Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២៤

ខេត្តសៀមរាប៖យោងតាមសេចក្តីសម្រេចរបស់សមាគមអតីតយុទ្ធជនកម្ពុជា បានទទួលស្គាល់ ឯកឧត្តម ហួត សុធី ស្នងការនគរបាលខេត្ត ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ជំនួស ឯកឧត្តម សុិន ភាត់ ដែលត្រូវផ្លាស់ប្តូរភារកិច្ច។

ការប្រកាសសមាសភាពប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប នេះធ្វើឡើង នៅរដ្ឋបាលខេត្តសៀមរាប នាសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គតិសង្ហបណ្ឌិត ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៤

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានជួបសម្តែងការគួរសមនិងសំណេះសំណាលជាមួយឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូ។

នៅសណ្ឋាគារសុខាសៀមរាប ឯកឧត្តម Shohrat Zakir បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្តនិងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចូលជួបសម្តែងការគួរសមនិងសំណេះសំណាលនាពេលនេះ។

ឯកឧត្តមក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពនេះបានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និងកាន់តែជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា

ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណដល់ឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូដែលបានឆ្លៀតឱកាសអញ្ជេីញជួបសំណេះសំណាលនាពេលនេះ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ព្រមទាំងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៤

ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំៗនិងម៉ូតូ បណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់។

ហេតុការណ៍បានកើតឡើង វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង តាមបណ្តោយ លើផ្លវជាតិ៦ ចន្លោះបង្គោលគីឡូលេខ(៣០៦-៣០៧)រវាងរថយន្តនិងម៉ូតូស្របទិសគ្នា។

សមត្ថកិច្ចបានប្រាប់ថា រថយន្ត១គ្រឿងម៉ាក FUSOពណ៌សរ លាយខៀវពាក់ផ្លាកលេខកំពង់ធំ ៣A-១៣៣២ អ្នកបើកបររថយន្ត (រត់គេចខ្លួនបាត់) បើកពីទិលខាងលិចទៅទិសខាងកើត បើកបរដល់មុខផ្លូវចូលស្តាតថ្មីបានបុកម៉ូតូ១គ្រឿងម៉ាកហុងដា (០១៩)ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប
១AM-០៤៦២  បើកបរដោយឈ្មោះ សាន់ តង ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប
(របួសស្រាល)  មានទិសដៅពីលិច ទៅកើតនិងមានអ្នករួមដំណើរ២នាក់៖
១/ឈ្មោះវ៉ាន់ និមល ភេទស្រី អាយុ ៦ឆ្នាំ នៅភូមិ ជាមួយគ្នា(របួសធ្ងន់)
២/ឈ្មោះវ៉ាន់ សម្បត្តិ ភេទប្រុស អាយុ២ឆ្នាំ នៅភូមិជាមួយគ្នា(របួសស្រាល)។

ក្រោយពេលកើតហេតុរួច រងគ្រោះ ត្រូវបានគេជួយសង្គ្រោះ យកទៅសង្រ្កោះនៅពេទ្យគន្ធបុប្ផាខេត្តសៀមរាប ពេលដល់មន្ទីរពេទ្យ ឈ្មោះវ៉ាន់ និមលភេទស្រីអាយុ៦ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យ។

សមត្ថកិច្ចបានបន្តថា ករណីនេះ មូលហេតុអ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន។ រថយន្តនិងម៉ូតូរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកប្រាសាទបាគងដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២៤

ខេត្តសៀមរាប៖ក្មេងប្រុសអាយុ 6 ឆ្នាំម្នាក់បានលង់ទឹកស្លាប់ វេលាម៉ោង ១២និង៣០នាទី ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៤ ចំណុចទឹកស្រះខាងលិចភូមិចំងាយប្រហែល ២០ម ពីផ្ទះស្ថិតក្នុងភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង។

ជនរងគ្រោះ ឈ្មោះ ដុំ ដាវុទ្ធ  ភេទប្រុស  អាយុ០៦ឆ្នាំ ម្តាយឈ្នោះ ធុន ខុម អាយុ ៣៥ឆ្នាំ
ឪពុកឈ្មោ  ដុំ ឌិន អាយុ ៣៧ឆ្នាំ។

