Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រៃវែង

ទីប្រឹក្សា ឆាវឆាវ
១២ តុលា ២០២០

ខេត្តព្រៃវែង៖នគរបាលស្រុកបាភ្នំ បានសម្រេចឃាត់ខ្លួនម្ចាស់ផ្ទះ ក្រោយពីមានជនសង្ស័យម្នាក់ បានចូលទៅក្នុងផ្ទះហើយត្រូចបានខ្សែភ្លើងឆក់ស្លាប់។

ហេតុការណ៍នេះ កើតឡើង វេលាម៉ោងជាង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនសង្ស័យដែលបានចូលផ្ទះគេហើយត្រូវខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ យឹម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ។ ជុំវិញករណីនេះ សមត្ថកិច្ចបានបង្កើតគណៈកម្មការ និងពិនិត្យឃើញថា ឈ្មោះ យឹម សំអាត មានស្នាមដាច់ឆេះខ្លោច បាតដៃខាងឆ្វេង មួយកន្លែង បណ្តាលមកពីឆក់ ខ្សែភ្លើង ស្លាប់ពិតប្រាកដមែន។

លោកវរសេនីយ៍ទោ មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ ថ្លែងប្រាប់នៅរសៀលថ្ងៃទី១២ ខែតុលានេះ ថាករណីនេះកម្លាំងនគរបាលបានឃាត់ខ្លួនម្ចាស់ផ្ទះនិងត្រូវបញ្ជូនទៅ តុលាការ។

បើតាមលោកអធិការបញ្ជាក់ថា ការសម្រេចយ៉ាងណានោះ គឺ ជាសមត្ថកិច្ចរបស់តុលាការ។ ពលរដ្ឋបានលើកឡើងថា ដោយសារក្នុងមូលដ្ឋានរបស់ពួកគាត់ ឧស្សាហ៍កើតមានករណីចោរកម្មពេក ទើបម្ចាស់ផ្ទះ ស្ទើរគ្រប់គ្នា បានរាយខ្សែភ្លើងដើម្បីការពារ។ ទោះយ៉ាងណាករណីខាងលើនេះធ្វើអោយម្ចាស់ផ្ទះ មានទោសទៅវិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៨ តុលា ២០២០

ខេត្តព្រៃវែង៖លោកសួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង បានមានប្រសាសន៍ថាក្រុមបាល់ទាត់ខេត្តព្រៃវែង ដែលត្រូវបានគេស្គាល់ថា គឺជាក្រុមយុវជន ពេលនេះត្រូវបានប្រកាសឈ្មោះ «សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង» ។

លោកសួន សុម៉ាលីន ថាពួកយើងក៏កំពុងស្នើសុំអាជ្ញាប័ណ្ណក្លិបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រជែងកៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២១ ផងដែរ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន ក្រោយបញ្ចប់សន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែតុលាម្សិលមិញសបញ្ជាក់ឲ្យឃើញថា ក្រុមដែលកកើតចេញពីយុវជនថ្នាលជំនាន់ទី១ នៅក្នុងខេត្តព្រៃវែងនេះហើយ ដោយបង្កើតនូវរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំ និងក្រុមការងារថ្មី ដើម្បីចូលរួមការប្រកួតប្រជែងផ្សេងៗ។

លោកសួន សុម៉ាលីនបញ្ជាក់ថា ខេត្តព្រៃវែងយើង បានបង្កើតសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមានថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារបច្ចេកទេស និងធនធានកីឡាករគ្រប់គ្រាន់ ដោយឈរលើទិសដៅមួយដ៏ច្បាស់លាស់ក្នុងការប្រកួតប្រជែង និងការអភិវឌ្ឍយុវជន មានសមត្ថភាព និងទេពកោសល្យបានលេងបាល់ទាត់ ហើយក្លាយជាធនធានបន្ដវេននាពេលអនាគតប្រកបដោយសក្ដានុពល ជាពិសេសដើម្បីត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងរបស់ខ្លួនដែរ។ លើសពីនេះ ក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២០ ដដែលបន្ថែមថា «បច្ចុប្បន្នសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែងរបស់យើង កំពុងធ្វើការងារជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយគោរពតាមនីតិវិធី និងច្បាប់របស់សហព័ន្ធ ដើម្បីទទួលបានអាជ្ញាប័ណ្ណក្លិប»។

គួរបញ្ជាក់ថា បច្ចុប្បន្នសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង មានបេសកកម្មធំៗពីរក្នុងដៃ

ទី១-ប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ដោយត្រូវជួបក្លិបកងយោធពលខេមរភូមិន្ទ ក្នុងជើងទី២ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៨ ខែតុលាស្អែក នៅកីឡដ្ឋានខេត្តព្រៃវែង

