Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២៤

ខេត្តសៀមរាប៖ស្ត្រីជាប្រពន្ធបានស្លាប់ចំណែកឯប្ដីបានរងរបួសក្នុងហេតុការណ៍ជិះម៉ូតូបុកជាមួយសត្វឆ្កែ។ នេះបើតាមព័ត៌មានបឋម។

ហេតុការណ៍បានកើតឡើង វេលាម៉ោង០៩ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិ២៦៨ រវាងម៉ូតូ និងសត្វឆ្កែ ត្រង់ចំណុចមុខផ្ទះឈ្មោះ ធៀន យក់ ភេទប្រុស ស្ថិតនៅភូមិព្រៃល្ងៀង ឃុំស្នួល ស្រុកក្រឡាញ់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2015 ពាក់ផ្លាកលេខបន្ទាយមានជ័យ 1M-7379 បើកបរដោយឈ្មោះស្រឿន សាឡាវ ភេទប្រុស អាយុ41ឆ្នាំ រស់នៅភូមិធាស្នា ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប និងអ្នកជិះពីក្រោយត្រូវជាប្រពន្ធ ឈ្មោះយិន វិន  អាយុ43ឆ្នាំ (ពាក់មួកសុវត្ថិភាពទាំងពីរនាក់) បើកបរក្នុងទិសដៅពីត្បូងទៅជើង បានបុកសត្វឆ្កែដួលម៉ូតូបណ្តាលអោយឈ្មោះយិន វិន ត្រូវជាប្រពន្ធស្លាប់ ចំណែកប្តីរងរបួសស្រាល ខូចខាតម៉ូតូ។ បន្ទាប់ពីកើតហេតុរួចសត្វឆ្កែរត់បាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២៤

សៀមរាប: លោកសាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី បានថ្លែងជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូន

ប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះ ឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់ ជាពិសេសនោះ គឺការបន្តសកម្មភាពរៀបចំចុះបញ្ជីដីធ្លីនៅជុំវិញបឹងទន្លេសាបឱ្យបានរួចរាល់ ប្រកបដោយប្រសិទ្ធភាព និងសុក្រិតភាព។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ថ្លែងយ៉ាងដូច្នេះ

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងសាលប្រជុំធំសាលាខេត្តសៀមរាប ក្នុងឱកាសដឹកនាំ

កិច្ចប្រជុំពិភាក្សាជម្រុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោកសាយ សំអាល បានថ្លែងថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់។ 

ឧបនាយករដ្ឋមន្រ្តី បានបន្តថា កន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារដែលត្រូវធ្វើបន្តត្រូវបែងចែកជាពីរ គឺការងារចំពោះមុខ និង ការងាររយៈពេលវែង។ ការងារចំពោះមុខ ត្រូវបញ្ចប់ការងារនេះ ដោយប្រសិទ្ធភាព និងសុក្រិតភាព តាមរយៈការចុះបញ្ជីដីឲ្យបានត្រឹមត្រូវ ហើយត្រូវចុះបញ្ជីជាប្រព័ន្ធតែម្តង។ សម្រាប់ជំហានទីពីរ គឺធ្វើឡើងក្រោយពេលដែលចុះបញ្ជីរួចរាល់ គឺអាជ្ញាធរបឹងទន្លេសាប ត្រូវរៀបចំផែនទី និងបោះបង្គោលឡើងវិញ ហើយដាក់បញ្ចូលក្នុងប្រព័ន្ធ។

លោកជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្តបំពេញភារកិច្ចរៀងៗ ខ្លួនជាប្រក្រតី ដោយជ្រោងទង់សាមគ្គី ឯកភាពគ្នាផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងរក្សាពូនជ្រុំ មរតកដ៏មានតម្លៃនានា ដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឱ្យ ដើម្បីចូលរួមគាំទ្រសម្រេចឱ្យបាននូវបេសកកម្ម ដ៏ឧត្តុង្គឧត្តម របស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយ ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋ ត្រៀមលក្ខណៈ ចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដើម។ 

រដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ដើម្បីជំរុញការចុះបញ្ជីដីតាមគោលនយោបាយ «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្តនិងបរិយាកាសគ្មានវិវាទ» រដ្ឋបាលខេត្ត ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការដោយខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី និងឯកភាពផ្ទៃក្នុងទើបធ្វើឲ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២៤

