Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរបានអះអាងនៅមុននេះបន្តិចថា
រដ្ឋបាលខេត្ត សូមបញ្ជាក់ថាការផ្សព្វផ្សាយទឹកភ្នំគូលែន គឺរូបភាពឆ្នាំ២០១៧ ហើយបច្ចុប្បន្ន ទឹកមានស្ថានភាពធម្មតា។
អាជ្ញាធរបន្តថាក្នុងអំឡុងពេលស្ថានភាពប្រទេសកម្ពុជាកំពុងតែជួបប្រទះនឹងជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តសង្កេតឃើញថាមានគណនេយ្យឈ្មោះ Mai Muon និងគណនេយ្យឈ្មោះ អុក ជួរ បានយករូបភាពទឹកឡើងខ្លាំងនៅតំបន់ភ្នំគូលែនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មកបង្ហោះក្នុងគណនេយ្យឡើងវិញ ដែលសកម្មភាពនេះធ្វើឱ្យបងប្អូន ក៏ដូចជាសាធារណជនមានការភាន់ច្រឡំ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមបញ្ជាក់ថាស្ថានភាពទឹកនៅតំបន់ភ្នំគូលែនមានស្ថានភាពល្អប្រសើរ និងគ្រប់គ្រងបានដែលមិនទាន់ប្រកាសអាសន្ននោះទេ។

រដ្ឋបាលខេត្ត សូមស្នើឲ្យបងប្អូនផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ មានមូលដ្ឋានច្បាស់លាស់ ដោយហេតុថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្ករការយល់ច្រឡំ ឬអសណ្តាប់សង្គម គឺអាចប្រឈមចំពោះមុខច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ខេត្តសៀមរាប៖នៅមុននេះបន្តិច ពលរដ្ឋខេត្តសៀមរាបម្នាក់ ត្រូវបាន«សត្វពស់ខាំ​» ពេលនេះកំពុងជួយសង្គ្រោះ។នេះបើយោងតាម ការបញ្ជាក់របស់អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹមសម្បត្តិ។
អធិការនគរបាលស្រុកសាគងបានបញ្ជាក់ថា មុននេះបន្តិចនាវេលាម៉ោង ១៩និង៤៥នាទីយប់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះ នៅចំណុចខាងជើងភូមិលលៃ​ ឃុំបាគង​ ស្រុកប្រាសាទបាគង មានករណីសត្វពស់ខាំ​ជនរងគ្រោះម្នាក់​ ឈ្មោះឡង់ រ៉ាភីភេទប្រុសអាយុ១៨ឆ្នាំ​ ខណៈដែលជនរងគ្រោះកំពុងចុះមើលសន្ទូចដាក់ត្រី​ បណ្តាលអោយ​សន្លប់​ពេលមកដល់ផ្ទះ ត្រូវបានក្រុមគ្រួសារ​ និងមន្ត្រីនគរបាលមូលដ្ឋាន​ សហការណ៍ ជាមួយមន្ត្រីសុខាភិបាល ជួយបញ្ជូន​តាមរថយន្តមកមណ្ឌលសុខភាពបាគង និងបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ជាមួយគ្នានេះ លោកសូមអំពាវនាវ​ ដល់បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ តាមតំបន់ដែលមានទឹកជន់​ឡើង​ សូមមានការប្រុង​ប្រយ័ត្ន​ចំពោះ សត្វ​អាសិរពិសគ្រប់ប្រភេទ​ បង្ការកុំអោយមានគ្រោះថ្នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ខេត្តសៀមរាប៖មន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌសៀមរាបម្នាក់បានខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសព្រៃឈើ រហូតធ្វើឱ្យរថយន្តរបស់ខ្លួនធ្លាក់ចូលទឹក។
អ្នកឃើញហេតុការណ៍បាននិយាយថាករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ព្រឹកមិញត្រង់ចំណុចភូមិសក្កដា ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមរាប។
ប្រភពបានបន្តថារថយន្តរបស់មន្រី្តរដ្ឋបាលព្រៃឈើដែលបានធ្លាក់ចូលទឹកម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ
ភ្នំពេញ២E៥៣៧៦ ដោយបាន
បើកតាមប្រមាញ់រថយន្តដឹកឈើមួយគ្រឿង តែត្រូវរថយន្តដឹកឈើ គៀធ្លាក់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ តែករណីនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។
ប្រជាពលរដ្ឋបានសម្ដែងនូវកោតសរសើរ ដល់ជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប ប្រឹងបង្កា្របបទល្មើស ទាំងយប់ ទាំងថ្ងៃ ដោយមិនគិតការនឿយហត់ឡើយ ដើម្បីរក្សាព្រៃឈើអោយបានគង់វង្ស។ក៏ប៉ុន្តែបើទោះបីជាមានការប្រឹងប្រែងទប់ស្កាត់ពីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានដាក់ស្នាក់ការពីស្វាយលើ រហូតដល់ក្រុងសៀមរាប យ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញមានការដឹកជញ្ជូនឈឺចេញពីខេត្តព្រះវិហារចូលខេត្តសៀមរាបយ៉ាងអនាធិបតេយ្យដដែល។«ខាងក្រោមជាសំឡេងមន្ត្រីរដ្ឋបាលខណ្ឌសៀមរាប ដែលបានខលទូរសព្ទបញ្ជាក់ថាខ្លួនជួបហេតុការណ៍រថយន្តឈ្មួញឈើបុកធ្លាក់ទឹក»៕SRP

