Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចតេជោហ៊ុន សែន រម្លឹក៥១ឆ្នាំមុន ពេលនេះម៉ោងនេះ កំពុងសន្លប់មិនដឹងខ្លួនដោយរបួសធ្ងន់ភ្នែកឆ្វេង
សមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនជនដៃដល់ដែលនាំក្មេងប្រុសអាយុ៥ឆ្នាំ យកទៅអាករសម្លាប់
អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់»
‎រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដើម្បីទទួលសិរីសួស្តី នៅសួនជ្រឹងជាប់ព្រះវិហារព្រះចេកព្រះអង្គចម
សម្ដេចតេជោហ៊ុន សែន៖ របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

ភ្នំពេញ៖នៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជម្រាបជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអោយបានដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចស្រេចហើយនូវបន្ទប់សម្រាកព្យាបាលជាង៣ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺកូវីឌ-១៩ ដោយឥតគិតថ្លៃ។
ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចជាស្រេចនូវបន្ទប់សណ្ឋាគារ, សាលារៀន និងមន្ទីរពេទ្យមួយចំនួនដែលមានប្រព័ន្ធទឹក ភ្លើង និងមានគ្រែរៀបចំរួចស្រេចហើយ ដែលអាចទទួលបងប្អូនប្រជាពលរដ្ឋអោយស្នាក់នៅព្យាបាលដោយឥតគិតថ្លៃ។ នៅរាជធានីភ្នំពេញវិញ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមអគារមួយចំនួនដូចជា ១)អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) ២)មន្ទីរពេទ្យខ្មែរសូវៀត ៣)មន្ទីរពេទ្យនៅចាក់អង្រែ ៤) ពេទ្យយោធារដែលនៅមិនទាន់ប្រើនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលសង្ស័យថាខ្លួនមានឆ្លងមេររោគកូវីឌ-១៩ សូមទូរស័ព្វមកលេខ ១១៥ ដើម្បីប្រឹក្សាយោបល់ នឹងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ព្រោះនេះគឺជាបញ្ហាសុខភាពផ្ទាល់របស់បងប្អូនដែលត្រូវតែពិនិត្យសុខភាពខ្លួនឯងអោយបានច្បាស់ចៀសវាងចម្លងរោគនេះទៅប្តីឬប្រពន្ឋឬកូនចៅ និងក្រុមគ្រួសារដែលចុងក្រោយគឺមានតែការសោកស្តាយ ។ សូមបងប្អូនកុំមានការភ័យព្រួយបារម្ភ ហើយសូមកុំរើសអើងគ្នាទៅវិញទៅមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