ខេត្តសៀមរាប៖ផ្ទះចំនួន 2 ខ្នង នៅក្នុងក្រុងសៀមរាបបានក្លាយជាចំណីអគ្គីភ័យ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១២:១០នាទី   រលត់ទៅវិញនៅវេលាម៉ោង០១:២០នាទី ស្ថិតនៅចំនុចក្រុមទី៦ភូមិសាលាកន្ដែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ករណីអគ្គីភ័យនេះ
+ បណ្តាលឲ្យរងការខូចខាត:
– ទី១ម្ចាស់ឈ្មោះសួន សុទីន ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរភោជនីយដ្ឋាន
– ផ្ទះចុះនួន០១ខ្នងធ្វើពីថ្មក្រោមឈើលើប្រកស័ង្កសី ទំហំ ១២ម×៨ម(បន្ទប់ចំនួន០៤)
– ម៉ូតូចំនួន០៥គ្រឿង
– សំភារៈផ្សេងៗ ខូចខាតទាំងស្រុង(០៩៨៤៧៤៤៤១)
– ទី២ឈ្មោះងួន ចិន្តា ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ
– ផ្ទះចំនួន០១ខ្នងថ្មក្រោមឈើលើប្រកស័ង្កសី ទំហំ១១ម×៨ម
– សំភារៈមួយចំនួន(ខូចខាតទាំងស្រុង)
👉ប្រើប្រាស់រថយន្តពន្លតអគ្គិភ័យអស់ចំនួន០៨គ្រឿង
– រថយន្តពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្តចំនួន០៣គ្រឿង
– រថយន្តពន្លត់អគ្គិភ័យ នៃអង្គភាពបិតិកភណ្ឌចំនួន០១គ្រឿង
– រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន០២គ្រឿង
– រថយន្តពន្លត់អគ្គិភ័យ អាវុធហត្ថខេត្តចំនួន០២គ្រឿង។
មូលហេតុ: កំពុងស្រាវជ្រាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២៤

ខេត្តសៀមរាប៖ក្មេងប្រុសអាយុជាងមួយឆ្នាំម្នាក់ត្រូវបានស្លាប់ ដោយសារធុងបាស់ដួលសង្កត់ពីលើ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃចន្ទ ទី ១៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០និង៤០នាទី ព្រឹក ចំណុចផ្ទះឈ្មោះ យី ម៉ៅ ស្ថិតក្នុងភូមិបង្កោង ឃុំក្ដីរុន ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃចន្ទនេះថា ជនរងគ្រោះ មានឈ្មោះ ជុល ឧត្តម ភេទប្រុសអាយុ ១ឆ្នាំ ៦ខែ (រស់នៅក្នុងបន្ទុក) រស់នៅភូមិបង្កោង ឃុំក្ដីរុន ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា តាមការឆ្លើយបំភ្លឺ របស់ឈ្មោះ ឈឹង ម៉ន ភេទស្រី អាយុ ៤៣ ឆ្នាំ ត្រូវជាអុំរបស់ជនរងគ្រោះ ដែលបានឃើញផ្ទាល់នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែ មេសា ឆ្នាំ ២០២៤ នៅវេលាម៉ោង១០ និង ០០ នាទីព្រឹក មានកម្មវិធីសូត្រមន្តបង្សុកូល នៅផ្ទះ ឈ្មោះ យី ម៉ៅ ភេទប្រុស អាយុ ៦១ឆ្នាំ (រស់នៅភូមិឃុំរួមគ្នា) ក្រោយចប់កម្មពិធី ក៏មានការផឹកស៊ីជួបជុំបងប្អូនជុំគ្នា ក៏បានយក ធុងបាសមកចាក់ស្ដាប់លេងជុំគ្នា ( ម្ចាស់ធុងបាស់ឈ្មោះ សឿប ពិសិដ្ឋ អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ) រហូតដល់ម៉ោង ១០ និង១០នាទី ក៏មានក្មេង ២នាក់ មករាំលេងមុខធុងបាស លើរ៉ឺម៉ក់ដែលដាក់ធុងបាសពីលើ
-ក្មេងទី១ ឈ្មោះ ជ្រឿន ថវិន(ហៅ លី) អាយុ ៧ឆ្នាំ រស់នៅភូមិជុំគ្នា
-ក្មេងទី២ ឈ្មោះ ជុល ឧត្តម ជនរងគ្រោះ (សព)។