ករណីនេះ មូលហេតុ ម្តាយរវល់សកអំពៅ ជនរងគ្រោះ បានដេីរទៅតាមពីក្រោយរួចក៏ចុះលេងទឹកស្រះរអិលធ្លាក់ទឹកជ្រៅ បណ្តាលលង់ទឹកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៤

On 2024 May 11th, Shinhan Bank (Cambodia) Plc made a significant contribution to Siem Reap Special Education High School located in Mondul 3 Village, Sangkat Slor Kram, Siem Reap City, Siem Reap Province. The bank’s management and employees traveled by bicycles from Shinhan Bank Siem Reap Branch to donate essential supported supplier to the school, including 5 Desktop Computers, 20 Bicycles, 10 Bags of Rice and study materials for all students. To take part in social responsibility, we hope this activity has been playing a vital role in enhancing the educational experience and offering love and meaningful memories for all students.

The ceremony was graced by the presence of Ms. Hong Theary, Principal of Siem Reap Special Education High School, along with many teachers and students.

In addition, the representing of Shinhan Bank (Cambodia) Plc was Mr. Park Chang Kyun, Executive Vice President as representative of Mr. Park Heejin, CEO/President of Shinhan Bank (Cambodia) Plc who accompanied by other SBC leaders such as, Mr. Hour Chamroeun_ Regional Head, Mr. Keo Pongnarin_ Branch Manager, Mr. Mao Ran_ Branch Manager, Ms. Pen Leakhena_ Branch Manager and many other Siem Reap branch members.

As it has been known, Shinhan Bank (Cambodia) Plc was established in Phnom Penh in 2007, is a subsidiary of Shinhan Bank Korea, the largest bank in South Korea. With a strong commitment to serving Cambodia. The Bank currently operates with 14 branches across the country, 12 Branches in Phnom Penh, 1 Branch in Ta khmau City, Kandal Province, 1 Branch in  Siem Reap Province.

Shinhan Bank (Cambodia) Plc offers a comprehensive range of financial products and services to meet customer’s demand and convenience, including all kind of demand account with high interest rate, variety of loan products with competitive interest rate, Convenient Mobile Banking App, Bakong KHQR Money Transfer, and VISA debit Cards with lots of benefits provided.

The Bank prioritizes customer convenience by offering a “Zero Fee Policy” on banking and ATM operations. Shinhan Bank (Cambodia) PLC believes in the power of digitalization to further enhance financial accessibility for its customers throughout Cambodia.

The bank is dedicated to expanding its reach by opening more provincial branches in key areas of Cambodia. This expansion will allow them to provide high-quality financial services to a wider range of Cambodians while increasing overall customer convenience to meet with our mission “A better world through Finance” along with our vision that “We believe finance should be More Friendly, More Secure, More Creative”.

Finally, Shinhan Bank Cambodia will prepare more variety of CSR activities in the future which all employees can fully participate and take part in Corporate Social Responsibility to the development of Cambodia.

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៤

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក កាលពីថ្ងៃទី១១ ខែឧសភា បានរួមចំណែក​​ ចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់ វិទ្យាល័យអប់រំពិសេស​សៀមរាប ដែលស្ថិតនៅក្នុង  ភូមិ​ មណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ថ្នាក់ដឹកនាំនៃ ធនាគារ ស៊ិនហាន​ (ខេមបូឌា) ម.ក​ បានធ្វើដំណើរ ចេញពី ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក សាខា សៀមរាប ឆ្ពោះទៅ វិទ្យាល័យអប់រំពិសេស​សៀមរាប ដើម្បីធ្វើសកម្មភាពមនុស្សធម៌។ ក្នុងនោះរួមមានឧបត្ថម្ភ កុំព្យូទ័រលើតុ ចំនួន៥គ្រឿង កង់ចំនួន២០គ្រឿង អង្ករ១០បេ និងសម្ភារសិក្សាមួយចំនួន មកដល់កុមារគថ្លង់ និងកុមារពិការភ្នែក។ នេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចំណេះដឹងសិស្សានុសិស្សដែលកំពុងជួបប្រទះនៅការខ្វះខាតយ៉ាងខ្លាំង។