https://www.srpostnews.com/wp-content/uploads/2020/10/K-SaL-Ca-SL-2010151221.mp3
Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ខេត្តសៀមរាប៖ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការនគរបាល មេបញ្ជាការ បញ្ជាការង កងកម្លាំងប្រដាប់អាវុធ និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ពាណិជ្ជករ និង ប្រជាពលរដ្ឋផងដែរបានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋ នៅព្រះរាជដំណាក់ខេត្តសៀមរាប ដែលព្រះអង្គបានយាងចូលទីវង្គត់ ក្នុងថ្ងៃគម្រប់ខួប៨ឆ្នាំនេះ នៅថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២០នេះ។

ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ការបាត់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ បានធ្វើឲ្យយើងជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ មានក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាន ព្រមទាំងឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជានុរាស្ត្ររបស់ព្រះអង្គ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម នូវស្នាព្រហស្ត៍របស់ព្រះករុណា ដែលបានបន្សល់ទុកនៅសមទ្ធិផលជាច្រើន សម្រាប់ជាតិមាតុភូមិ។ ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និង ព្រះបញ្ញាញាណ ដើមី្បបុព្វហេតុជាតិ ក្នុងការទាមទានូវឯករាជ្យជាតិ ពីអាណានិគមបារាំងសេស និង ខេត្តមួយចំនួនពីប្រទេសសៀម ព្រមទាំងប្រាសាទព្រះវិហារ ក្នុងបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និង ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម។ ជាងនេះទៅទៀត ព្រះវីរៈសកម្មភាពរបស់ព្រះអង្គ ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត្យភាព និង កិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោកទៀតផង ។

ក្នុងការតបស្នងចំពោះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះបរមរតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់បែបយ៉ាងជូនមាតុភូមិ និង ប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គ នៅមុខព្រះរាជដំណាក់ក្រុងសៀមរាប ក៏មានរៀបចំពីធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះរបរមរតនកោដ្ឋ ក្នុងការរំលឹកនូវគុណុប ការៈ របស់ព្រះអង្គ ដែលធ្វើឲ្យប្រជានុរាស្រ្ត ទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស និសិ្សត ប្រជាពលរដ្ឋ និង បងប្អូនជនជាតិខ្មែរឥសាម នៅខេត្តសៀមរាប មិនអាចបំភ្លេចបាននូវព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម របស់សម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលមួយជីវិតរបស់ ព្រះអង្គទ្រង់បានបំពេញព្រះរាជបូជនីយកិច្ច ដើមី្បឯករាជ្យ បូរណ ភាពទឹកដី និង ឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា គ្រប់កាលៈទេសៈ ។