សមត្ថកិច្ចបាទបញ្ជាក់ថា លុះម៉ោង ១០និង២០នាទី ក្មេងទាំងពីរនាក់នោះបានឡើងរាំ លើកន្ទុយរ៉ឺម៉ក់ ដែលដឹកធុងបាសនោះ ស្រាប់តែរ៉ឺម៉ក់ បានបះមកក្រោយ ហើយធុងបាស់ ដែលនៅពីលើរ៉ឺម៉ក បានដួលសង្កាត់លើក្មេងឈ្មោះ ជុល ឧត្តម ដួលសង្កាត់ចំក្បាលផ្ទៃខាងមុខ ក្រោយមកឈ្មោះ ឈឹង ម៉ន់ ក៏រត់ទៅលើកធុងបាស់ ហើយយកជនរងគ្រោះទៅ មន្ទីរពេទ្យ មណ្ឌលចាឈូក ពេលជិះទៅដល់ពេទ្យ ពេទ្យបានប្រាប់ថាក្មេងនេះដាច់ខ្យល់ស្លាប់បាត់ហើយ។

បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ បណ្តាលមកពីឪពុកម្តាយ ជនរងគ្រោះ ធ្វេសប្រហែសក្នុងការមើលកូន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២៤

 

រថយន្តពាក់ផ្លាកលេខកម្ពុជា 1779 បុកម៉ូតូ នៅក្រុងសៀមរាម បណ្ដាលឱ្យស្លាប់បុរសម្នាក់យ៉ាងអាណោចអាធម្ម

 

ខេត្តសៀមរាប៖បុរសម្នាក់កំពុងជិះម៉ូតូត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់យ៉ាងណាធម្ម។

ហេតុការណ៍បានកើតឡើង នៅវេ លាម៉ោង២១នុង៣០នាទី ថ្ងៃទី​១៤​ ខែមេសា​ ឆ្នាំ​២០២៤​ នៅចំណុច ខាងត្បូងឱសថស្ថាន សុភមង្គល៥០ម៉ែត្រភូមិវិហាចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប​ លើផ្លូវពីផ្សារក្រោមទៅផ្លូវបំបែកត្រៀក​ រវាងរថយន្តនិងម៉ូតូ។

សមត្ថកិច្ចបានប្រាប់ «ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍» នៅថ្ងៃចន្ទនេះថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តមួយគ្រឿងម៉ាក Toyota landcruiser ពណ៌ខ្មៅពាក់ផ្លាកលេខកម្ពុជា R.J.1779 បើកបរដោយឈ្មោះ ខាណាហ្គារ៉ាច ណាវ៉ារ៉ាច ភេទ ប្រុសអាយុ ៤៥ឆ្នាំសញ្ជាតិខ្មែរ រស់នៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទិសដៅពីជើង ទៅត្បូង បានបុកម៉ូតូមួយគ្រឿងម៉ាកHONDAពណ៌ ខ្មៅផ្លាកលេខ 1AD -6237 សៀមរាប បើកបរដោយឈ្មោះ ពែក ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ទិសដៅពីត្បូងទៅជើង។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីមានហេតុការណ៍
រថយន្តម៉ាក Toyota landcriser ទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA ពណ៌ខ្មៅពាក់ស្លាក១ AH 9603 សៀមរាប ចតនៅលើផ្លូវខាងលិច​ ម្ចាស់ឈ្មោះឈឹម ចាន់រឹទ្ធី​ ភេទប្រុស​ អាយុ៣០​ រស់នៅភូមិស្ទឹងថ្មី​ សង្កាត់ស្វាយដង្គំក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ
បណ្ដាលឲ្យស្លាប់មនុស្សឈ្មោះពែក ភារម្យ
-រថយន្តខូចខាតធ្ងន់
-ម៉ូតូម៉ាកHONDA ពាក់ស្លាកលេខ ១ M ៦៧៣១ សៀមរាបខូចខាតធ្ងន់
-ម៉ូតូម៉ាកHONDAពាក់ស្លាកលេខ១ AH៩៦០៣សៀមរាបខូចខាតស្រាល។