ក្នុងឱកាសដ៏ពិសេសនោះ មានការអញ្ជើញចូលរួម ពីលោកស្រី ហុង ធារី នាយិកា នៃវិទ្យាល័យអប់រំពិសេស​សៀមរាប លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

នៅក្នុងនោះផងដែរ ក៏មានការ​អញ្ជើញចូលរួមរបស់ លោក Park Chang Kyun, នាយករងប្រតិបត្តិ ដែលជាដំណាងដ៏ខ្ពង់ខ្ពស់ របស់លោក Park Heejin, នាយកប្រតិបត្តិ នៃធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ដូចជា៖ លោក ហួ ចំរើន ប្រធានតំបន់ លោក កែវ ពង្សណារិន ប្រធានសាខា លោក ម៉ៅ រា៉ន់ ប្រធានសាខា អ្នកស្រី ប៉ែន លក្ខិណា ប្រធានសាខា និងបុគ្គលិកជាច្រើនផ្សេងទៀត ។

គូររំលឹកផងដែរថា ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ២០០៧ ជាបុត្រសម្ព័ន្ធរបស់ធនាគារ ដែលជាធនាគារធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងផ្តល់សេវាកម្មដ៏ល្អឥតខ្ចះជូនប្រជាជនកម្ពុជា។ 

បច្ចុប្បន្ន ធនាគារមានប្រតិបត្តិការជាមួយសាខាចំនួន១២ នៅរាជធានីភ្នំពេញ ១សាខានៅក្រុងតាខ្មៅ និងមួយសាខាទៀត នៅខេត្តសៀមរាប ដែលសរុបចំនួន១៤ សាខា នៅក្នុងប្រទេសកម្ពុជា។

ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក​ ផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទដើម្បីជាតម្រូវការជូនជាជនកម្ពុជាដូចជា កម្ចីអត្រាការប្រាក់ប្រកួតប្រជែង ប្រាក់សន្សំដែលមានអត្រាការប្រាក់ខ្ពស់ កម្មវិធីធនាគារចល័តងាយស្រួល, ផ្ទេរប្រាក់បាគង KHQR ផ្ទេរប្រាក់ក្រៅប្រទេស និងកាត VISA ។

ជាពិសេសធនាគារក៏ផ្តល់សេវាកម្ម «គោលការណ៍ថ្លៃសូន្យ» (Zero Fee Policy) ដែលត្រូវបានអនុវត្តសម្រាប់ប្រតិបត្តិការធនាគារ និងអេធីអឹម។ ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក រំពឹងថាការធ្វើទំនើបកម្មឌីជីថលនឹងបង្កើនភាពងាយស្រួលផ្នែកហិរញ្ញវត្ថុកាន់តែខ្លាំងសម្រាប់អតិថិជនរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា។

ម្យ៉ាងវិញទៀត ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក គ្រោងនឹងបើកសាខាខេត្តបន្ថែមនៅក្នុងតំបន់សំខាន់ៗនៃប្រទេសកម្ពុជា ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុគុណភាពខ្ពស់ដល់ប្រជាជនកម្ពុជា ក៏ដូចជាបង្កើនភាពងាយស្រួលដល់អតិថិជន ក្រោមបេសកម្មរបស់ ធនាគារ ស៊ិនហាន​ (ខេមបូឌា)​ ម.ក “ពិភពលោកទាំងមូលនឹងមានភាពងាយស្រួលតាមរយៈអំណាចនៃហិរញ្ញវត្ថុ” និងគោលបំណងដ៏ធំនោះគឺ “ហិរញ្ញវត្ថុនឹងកាន់តែមានភាពរួសរាយរាក់ទាក់ សុវត្ថិភាពជាងមុន និងមានភាពច្នៃប្រឌិតជាងមុន“។