ខេត្តកំពង់ចាម៖ដើម្បីទប់ស្កាត់ការឆ្លង រាតត្បាតនៃជំងឺកូវីដ១៩នៅគ្រប់មូលដ្ឋានក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក្រោយពីទទួលការណែនាំពីលោកអ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺcovid19 ខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាននានាទាំង១០ក្រុង-ស្រុកនៃខេត្តកំពង់ចាមបានបើកយុទ្ធនាការយ៉ាងក្ដៅគគុក ដោយ ប្រើប្រាស់រថយន្តឬម៉ូតូ ជាមធ្យោបាយ ភ្ជាប់ជាមួយឃោសនាស័ព្ទដើម្បីធ្វើការផ្សព្វផ្សាយសារអប់រំ អំពីវិធានការនានា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នៅគ្រប់ច្រកល្ហក។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២០នេះលោកផេន សុផល អភិបាលស្រុកបាធាយ ក៏ដូចជានៅតាម បណ្ដាក្រុង -ស្រុកទូទាំងខេត្តកំពង់ចាមបានដឹកនាំកម្លាំងនិងមន្ត្រីពាក់ព័ន្ធចុះផ្សព្វផ្សាយ ដោយចាក់សារសំឡេងអប់រំនៅតាមទីសាធារណ: និងទីផ្សារនានាតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលក៏ដូចជាគោលការណ៍ របស់រដ្ឋបាលខេត្តកំពង់ចាមដែលមានខ្លឹមសារថា១ -ត្រូវលាងសម្អាតដៃឲ្យបានស្អាតញឹកញាប់ជាមួយនឹងសាប៊ូ ឬអាល់កុលជាប់ជាប្រចាំ ។
២-ត្រូវផ្ទប់មាត់ច្រមុះ នៅពេលក្អកកន្តាស់ ដោយប្រើកែងដៃឬក្រដាស់ អនាម័យ រួចបោះចោលក្នុងធុងសំរាម ភ្លាមហើយលាងសម្អាតដៃនឹងសាប៊ូឲ្យបានស្អាត ។
៣ -ត្រូវនៅឲ្យឆ្ងាយពីអ្នកមានជំងឺគ្រុនក្ដៅក្អកកន្តាស់ផ្តាសាយ។
៤-ត្រូវចៀសវាង ការជួបជុំកន្លែងដែលមានមនុស្សចូលរួមច្រើន។
៥-បើសិនជាមានរោគសញ្ញាណាមួយឬមានបញ្ហាសុខភាពផ្សេងៗ សូមប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ។
៦-ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសត្រូវនៅតែក្នុងផ្ទះរយៈពេល១៤ថ្ងៃគិត ចាប់ពីថ្ងៃមកដល់ដោយត្រូវអនុវត្តន៍ ដូចខាងក្រោមគឺត្រូវនៅក្នុងបន្ទប់ដាច់ដោយឡែកដែលមានខ្យល់អាកាស បរិសុទ្ធចេញចូលបានល្អសូមនៅឲ្យឆ្ងាយពីសមាជិកគ្រួសារចម្ងាយ២ម៉ែត្រត្រូវលាងដៃងូតទឹកសម្អាត ខ្លួន ប្រាណ ប្រដាប់ ប្រដាប្រើប្រាស់ផ្សេងៗនិងផ្លាស់ប្ដូរសម្លៀកបំពាក់ដែល បានបោកគក់រួច ឲ្យបានញឹកញាប់ហើយតាមដានសុខភាពផ្ទាល់ខ្លួនប្រសិនបើក្តៅខ្លួនក្អកកន្តាស់ឬពិបាកដកដង្ហើមសូមទាក់ទងទៅលេខទូរស័ព្ទ១១៥ជា បន្ទាន់ដើម្បី ពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសង្ឃឹមថាបងប្អូន ប្រជាពលរដ្ឋ មានការយល់ដឹងនឹងអនុវត្តន៍ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីសុខភាពយើងទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

ភ្នំពេញ៖សារជាផ្លូវការរបស់ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជាថ្លែងពីវិមានសន្តិភាព នៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា គឺបានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (Covid-19) ទាំងអស់គ្នា គឺសូមបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីឌ-១៩ នេះគឺងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់បានយ៉ាងងាយ។ ពិតណាស់ការស្នាក់នៅផ្ទះ គឺយើងអាចការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ បានផង និងចំណេញពេលវេលាផង ហើយចំណេញទាំងសាំងឡាន និងសាំងម៉ូតូផងដែរ។ ម៉្យាងវិញទៀត គឺបងប្អូនមានឱកាសច្រើនបានរស់នៅជួបជុំបង្កភាពសប្បាយរីករាយដល់ក្រុមគ្រួសារផងដែរ។ ចំពោះពិធីសែន ឆេង ម៉េង នៅពេលខាងមុខនេះ ក៏យើងអាចធ្វើពីផ្ទះបាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា វិធានការខាងលើគឺដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីឌ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា មិនបានហាមឃាត់ មិនឲ្យប្រជាជពលរដ្ឋកម្ពុជាធ្វើដំណើរ ហើយក៏មិនបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋយើងធ្វើពិធីសែនឆេង ម៉េងនោះដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Newer posts
← Previous Page1 … Page659 Page660
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោហ៊ុន សែន រម្លឹក៥១ឆ្នាំមុន ពេលនេះម៉ោងនេះ កំពុងសន្លប់មិនដឹងខ្លួនដោយរបួសធ្ងន់ភ្នែកឆ្វេង សម្ដេចតេជោហ៊ុន សែន រម្លឹក៥១ឆ្នាំមុន ពេលនេះម៉ោងនេះ កំពុងសន្លប់មិនដឹងខ្លួនដោយរបួសធ្ងន់ភ្នែកឆ្វេង ចុះផ្សាយថ្ងៃទី ១៦ មេសា ២០២៦
សមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនជនដៃដល់ដែលនាំក្មេងប្រុសអាយុ៥ឆ្នាំ យកទៅអាករសម្លាប់ សមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនជនដៃដល់ដែលនាំក្មេងប្រុសអាយុ៥ឆ្នាំ យកទៅអាករសម្លាប់ ចុះផ្សាយថ្ងៃទី ១៦ មេសា ២០២៦
អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ចុះផ្សាយថ្ងៃទី ១៥ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×