បន្ទាប់ពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះឆ័យ្យលៈរបស់ព្រះបរមរតនកោដ្ឋ និង ការគោរពព្រះវិញ្ញាណក្ខ័ន្ត របស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាត ដើមី្បឧទ្ទិសព្រះវិញ្ញាណក្ខ័ន្ធរបស់ ព្រះអង្គទ្រង់ បានយានទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ផងដែរថា នៅទូទាំងខេត្តសៀមរាប អាជ្ញាធរខេត្ត បានធ្វើការណែនាំដល់បណ្តាគ្រប់ទីវត្តអារាម និង គ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ក៏បានរៀបចំធ្វើពិធីគោរពព្រះវិញ្ញាណក្ខ័ន្តរបស់ព្រះបរមរតនកោដ្ឋផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាប នៅថ្ងៃថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងភេរវកម្ម និងការចាប់ខ្លួនជនល្មើសបែបVIP របស់កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការនគរបាលខេត្តសៀមរាប ក្រោមវត្តមានលោកលី សំរិទ្ធ អភិបាលរងខេត្ត តំណាង លោក ទៀ សីហា ខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការស្នងការខេត្តសៀមរាប ដោយមានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ និងសិក្ខាកាមដែលបានហ្វឹកហាត់បំប៉នជំនាញចំនួន ១៣៥នាក់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ខេត្តសៀមរាប៖នៅក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នាព្រឹកមិញនេះ ពលរដ្ឋរស់នៅស្រុកវ៉ារិន
បានគាំទ្រយ៉ាងខ្លាំង នឹងបានលើកឡើងថានៅមូលដ្ឋាន របស់ពួកគាត់មានការខ្វះខាតនៅឡើយ មានដូចជា៖ ផ្លូវ ប្រព័ន្ធលូទឹក អគ្គីសនី និង សេវាសុខាភិបាលជាដើម។

វេទិកាសាធារណៈនេះធ្វើនៅ នៅវត្តស្វាយស ស្ថិតក្នុងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ក្រោមវត្តមានលោករបស់ នូ សុវត្តិ រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក មាស សាវ៉ន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកវ៉ារិន ដោយមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិង ប្រជាពលរដ្ឋ២០១នាក់ផងដែរ។

ក្នុងវេទិកានេះ លោកនូ សុវត្តិ បានផ្តល់អោយមន្ត្រីជំនាញពាក់ព័ន្ធ បកស្រាយបំភ្លឺ ជូនប្រជាពលរដ្ឋមនិង ទទួលយកនូវរាល់អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ លោកក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះភូមិដ្ឋានមួយចំនួន មិនទាន់បានបំពេញគ្រប់តម្រូវការនៅឡើយ។

ជាមួយគ្នានេះលោកនូ សុវត្តិ បានរំលឹកដល់ពលរដ្ឋទាំងអស់ សូមចូលរួម ថែទាំសុខភាព ប្រុងប្រយ័ត្ន ទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ និងជំងឺគ្រុនឈិក និងផ្តាំផ្ញើរអោយ ផ្សព្វផ្សាយអោយបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និង ចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅសាលាឃុំ សង្កាត់ អោយបានមុនថ្ងៃផុតកំណត់ការចុះបញ្ជីចុះឈ្មោះបោះឆ្នោត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ខេត្តសៀមរាប÷លោកទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរាល់ផលប៉ះពាល់លើផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ដោយមានការចូលរួមរបស់លោក លី រស្មី អគ្គលេខាធិការរង នៃគណៈស្ថាបត្យករកម្ពុជា ផងដែរ។

តាមសេចក្តីរាយការណ៍លទ្ធផលតាមក្រុមការងារវាស់វែងទាំង០៦ក្រុម ដែលអនុវត្តបានមកត្រឹមថ្ងៃទី១៣ តុលាម្សិលមិញ បានបញ្ជាក់ថា រាល់បញ្ហាដែលប្រជាពលរដ្ឋមានក្បាលដី និង លំនៅដ្ឋានបានប៉ះពាល់លើផ្លូវទាំង៣៨ខ្សែក្នុង ក្រុងសៀមរាប ដោយម្ចាស់លំនៅដ្ឋានមួយចំនួនបានអនុវត្តន៍ ធ្វើការរុះរើ និង មួយចំនួនមិនទាន់បានរុះរើ ដោយស្ថានភាពប៉ះពាល់ធ្ងន់ធ្ងរ និង ម្ចាស់ដី ឬសំណង់នៅក្រៅខេត្ត។ ក្នុងនោះដែរក្រុមការងារក៏បានលើកផងដែរ អំពីបញ្ហាប្រឈម មួយចំនួន ដែលក្រុមការងារបានជួប ក្នុងពេលចុះអនុវត្តធ្វើការវាស់វែង កំណត់ជើងម៉ែត្រ ដោយមានម្ចាស់សំណង់មួយ ចំនួនបានធ្វើការបំពាន លើគំនូសជើងម៉ែត្រ ដែលធ្វើឲ្យមានបញ្ហាមួយចំនួនជាមួយក្រុមការងារ ។