ជាចុងក្រោយ ធនាគារ យើងខ្ញុំនឹងមានរៀបចំនៅ សកម្មភាពមនុស្សធម៌ជាច្រើនផ្សេងទៀតដើម្បីជាផ្នែកមួយនៃការជួយដល់ការរីកចម្រើននៃប្រទេសកម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ករណី ឆក់ចរន្តអគ្គិសនី បណ្ដាលអោយស្លាប់ ជនរងគ្រោះ ឈ្មោះ ហូយ គិមឈើន  ភេទប្រុស  អាយុ២១ឆ្នាំមុខរបរ និស្សិតផ្នែកអគ្គីសនី នៅសាលាពហុបច្ចេកទេសអង្គរ មានស្រុកកំណើតភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប នឹង ស្នាក់នៅបច្ចុប្បន្នផ្ទះជួលបុរីប្រិមប្រិយ៍ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបន្តថាហេតុការណ៍រ នៅវេលាម៉ោង ១៦និង៤៦នាទី ថ្ងៃពុធ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច សំយ៉ាបដែកលើបន្ទប់លេខ២ មានកម្ពស់៣ម៉ែត្រពីសាប ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមការពិនិត្យសាកសព នឹង ការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សន្និដ្ឋានបានថា ពិតជាស្លាប់ដោយសារ : ឆក់ចរន្តអគ្គិសនីប្រាកដមែន។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះ មូលហេតុ ជនរងគ្រោះ មានការធ្វែប្រហែស នៅពេលកាត់រុះរើបណ្ដាញចាស់ ដោយពុំបានផ្តាច់ចរន្តអគ្គិសនីពីឌីសសង់ទ័រ បណ្ដាលអោយឆក់ស្លាប់។

ក្រោយពីបានត្រួតពិនិត្យសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៤

ខេត្តសៀមរាប៖លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមមេត្តារួមគ្នា ដាំដើមឈើឱ្យបានច្រើន ដើម្បីបានជារបាំងការពារខ្យល់ បានជាម្លប់ និងជម្រកទៅថ្ងៃអនាគត់។

លោកជំទាវ ក៏សូមសំណូមពរផងដែរ ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលមានបំណងសង់លំនៅដ្ឋាន សូមគិតគូរឱ្យបានហ្មត់ចត់អំពីភាពមាំទាំរបស់ផ្ទះ។ គួររៀបចំគ្រឹះឱ្យមាំ ជាជាងគិតតែទំហំផ្ទះធំ ព្រោះកាលណាគ្រឹះមាំ វាអាចយជួយទប់លំនឹង ព្រមទាំងការពារខ្យល់ ឬឧបទ្ទវហេតុផ្សេងៗបាន។ ជាកិច្ចបញ្ចប់ លោកជំទាវអនុប្រធាន ក៏បានផ្ដាំផ្ញើ បង ប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ ម្យ៉ាងវិញទៀត បើឃើសភាពមិនស្រួលត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ មានប្រសាសន៍អំពាវនាវយ៉ាងដូច្នេះ នៅបរិវេណផ្សារ នៃក្រុងរុនតាឯកតេជោសែន នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យលកន្ត្រាក់ ចំនួន ៩៩ គ្រួសារ(ក្នុងនោះ រលំចំនួន ២៤ខ្នង និងរបើកដំបូលចំនួន ៧៤ខ្នង) ដែលបានទទួលរងគ្រោះ កាលពីរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតាឯកតេជោសែន។

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ បានថ្លែងចូលរួមសោកស្ដាយ ចំពោះបង ប្អូន ពូមីង ដែលទទួលនវការរងគ្រោះ ដោយខ្យល់កន្ត្រាក់ដែលបានបណ្ដលឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិខ្លះផង។

ក្នុងឱកាសនេះដែរ លោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ដែលលោកជាប់ភារកិច្ចមិនអាចមកពេលនេះបាន តែជានិច្ចកាលលោកបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកជំទាវបន្តថា បន្ទាប់ពីទទួលបានព័ត៌មានេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូន នាពេលនេះ។

សូមជម្រាបថាអំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារមាន៖
– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ស័ង្កសី១៦សន្លឹង និងថវិកា១៥ម៉ឺនរៀល ។
– គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ស័ង្កសី១០សន្លឹង និងថវិកា៨ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៤

ខេត្តសៀមរាប៖លោក ជាសុផល បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្រុងសៀមរាប។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុច ស្តុបវត្តដំណាក់ ស្ថិតនៅ ភូមិ វត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (លើផ្លូវ៧មករា)។