បើតាមសន្និដ្ឋាន របស់សមត្ថកិច្ច អ្នកបេីកបររថយន្តម៉ាក LAND CRUISERពាក់ស្លាកលេខកម្ពុជា R.J.1779បើកបរឡើងជែងខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២៤

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួនន់6នាក់ បានរបួសធ្ងន់ស្រោល និងក្មេងអ្នកបានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ចំនួន 3 ករណីនៅថ្ងៃអាទិត្យម្សិលមិញ។

ករណីទី 1 នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៥៥នាទី លើផ្លូវជាតិលេខ៦ ចំណុចផ្លូវបំបែកសាលា JPA ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បង្កខ្លួនឯងបុករនាំងដែកអមផ្លូវ)។

ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ព៌ណខ្មៅ ពាក់ផ្លាកលេខ សៀមរាប1AP-4806 បើកបរដោយ ឈ្មោះ បុង យី ភេទប្រុស អាយុ២៣ឆ្នាំ (មានពាក់មួកសុវត្ថិភាព) នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប  ខេត្តសៀមរាប ដឹកមនុស្ស ០២នាក់ ១/ឈ្មោះ សា សួន ភេទស្រី អាយុ២៤ឆ្នាំជាប្រពន្ធ (គ្មានមួកសុវត្ថភាព) ២/ឈ្មោះ យី សាយ័ន្ត ភេទស្រី អាយុ០៣ខែ ជាកូន បើកបរទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុករនាំងដែកអមផ្លូវខាងត្បូង។
* ករណីនេះបណ្តាលអោយ៖
-ស្លាប់ មនុស្ស១នាក់ឈ្មោះ យី សាយ័ន្ត ពេលបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកពួក។
-របួសស្រាល ០២នាក់
១.ឈ្មោះ បុង យី
២.ឈ្មោះ សាន សួន
ខូចខាត៖ម៉ូតូ០១គ្រឿង(ស្រាល) ។មូលហេតុ៖ អ្នកបើកបរម៉ូតូបើកបរក្នុងស្ថានភាពងងុយដេក។

ទី2 វេលាម៉ោង១៥និង៥០នាទីរសៀល
ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ រវាងម៉ូតូ និងម៉ូតូ ត្រង់ចំណុចលូខាងត្បូងភូមិតាពេជ ចម្ងាយ២០មែត្រ ស្ថិតនៅភូមិតាពេជ ឃុំស្នួល បើកបរក្នុងទិសដៅបញ្ចា្រស់ទិសគ្នា។ ម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2022 គ្មានស្លាកលេខ បើកបរដោយឈ្មោះ ដឿប សីហាភេទប្រុស អាយុ19ឆ្នាំ និងអ្នកជិះពីក្រោយឈ្មោះប៊ៀន ខុង ភេទប្រុស អាយុ10ឆ្នាំ អ្នកទាំងពីរនាក់ខាងលើរស់នៅភូមិសង្កែ ឃុំស្នួល (ពុំបានពាក់មួកសុវត្ថិភាពទាំងពីរនាក់) បើកបរក្នុងទិសដៅពីជើង ទៅត្បូង បានបុកម៉ូតូ ម៉ាកហុងដាទ្រីម C110 ពណ៌ខ្មៅ ស៊េរី1999 គ្មានស្លាកលេខ បើកបរដោយឈ្មោះ ផៃ ភឿយ ភេទប្រុស អាយុ42ឆ្នាំ  រស់នៅភូមិសង្កែ ឃុំស្នួល (ពុំបានពាក់មួកសុវត្ថិភាព ) ក្នុងទិសដៅពីត្បូងទៅជើង។
 បណ្តាលអោយ រងរបួសធ្ងន់០១នាក់ និងស្រាល០១នាក់៖
១.ឈ្មោះដឿប សីហា រងរបួសធ្ងន់ បាក់កជើងស្តាំ និងបែកចិញ្ចើមខាងឆ្វេង
២.ឈ្មោះផៃ ភឿយ  រងរបួសបែកក្បាលផ្នែកខាងក្រោយ និងហើមថ្ពាល់ស្តាំ
– ខូចខាតស្រាល ម៉ូតូ ០២គ្រឿង។មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរម៉ូតូ ម៉ាកហុងដាគ្មានស្លាកលេខ មានល្បើនលឿន និងមិនប្រកាន់ស្តាំ។