ទី២-ប្រកួតលីគទី២ កម្ពុជា ឆ្នាំ២០២០ ខណៈប្រកួតបើកឆាក ពួកគេបានលត់ក្រុមឬទ្ធីសែន ដោយលទ្ធផល ១១-២ កាលពីចុងសប្ដាហ៍មុន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ តុលា ២០២០

ខេត្តព្រៃវែង៖លោកឧត្តមសេនិយ៍ទោ ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២០នេះបានអញ្ជើញបើកប្រជុំ ត្រួតពិនិត្យការ អនុវត្តន៍ ការងារ នគរបាល និងសហគមន៍ នៅអធិការដ្ឋាននគរបាល ស្រុកស្វាយអន្ទរ។

ក្នុងកិច្ចប្រជុំនេះដែរលោកឧត្តមសេនីយ៍ ស្នងការ បានឧបត្ថម្ភសម្ភារ និងថវិកាជូន កម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងម្នាក់ទទួលបាន មួកសុវត្ថិភាព០១ និងអាវយឺត០១ កម្លាំងប្រជាការពារក្នុង ០១នាក់ អាវយឺត ០១ និងថវិកា ២០,០០០ រៀល ដើម្បីលើកទឹកចិត្ត ដល់កងកម្លាំងនិងប្រជាការពារ អោយខិតខំបន្តពង្រឹងការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាព ជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ នៅក្នុងមូលដ្ឋាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ តុលា ២០២០

ខេត្តព្រៃវែង៖ប្ដីប្រពន្ធមួយគូជួញដូគ្រឿងញៀនត្រូវបានកម្លាំងកងរាជអាវុធស្រុកពាមរក៍ សហការជាមួយអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួន។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី០២ ខែតុលាម្សិលមិញ។

លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ខេត្តបានឱ្យដឹងថា៖ ប្រតិបត្តិការខាងលើ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នឹងមានការសម្របសម្រួលនីតិវិធីពីលោក ទុង រតនា ព្រះរាជអាជ្ញារងខេត្ត។

ជនសង្ស័យទី១៖ឈ្មោះស៊ូ សាលី ភេទប្រុស អាយុ៣១ឆ្នាំ  ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដរស់នៅ ភូមិស្ទឹងស្លូត ឃុំអ្នកលឿងស្រុកពាមរក៏ ខេត្តព្រៃវែង (ប្ដី)។

និងទឺ២៖ឈ្មោះទូច ណាវី ភេទស្រី អាយុ២៨ឆ្នាំខ្មែរឥស្លាម មុខរបរមេផ្ទះ រស់នៅភូមិស្ទឹងស្លូតឃុំ អ្នកលឿងស្រុក ពាមរក៏ខេត្តព្រៃវែង(ប្រពន្ធ)។

ក្រោយឃាត់ខ្លួនអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌ចំនួន៣៨៧ កញ្ចប់ទម្ងន់១៦៦.៦៥ក្រាម.ម៉ូតូ ០១គ្រឿងទូរស័ព្ទដៃចំនួន០៤គ្រឿង(ខូច០៣)ឧបករណ៍ជក់ថ្នាំញៀន០១សម្រាប់.ថង់សម្រាប់ចែកថ្នាំមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានអាវុធហត្ថខេត្ត កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ កញ្ញា ២០២០

ខេត្តព្រៃវែង៖ដោយសារតែអំណាចស្រាធ្វើឲ្យស្ត្រីម្នាក់ចាក់សម្លាប់ប្តីខ្លួនឯងមិនញញើតដៃ។
ហេតុការណ័បានកើតឡើង
នៅថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ នៅចំណុចលើផ្លូវលំស្ថិតនៅភូមិក្តាមពុក ឃុំសេនារាជឧត្តម ស្រុកព្រះ ស្ដេចខេត្តព្រៃវែង។
ជនសង្ស័យឈ្មោះ សោម ស៊ីម៉ាក់ អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ បានយកដែកបន្លាកដាប់ថ្មបេតុង ចុងស្រួចប្រវែង3តឹក ចាក់ទៅលើប្តីឈ្មោះ អ៊ុន លី អាយុ៤៨ឆ្នាំ ចំបំពង់ក១កន្លែង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
មូលហេតុ ប្តីប្រពន្ធខាងលើនេះ ស្រវ៉ឹងស្រាជោគជាំ ហើយបានទាស់ទែងគ្នា រហូតបង្កជាហិង្សា។

បច្ចុប្បន្ន សាកសព សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការរដ្ឋានស្រុកព្រះស្ដេច៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page9 Page10 Page11 … Page17 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!