សមត្ថកិច្ចបានប្រាប់ថា ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត និងបង្គោលភ្លើងស្តុប(តូច)។

សមត្ថកិច្ចបានបន្តថា ហេតុការណ៍នេះរថយន្តម៉ាក Ford Ranger Raptor ពណ៌ប្រផេះ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 2C-5555 បេីកបរដោយ ឈ្មោះ ជា សុផល ភេទប្រុស អាយុ ៤៥ឆ្នាំ ស្ថិតនៅ ភូមិសាលាកន្សែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (ទិសដៅពីត្បូងទៅជើង) ចំណែករថយន្តម៉ាក Ford Ranger XLT ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-8371អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មិននៅកន្លែងកើតហេតុ(ទិសដៅពីកើតទៅលិច)។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ
បណ្តាលអោយរថយន្តម៉ាក Ford Ranger Raptor ពណ៌ប្រផេះ ខូចខាត(មធ្យម)។ ឯរថយន្តម៉ាក Ford Ranger XLT ពណ៌ស ខូចខាត (ធ្ងន់) និងបង្គោលភ្លើងស្តុបតូច ខូចខាត(១ដើម)។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ បានធ្វើការវាស់វែងយកវត្ថុតាងបញ្ជូនទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបមិនទាន់បញ្ជាក់អំពីមូលហេតុចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២៤

ខេត្តសៀមរាប៖យុវជនពីរនាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណី៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា(ជិះម៉ូតូតាមកាប់ជនរងគ្រោះយកម៉ូតូ)។

ហេតុការណ៍កាប់ប្លន់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី នៅចំណុចស្ពានលេខ១០ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយយកម៉ូតូទៅបញ្ចាំ ដោយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយនគរបាលខេត្តបន្ទាយមានជ័យ។

ជនសង្ស័យ /១-ឈ្មោះ លឿន ឡុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ(គ្មាន) បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
២-ឈ្មោះ ឆៃ ស៊ីណាលិ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ(គ្មាន) បច្ចុប្បន្នរស់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា ពួកគេទាំង០២នាក់ និងបក្សពួក ពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖
– ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AQ-៥៤៧១(របស់ជនរងគ្រោះ)
– ម៉ូតូម៉ាកហុងដាស្គុបពី សេ១១០ ពណ៌ស ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AP-២៥៤៤(របស់ជនរងគ្រោះ)
– ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប ១AP-០០៤០ ដែលជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។

សូមជម្រាបថាការបង្ក្រាបធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្តីពីការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់តែងតែផឹកស្រាជាប្រចាំបានដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៩ ព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ មានឈ្មោះជឿម វី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះមូលហេតុ ជនរងគ្រោះ កាលនៅរស់ជាមនុស្សញៀនស្រា ស្រវឹងជាប្រចាំ។ តាមការធ្វើកោសល្យវិច័យ របស់ជំនាញឃើញថាជនរងគ្រោះ ដែលបានស្លាប់ ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២៤

សន្ទរកថា បណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ សៅស៍អ៊ីសអេយសៀ ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា សមាជិកា ស.ស.យ.ក. ក្រោមវត្តមានឯកឧត្តមហ៊ុន ម៉ានី

Like 195
Comment 0
Share ចែកចាយ
Views 9.2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page28 Page29 Page30 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ ផ្ដល់អំណោយផ្ទះមួយខ្នងជូនអតីតយុទ្ធមិត្តរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប សម្ដេចតេជោ ផ្ដល់អំណោយផ្ទះមួយខ្នងជូនអតីតយុទ្ធមិត្តរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ក្រុមមន្ត្រីក្រសួងចុះពិនិត្យផ្លូវមួយខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ក្រុមមន្ត្រីក្រសួងចុះពិនិត្យផ្លូវមួយខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
តំណាងរាស្ត្រសៀមរាប ផ្ដល់អំណោយ ជូនពលរដ្ឋ ៣០០គ្រួសារ ក្នុងសង្កាត់ស្រង៉ែ តំណាងរាស្ត្រសៀមរាប ផ្ដល់អំណោយ ជូនពលរដ្ឋ ៣០០គ្រួសារ ក្នុងសង្កាត់ស្រង៉ែ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×