ទី3 នៅវេលាម៉ោង១៣និង២០នាទីថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៤ នៅភូមិថ្នល់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប លើផ្លូវកៅស៊ូលេខ ២០២ ពីស្រុកអង្គរជុំ ទៅស្រុកពួក រវាងម៉ូតូនិងរថយន្ត។

ម៉ូតូម៉ាក ហុងដាឌ្រីមឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AD-7172 បើកបរដោយឈ្មោះ ឈំ ខ្វាង ភេទ ប្រុស អាយុ២៤ឆ្នាំ (បាក់ដៃឆ្វេង) ទីលំនៅភូមិ ល្អក់ ឃុំ កណ្តែក ប្រាសាទបាគង ខេត្តសៀមរាប (មានពាក់មួកការពារ មានផឹកគ្រឿងស្រវឹង)  ទិសដៅពីជើងទៅត្បូង រួមដំណើរដោយមនុស្ស០២នាក់ ឈ្មោះ ឈួន ស្រីពៅ ភេទស្រី អាយុ ២៤ឆ្នាំ (បាក់ជើងឆ្វេង) (មានពាក់មួកការពារ ត្រូវជាប្រពន្ធ) និងឈ្មោះ ខ្វាង កញ្ចនា ភេទ ស្រី អាយុ០២ឆ្នាំ(កូន) បានបុក
រថយន្ត០១គ្រឿងម៉ាក TOYOTA PRIUS ឆ្នាំ ២០០៤ ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2AC-6236 បើកបរដោយឈ្មោះ ស៊ឹង ហ៊ន់ ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិតាម៉ៅ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ទិសដៅពីត្បូង ទៅជើង រួមដំណើរដោយមនុស្ស០៣នាក់៖

ឈ្មោះ រ៉ា ឡាត់ ភេទស្រី អាយុ ៤៣ ឆ្នាំ(ត្រូវជាប្រពន្ធ) ឈ្មោះ ហ៊ន់ សីហាក់ ភេទប្រុស អាយុ១៥(ត្រូវជាកូន) ឈ្មោះ ហ៊ន់ សីឡាក់ ភេទស្រី អាយុ១១ឆ្នាំ(ត្រូវជាកូន។

មូលហេតុ៖ អ្នកបើកបរម៉ូតូ  បើកបរក្នុងស្ថានភាពស្រវឹង(ជាតិអាកុល 0.54mg/L)និង ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូទៅបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៨និង១៥នាទី​ផ្លូវជាតិលេខ៦៨:ចន្លោះបង្គោលគីឡូម៉ែត្រលេខ( 27-28) ស្ថិតនៅភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ។

សមត្ថកិច្ចបានប្រាប់ថាករណីគ្រោះថ្នាក់ចរាចណ៍នេះរវាងម៉ូតូ និងគោយន្តកន្ត្រៃបើកបរស្របទិសគ្នាពីត្បូង ទៅជើង ដោយម៉ូតូ០១គ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ ស៊េរី2005

ពាក់ផ្លាកលេខសៀមរាប1M-1091បើកបរដោយឈ្មោះ គង់ សាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើសំណង់ ទីលំនៅនច្ចុប្បន្នភូមិច្រឹបចាស់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​បានបុកគោយន្តកន្ត្រៃមួយគ្រឿងម៉ាកគូបូតា ស៊េរី… ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឈឹង ឈួយភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថាហេតុការណ៍នេះបណ្ដាលឲ្យរបួសធ្ងន់អ្នកបើកបរម៉ូតូហើយត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែក ស្រុកក្រឡាញ់ ខេត្តសៀមរាប ហើយបានស្លាប់នៅវេលាម៉ោងប្រម៉ណ២១និង២៥នាទី។ ចំណែកម៉ូតូខូចខាតធ្ងន់និងគោយន្តកន្ត្រៃស្រាល។