លោកលី រស្មី ក៏បានលើកនូវបទពិសោធន៍មួយចំនួន ដែលបានអនុវត្តនៅខេត្តព្រះសីហនុ ចំពោះ ការកំណត់ទំហំផ្លូវនីមួយៗ ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត និង ក្រុមការងារវាស់វែងផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប គឺត្រូវចេះធ្វើការអនុម័តទៅលើរាល់បញ្ហាមួយចំនួន។
ក្នុងកិច្ចប្រជុំលោក ទៀ សីហា បានឯកភាពទៅលើរបាយការណ៍ក្រុមការងារវាស់វែង ដោយបានលើកឡើង សំខាន់ដោយបានផ្តោតទៅលើបញ្ហាប្រឈម និង សំណូលពររបស់ប្រជាពលរដ្ឋមួយចំនួនបានលើកឡើង ដើមី្បដាក់ជូនទៅគណៈកម្មការអន្តរក្រសួង ដើមី្បធ្វើការត្រួតពិនិត្យ និងសម្រេច។

អភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់ក្រុមការងារវាស់វែង បន្តធ្វើការពិនិត្យ ជំរុញនូវគម្រោងផែនការជាប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប ក្នុងគោលដៅបម្រើដល់ប្រជាពលរដ្ឋ សំខាន់លើវិស័យសេដ្ឋកិច្ចទេសចរណ៍ ដោយខេត្តសៀមរាបជាខេត្តគោលដៅសំខាន់ក្នុងវិស័យទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលជាខេត្តដ៏សម្បូរបែបលើវិស័យវប្បធម៌ ដែលមានប្រាង្គប្រាសាទលី្បល្បាញ។ ម៉្យាងទៀតក្នុងគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបនេះ ក្រុមការងារទាំងអស់ត្រូវបន្តធ្វើ យ៉ាងណាឲ្យទទួលបានជោគជ័យនូវសមរភូមិសតិអារម្មណ៍របស់ប្រជាពលរដ្ឋ និង កិច្ចដំណើរការស្ថាបនាផ្លូវបានជោគជ័យផងដែរ ។

អភិបាលខេត្ត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមសហការជាមួយគណៈកម្មការអន្តរក្រសួង និង រដ្ឋបាលខេត្ត ក្នុងការរុះរើបានទាន់ពេលវេលា ទោះបីក្នុងដំណាក់កាលនេះយើងខ្វះខាតជាងសំណង់ក៏ដោយ ក៏បងប្អូនបានខិតខំ
ដើមី្បឲ្យកិច្ចដំណើរការស្ថាបនាផ្លូវក្នុងក្រុងសៀមរាប ឲ្យក្លាយជាទីក្រុងស្រស់ស្អាតប្រកបដោយបរិស្ថានល្អបរិសុទ្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្រោយពេលបញ្ចប់ជម្ងឺកូវីដនេះទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានប្រកាសឲ្យដឹងនៅរសៀលថ្ងៃនេះថាក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមដំណើរការអនុវត្តគម្រោងស្ថាបនា និងស្តារផ្លូវជាតិលេខ ៦ ចាប់ពីរង្វង់មូល ព្រះរាជដំណាក់ ដល់ រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅខេត្តសៀមរាប ក្រោមជំនួយឥណទានរបស់ ធនាគារអភិវឌ្ឍអាស៊ី (ADB) នាពេលខាងមុខនេះ។

ដូចនេះ ដើម្បីឱ្យគម្រោងស្ថាបនា និង ស្តារផ្លូវជាតិលេខ ៦ ខាងលើនេះ ប្រព្រឹត្តទៅដោយរលូន និង សម្រេចបានស្របតាមផែនការដែលបានគ្រោងទុក សូម សាធារណជន បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ទីតាំង អាជីវកម្ម លំនៅដ្ឋាននៅអមសងខាងផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រះរាជដំណាក់ ដល់ រង្វង់មូលព្រះបាទ ជ័យវរ្ម័នទី៧ ចូលរួមសហការរុះរើសំណង់ និងសំណង់ការផ្សេងៗទៀតដែលនៅលើដីចំណីផ្លូវជាតិលេខ៦ ឱ្យបានរួសរាន់មុនការបើកការដ្ឋាន។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថាសាធារណជន បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ទីតាំងអាជីវកម្ម លំនៅដ្ឋាននៅអមសងខាងផ្លូវជាតិលេខ៦ នឹងចូលរួមអនុវត្តដោយធ្វើការរុះរើសំណង់របស់ខ្លួនដោយស្មារតី ទទួលខុសត្រូវខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ខេត្តសៀមរាប៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ បានអញ្ជើញចុះពិនិត្យពីការងាររៀបចំអភិវឌ្ឍ នានានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។

