីបាទទ្រុង១ម៉ែត្រ តែឈើផ្ទុកក្នុងឡានពេញដល់ដំបូលលើ អាចមិនក្រោមជាង៣០ មែត្រគូបឡើយ។ តែទោះជាយ៉ាងណាបន្ទាប់ពីត្រួតពិនិត្យរថយន្តរួច ត្រូវបានសមត្ថកិច្ចអនុញ្ញាតអោយបន្តដំណើរទៅមុខទៀត។

ប្រភពដដែលបន្តថា នៅយប់ថ្ងៃទី២៩ ខែ៥ឆ្នាំ ២០២២ មានរថយន្តចំនួន៤គ្រឿងដឹកឈើចេញពីក្រុមហ៊ុន ដោន ផងដែរ។

សូមបញ្ជាក់ថា ក្រុម ហ៊ុន ដោន ត្រូវបានទទួលសិទ្ធិ ដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលនឹងប្រមូលផលអនុផលពីដីសម្បទានដើម្បីពន្ធសួយសារ ជូនរដ្ឋ តែអ្វីដែលចំឡែកនោះ ឈើនៅក្នុងដីសម្បទានបានអស់ជាយូឆ្នាំមកហើយ។ ប៉ុន្តែឈើដែលក្រុមហ៊ុន ដោន កំពុងដឹកជញ្ជូនសឹងប្រេះផ្លូវជាតិនោះ អាចជាឈើដែលក្រុមហ៊ុនប្រមូលឈើ អនាធិបតេយ្យចេញពីព្រៃការពារគូលែនព្រហ្មទេព នៅចំណុច ឃុំយាង នឹងព្រៃការពារ ព្រះការ ចំណុចក្បាលដំរី របុញ ស្ថិតក្នុងឃុំមរកត់ ភូមិត្មាតប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្ត
ព្រះវិហារ។

ប្រជាពលរដ្ឋនៅភូមិរបុញ ឃុំមរកត់ ឃុំយាង នឹងភូមិត្មាប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងសង្កេតឃើញមេការដើរប្រមូលទិញឈើអនាធិបតេយ្យពីប្រជាពលរដ្ឋ នៅចំណុចខាងលើដឹកចូលមកស្តុកទុកក្នុងក្រុមហ៊ុន ដោយពុំមានសមត្ថកិច្ចណា ចុះទប់ស្កាត់ឡើយ។

ជុំវិញករណីនេះ លោក យ៉ាន់ ប៊ុនសឿង នាយកព្រៃព្រះរការ បានអះអាងថា មិនមានឈើខុសច្បាប់ដឹកចេញពីចំណុចក្បាលដំរី នឹងភូមិរបុញឡើយ។ លោកថា កូនចៅរបស់លោក នៅក្បាលដំរីចំនួន២ក្រុម បើសិនជាមានដឹកឈើចេញពីចំណុចខាងលើមែនចាំលោកសួទៅកូនចៅរបស់
លោក។

ចំណែក លោក ឃាង វិរិ នាយកដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មិនអាចសុំការបញ្ជាក់បកស្រាយបានទេដោយទូរសព្ទ័ខលមិនចូល។

ចំពោះការលើកឡើងបែបនេះ សារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុនដោន នៅឡើយទេ ដោយមិនមានលេខទាក់ទង។

ដោយឡែកលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានអោយដឹងថា ក្រុមហ៊ុនដោន មានស្តុកឈើជាង ១០០០ម៉ែត្រត្រីគុន កំពុងត្រៀមកាត់ប៉េសេរ(PC) ដើម្បីដឹកចេញពីក្រុមហ៊ុន៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២០ ឧសភា ២០២២

ខេត្តព្រះវិហារ៖ក្រុមហ៊ុន PNT បានរងការរិះគន់ថាកំពុងបំផ្លាញព្រៃឡង់ យ៉ាងធ្ងន់ធ្ងរ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាក្រុមហ៊ុន PNT បានធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញពីទីតាំងនៅភូមិបង្កន ឃុំ រៀបរយ ខេត្តព្រះវិហារ ក្នុងតំបន់ ព្រៃឡង់ ឆ្លងកាត់ទៅអូងាវ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ប្រភពបន្តថាកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន PNT បានប្រមូលឈើ តាមរយ:ដឹកគោយន្តកន្ត្រៃ ហើយបន្តលើកដាក់ ក្នុងរថយន្តធំៗចំនួន ០៤គ្រឿង ដូចមាននៅក្នុងរូបភាពខាងក្រោមនេះ ចេញតាមក្រុមហ៊ុនចំការកៅស៊ូ ជាប់ខេត្តព្រះវិហារ។

ជុំវិញការលើកឡើងបែបនេះអង្គភាពសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធនិងតំណាងក្រុមហ៊ុននៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page9 Page10 Page11 … Page35 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!