បើតាមសមត្ថកិច្ចគ្រោះថ្នាក់នេះ ការសន្និដ្ឋានអាចមូលហេតុបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកបរក្នុងស្ថានភាពស្រវឹងបុកគោយន្តកន្ត្រៃពីក្រោយ។ ម៉ូតូនិងគោយន្ត ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកអធិការដ្ឋាននគរបាលស្រុកស្រីស្នំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២៤

ខេត្តសៀមរាប៖លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃថ្ងៃអង្គារ ម្សិលមិញ បានអនុញ្ញាតឱ្យលោក ហ៊ុយ គឹមហ៊ួរ ប្រធានសមាគមខ្មែរ-ចិនខេត្តសៀមរាប និងសហការី ចូលជួបសម្តែងការគួរសម និងជូនពរដល់ លោកអភិបាលខេត្ត និងមន្រ្តីរាជការរដ្ឋបាលខេត្តសៀមរាបទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

លោក ប្រធានសមាគមខ្មែរ-ចិនខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ប្រាក់ សោភ័ណ អភិបាលខេត្ត ដែលចំណាយពេលដ៏មានតម្លៃ ដែលអនុញ្ញាតឱ្យប្រតិភូចូលរួមជួបសំណេះសំណាល និងសម្តែងការគួរសម នាពេលនេះ និងសូមជូនពរ លោក អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងមន្រ្តីរាជការរដ្ឋបាលខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស២៥៦៨ សូមមានកម្លាំងមាំមួនផ្លូវកាយ ផ្លូវចិត្ត ប្រាជ្ញាស្មារតី និងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀតដើម្បីជាទីសង្ឃឹម និងជាជម្រកដ៏ត្រជាក់ត្រជុំសម្រាប់បងប្អូនអាជីវកករ កសិករ អ្នកវិនិយោគទុក ក៏ដូចជាពលរដ្ឋទូទៅក្នុងខេត្តទាំងមូល ដើម្បីឈានទៅរកភាពចម្រុងចម្រើន សេចក្តីសុខក្សេមក្សាន្ត ការអភិវឌ្ឍ និងវឌ្ឍនភាពសង្គមរបស់យើងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តុង្គឧត្តម ក្រោមម្លប់នៃសុខសន្តិភាព។

លោកប្រាក់ សោភ័ណ បានថ្លែងអំណរគុណចំពោះ លោក ប្រធានសមាគមខ្មែរ-ចិនខេត្ត និងសហការី ដែលបានចំណាយពេលមកជូនពរដល់រូប លោក និងមន្រ្តីរាជការរដ្ឋបាលខេត្ត ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស២៥៦៨ ។ កាយវិការនេះ ជាការបញ្ជាក់ពី ទឹកចិត្តស្រឡាញ់ គាំទ្ររបស់បងប្អូនសមាជិកសមាជិកាសមាគមខ្មែរ-ចិនទាំងអស់ ចំពោះ លោក និងមន្រ្តីរាជការរដ្ឋបាលខេត្ត និងជាការលើកទឹកចិត្តបន្ថែមទៀតដើម្បីខិតខំបំពេញតួនាទី ក្នុងការបម្រើសេវាសាធារណៈ ឱ្យបានរិតតែល្អទ្វេឡើងថែមទៀត និងសូមរួមគ្នាអភិវឌ្ឍ សង្គមរបស់យើង ឱ្យបានរីកចម្រើនសម្រាប់ខ្លួនយើង និងកូនចៅរបស់យើងតជំនាន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២៤

ខេត្តសៀមរាប៖ លោកប្រាក់ សោភ័ណ អភិបាលខេត្ត នៅថ្ងៃអង្គារ ម្សិលមិញ បានអនុញ្ញាតឱ្យ លោកNguyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង និងសហការី ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក Nguyen Thanh Van បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ប្រាក់ សោភ័ណ អភិបាលខេត្ត ដែលចំណាយពេលដ៏មានតម្លៃ ដែលអនុញ្ញាតឱ្យប្រតិភូចូលរួមជួបសំណេះសំណាល និងសម្តែងការគួរសមនាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ លោក ក៏បានជូនពរដល់ អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារមានសិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ និងម្លាំងពលំ ដេីម្បីបន្តដឹកនាំអភិវឌ្ឍន៍ខេត្តសៀមរាបឱ្យកាន់តែប្រសេីរឡេីងថែមទៀត។