បន្ត្រីអាជ្ញាធរថាការរៀបចំកែលម្អសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្តដូចជា ការរៀបចំដាំដើមឈើ ការរៀបចំផ្លូវនិងប្រព័ន្ធបង្ហូរទឹក ការរៀបចំបរិស្ថានជុំវិញត្រពាំងសេស ការរៀបចំចំណតរថយន្តនិងតូបលក់ដូរ និងកិច្ចការងារផ្សេងៗទៀតក្នុងន័យធ្វើឱ្យតំបន់នេះមានភាពទាក់ទាញ មានរបៀបរៀបរយ និងស័ក្ដិសមជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។

លោកខៀវ កាញារីទ្ធ បានសម្ដែងអារម្មណ៍រីករាយ និងគាំទ្រទៅនឹងសមិទ្ធផលដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដោយរំពឹងថា ការរៀបចំនេះនឹងក្លាយជាប្រយោជន៍ដ៏ធំរបស់ជាតិនាពេលខាងមុខ។ រដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អាជ្ញាធរ ឱ្យបន្តធ្វើកិច្ចការទាំងនេះបន្ថែមទៀត ដើម្បីជាប្រយោជន៍ និងមុខមាត់របស់ប្រទេសជាតិ ពិសេសទាក់ទាញភ្ញៀវទេសចរមកកាន់រមណីយដ្ឋានអង្គរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការប៉ូលិសខេត្តសៀមរាប នៅថ្ងៃអង្គារ ទី១៣ ខែតុលា នាំ២០២០ព្រឹកមិញបានអញ្ជើញចុះត្រួតពិនិត្យកម្លាំង និងមធ្យោបាយ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីត្រៀមអន្តរាគមន៍ ២៤លើ២៤ម៉ោង ក្នុងការងារជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋ នៅពេលមានគ្រោះទឹកជំនន់ គ្រោះធម្មជាតិ រឺគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តសៀមរាប៖នារីម្នាក់ជិះម៉ូតូម្នាក់ឯងត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងថ្ងៃអង្គារ ទី  ១៣ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១១និង០០នាទី លើកំណាត់ផ្លូវជាតិលេខ៦  នៅចំណុចចន្លោះបង្គោលគីឡូលេខ294 – 295 ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកបាសាទបាគង ខេត្តសៀមរាប។

អធិការនគរបាលស្រុកប្រាសាទបាគង លោកសេនីយ៍ឯក លឹម  សម្បត្តិ បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចណ៍នេះរវាងរថយន្ត សាំយ៉ុង មិនដឹងស្លាកលេខ បើកបរមានទិសដៅពីកើតទៅលិច។ចំណែក ម៉ូតូម៉ាកហុងដាដ្រីម សេរីឆ្នាំ ២០២០ មានស្លាកលេខ សៀមរាប 1AH 1113 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ហ៊ុន ឆាយភេទស្រីអាយុ ២៩ឆ្នាំសញ្ជាតិខ្មែរ មានទីលំនៅភូមិជីគៀក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប(ស្លាប់)បើកបរមានទិស ដៅពីលិចទៅកើត។

អធិការបន្តថាក្រោយពេលកើតហេតុរថយន្តបង្ករត់កិចខ្លួនបាត់។មូលហេតុ រថយន្ត បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ទោះយ៉ាងសមត្ថកិច្ចថាកំពុងស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ វេលាម៉ោង១១និង០៥នាទីមានគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប បណ្តាលឲ្យមនុស្សស្រីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។នគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថានារីរងគ្រោះជិះម៉ូតូម៉ាកឌ្រីម២០២០ស្លាកលេខ សៀមរាប ១AH ១១១៣។ ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចស្រុកប្រាសាទបាគងនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page187 Page188 Page189 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ ផ្ដល់អំណោយផ្ទះមួយខ្នងជូនអតីតយុទ្ធមិត្តរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប សម្ដេចតេជោ ផ្ដល់អំណោយផ្ទះមួយខ្នងជូនអតីតយុទ្ធមិត្តរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ក្រុមមន្ត្រីក្រសួងចុះពិនិត្យផ្លូវមួយខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ក្រុមមន្ត្រីក្រសួងចុះពិនិត្យផ្លូវមួយខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
តំណាងរាស្ត្រសៀមរាប ផ្ដល់អំណោយ ជូនពលរដ្ឋ ៣០០គ្រួសារ ក្នុងសង្កាត់ស្រង៉ែ តំណាងរាស្ត្រសៀមរាប ផ្ដល់អំណោយ ជូនពលរដ្ឋ ៣០០គ្រួសារ ក្នុងសង្កាត់ស្រង៉ែ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×