លោកប្រាក់ សោភ័ណ អភិបាលខេត្តបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោកអគ្គកុងស៊ុល ដែលបានអញ្ជើញមកបំពេញបេសកកម្ម ក្នុងខេត្តសៀមរាប និងសូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលវៀត ណាម ដែលជានិច្ចកាលតែងតែរក្សា នូវទំនាក់ទំនងជាមិត្តល្អជាមួយប្រទេសកម្ពុជា។

លោកអភិបាលខេត្តក៏បានជូនពរដល់ លោក ប្រធានប្រតិភូ និងសហការីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស.២៥៦៨ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២៤

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបាននៅផ្ទះបាញ់សម្លាប់ នៅចណុចជប់ម្លូរ ស្ថិតនៅភូមិគោកភ្នំ ឃុំវ៉ារិនស្រុកវ៉ារិន នាថ្ងៃ 9 ខែមេសា ឆ្នាំ២០២៤នេះ។

ជនរងគ្រោះមាន ឈ្មោះអឿត សម្បត្តិ ភេទស្រីអាយុ៤៣ឆ្នាំ មានទីលំនៅនៅភូមិអានូក ឃុំចារឈូកស្រុកអង្គរជុំ ខេត្តសៀមរាប

សមត្ថកិច្ចបានប្រាប់ថា ករណីនេះ មូលហេតុ មេឃរកភ្លៀង ជនរងគ្រោះ ចេញទៅគ្របដំឡូងដែលហាលទុកខ្លាចត្រូវភ្លៀងសើមខូច គាត់ត្រូវរន្ទះបាញ់សម្លាប់តែម្ដង។ បច្ចុប្បន្នជនរងគ្រោះត្រូវបានប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៤

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរករបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅថ្ងៃសៅរ៍ទី០៦ ខែមេសា ឆ្នាំ២០២៤ នេះ នៅវេលាម៉ោង ១១និង៤០ នាទី ត្រង់ចំណុចទឹករុន ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅលើផ្លូវបេតុងពីឃុំខ្នងភ្នំទៅ ឃុំស្វាយលើ ដោយ បង្កឡើងដោយខ្លួនឯង។

ករណី គ្រោះថ្នាក់ចរាចរណ៍ នេះ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1T-8014 បើកបរដោយឈ្មោះ អុល សុធី ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិកំពីងរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បើកបរមានទិសលិចទៅកើត បានបើកធ្លាក់ផ្លូវហើយចូលទៅក្នុងស្នាមផ្លោះ។(មិនមានពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរ ១នាក់: ឈ្មោះ សៀម ហ៊ុន ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។(មិនមានពាក់មួកសុវត្ថិភាព)។

ករណីនេះបណ្ដាលឱ្យ ៖ ស្លាប់នៅនឹងកន្លែងកើតហេតុ ០១នាក់ឈ្មោះ អុល សុធី និងរងរបួសធ្ងន់ ០១នាក់ឈ្មោះ សៀម ហ៊ុន និងខូចខាត ម៉ូតូ០១គ្រឿងធ្ងន់។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពី អ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន និងផ្លូវមានភាពចុះចំណោតខ្លាំង។
កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុបានវាស់វែង ប្រមូលវត្ថុតាង និងបញ្ជូនអ្នករបួសទៅមន្ទីពេទ្យ។ នឹងប្រគល់សាកសពអោយគ្រួសារសពដើម្បីយកទៅធ្វើបុណ្យសពតាមប្រពៃណី។

ចំណែកវត្ថុតាងម៉ូតូ១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ រងចាំដោះស្រាយតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៤

ខេត្តសៀមរាប៖លោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកជំទាវ ប៉ាន់ ត្រាប្រណី នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅក្នុងភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ថ្លែងក្នុងមតិស្វាគមន៍ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានលើកឡើងថា កងពលធំអន្តរាគមន៍លេខ២ បានអនុវត្តយ៉ាងម៉ឺងម៉ាត់បទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងពង្រឹងប្រៀបការពារជាតិ និងខឿនការពារជាតិរបស់ប្រជាជន ការពារ រឹងមាំអធិបតេយ្យ បូរណភាពទឹកដីនៃមាតុភូមិ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង រក្សាប្រក្រតីភាព កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

លោកឧត្តមសេនីយ៍ឯក បានថ្លែង អំណរគុណដល់ អគរ និងប្រមុខរាជរដ្ឋាភិបាល ចំពោះការគិតគូរ យកចិត្តទុកដាក់ជួយទំនុកបម្រុង ឧបត្ថម្ភគាំទ្រគ្រប់សកម្មភាពការងាររបស់កងពលធំអន្តរាគមន៍លេខ២ ក្នុងបុព្វហេតុខាងលើ ក៍ដូចជាការគាំទ្រដល់សកម្មភាពកសាង និងពង្រឹងអង្គភាពលើគ្រប់វិស័យ ជាពិសេសថ្លែងអំណរដល់ការចុះសួរសុខទុក្ខដោយផ្ទាល់នាឱកាសដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ ដើម្បីរឹតចំណងមេត្រីភាពរវាងអង្គភាពទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។

លោកគុណ ញឹម បានមានប្រសាសន៍ថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគរ និង កងពលធំអន្តរាគមន៍លេខ២ ក្នុងខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីជាមួយគ្នា តាំងពីឆ្នាំ២០០៥ មក ដែលគិតមកដល់ពេលនេះមានរយៈពេលជិត ២០ឆ្នាំហើយ។ តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ អគរ តែងតែបានចងភ្ជាប់មនោសញ្ចេតនាឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ កងពលធំអន្តរាគមន៍លេខ២ ជាប្រចាំ និងបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយការងារជូនដល់បញ្ជាការដ្ឋាន ក៏ដូចជាថវិកាជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រ ផ្សារភ្ជាប់ជាមួយអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាពរស់នៅបានមួយកម្រិត។

ចាប់តាំងពីឆ្នាំ២០០៥ មក អគរ បានចូលរួមឧបត្ថម្ភដល់ការកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធរបស់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ជាបន្តបន្ទាប់ដែលសមិទ្ធផលចម្បងៗ រួមមាន ការកសាងអគាររដ្ឋបាល ១ខ្នង, អគារបណ្ណាល័យ ១ខ្នង, ផ្លូវបេតុងចូលបញ្ជាការដ្ឋាន, បង្គោលអង់តែនវិទ្យុទាក់ទង និងវិទ្យុទាក់ទងមួយចំនួន, រោងរថយន្តដឹកជញ្ជូន, សួនច្បារក្នុងទីបញ្ជាការដ្ឋាន ព្រមទាំងការចូលរួមសាងសង់អគារ និងឧបត្ថម្ភសម្ភារប្រើប្រាស់ដទៃទៀត។

អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីប្រគល់ជូនដល់កងពលធំអន្តរាគមន៍លេខ២ រួមមាន៖ ម៉ាស៊ីនបូមទឹក ៤គ្រឿង, អង្ករ ១៦តោន, មីកញ្ចប់ ៤០កេសធំ, ត្រីខ ៤០កេសធំ, ស្ករស ១តោន, ទឹកស៊ីអ៊ីវ ១០០យួរ, ទឹកសុទ្ធ ៥០០កេស, ទឹកក្រូច ៥០០កេស, ស្រាបៀរ ៥០០កេស, ថវិកាជូនដល់បញ្ជាការដ្ឋានចំនួន ២០,០០០,០០០ រៀល, ថវិកាសម្រាប់សាងសង់អគារសាលប្រជុំវរសេនាតូចកាំភ្លើងធំ ចំនួន ២០,០០០ ដុល្លារ-អាម៉េរិក និងថវិកាជូនដល់នាយទាហាន, នាយទាហានរង និងពលទាហាន ៣០,០០០ រៀល ក្នុងម្នាក់។ សរុបជាថវិកាមានចំនួន ៣៨,៩៧២ ដុល្លារអាម៉េរិក និង ៧៦,៥៨០,០០០ រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page29 Page30 Page31 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
សម្ដេចតេជោ ផ្ដល់អំណោយផ្ទះមួយខ្នងជូនអតីតយុទ្ធមិត្តរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប សម្ដេចតេជោ ផ្ដល់អំណោយផ្ទះមួយខ្នងជូនអតីតយុទ្ធមិត្តរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×