Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់អ្នកផលិតមាតិកា ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់សង្គម
អភិបាលខេត្តកំពង់ចាម ណែនាំឱ្យបន្តយុទ្ធនាការបោសសម្អាតបទល្មើស អនឡាញស្គែម និងពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូល
ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនមនុស្ស៨នាក់ ករណីវាយយកម៉ូតូនៅស្ពានក្អែក
ប្រធានមណ្ឌលសុខភាព អន្លង់សំណរ បដិសេធថាមិនបាន ចាក់ដីកំពង់ទឹកបុរាណធ្វើអាជីវកម្មឯកជនរបស់ខ្លួននោះទេ
ខេត្តសៀមរាបប្រកាសលើកលែង ចំពោះទីតាំងអាជីវកម្មបទល្មើសធនធានធម្មជាតិណាដែលគ្មានច្បាប់អនុញ្ញាត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២០

ខេត្តបាត់ដំបង៖មនុស្សប្រុសស្រីចំនួន១១នាក់ ត្រូវបានប៉ូលិសខេត្តបាត់ដំបង ឃាត់ខ្លួននាំយកទៅកាន់ស្នងការ ដើម្បីសាកសួរ ពាក់ព័ន្ធករណីប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសង តាមប្រព័ន្ធអីនធឺណិត។

មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ការបង្ក្រាបនេះធ្វើនៅរសៀលថ្ងៃទី ១៣​ ខែ​ ធ្នូ ម្សិលមិញ ដោយធ្វើ ចំនួន​ ០២​ ទី​តាំង​ នៅក្នុងក្រុមទី ០៨​ ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។ ក្នុងនោះ ក៏បានដកហូតនូវសម្ភារឧបករណ៍ មួយចំនួនធំផងដែរ។

មន្ត្រីនគរបាលបានបញ្ជាក់ថា ទីតាំងដែល​បានបេីក​ប្រកបមុខរបរអិនធឺណែត​Internet ​ដែលមាន​ច្បាប់អនុញ្ញាតត្រឹមត្រូវ​ តែមានលួចលាក់បង្កប់នូវសកម្មភាព​ល្បែងស៊ីសង ដោយខុសច្បាប់នោះ សមត្ថកិច្ចនឹងចាត់វិធានការបង្រ្កាប និងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់។ ដូច្នេះម្ចាស់ទីតាំងដែលកំពុងប្រកបមុខរបរនេះ​ សូមកុំប្រព្រឹត្តសកម្មភាព ល្មេីសច្បាប់ឱ្យសោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២០

ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានពលរដ្ឋ ប្រទះឃើញដេកស្លាប់ នៅក្នុងទឹកប្រឡាយ។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១២ ខែធ្នូឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី២៥ ស្ថិតក្នុងភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហុន សំណាង អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែរស់នៅក្រុមទី២៤ ភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថាក្រោយការត្រួតពិនិត្យ និងធ្វើកោសលវិច្ច័យ របស់មន្ត្រីនគរបាលជំនាញ ទៅលើសាកសពជនរងគ្រោះ គឺគាត់បានស្លាប់ដោយសារ លង់ទឹកនិងថប់ផ្លូវដង្ហើមពិតប្រាកដមែន។

បច្ចុប្បន្ន ត្រូវបានប្រគល់ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២០

ភ្នំពេញ៖«សិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យ»៖

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២០

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលក្រុងសៀមរាប​ បានបន្តអំពាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះ ម៉ូតូរបស់ខ្លួន ដោយត្រូវចាក់សោរ សង្គួរបន្ថែម។

សូមបញ្ជាក់ថានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយដង្គំ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប  បានចុះណែនាំបងប្អូន ប្រជាពលរដ្ឋ ឲ្យថែរក្សា ម៉ូតូ ឲ្យបានត្រឹមត្រូវ ដោយត្រូវចាក់សោរសុវត្ថិភាព​បន្ថែម​ ដូចជា​ សោរចន្ទល់​ ឬសោរកង​-ច្រវាក់ ដេីម្បីជៀសវាងការបាត់បង់​ «ប្រហែសបាត់_ប្រយ័ត្នគង់»។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ជួបបញ្ហារអសន្តិសុខ សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង​
️​០៩៧​ ៧៧៨​ ០១២៣​ /​ ០១២​ ២៣៩​ ២៤០

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២០

ខេត្តសៀមរាប៖រថយន្តក្រុមហ៊ុនកាពីតូល
ទេសចរណ៍ បុកម៉ូតូ នៅស្រុកក្រឡាញ់ បណ្ដាលឲ្យមនុស្ស២ នាក់ រងរបួស។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០ និង២០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូលេខ ៣៥៨.៣៥៩ ស្ថិតនៅភូមិរំដេងឈ្នាន់ ឃុំស្រណាល ស្រុកក្រឡាញ់  ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់បានដឹងថា ករណីនេះ រវាងរថយន្តប្រភេទដឹកអ្នកដំណើរ«កាពីតូល ទេសចរណ៍» ម៉ាកKIA GRANBIAD ពណ៌សក្រហម ពាក់ផ្លាកលេខភ្នំពេញ 3C.1353 បើកបរដោយ មិនស្គាល់អត្តសញ្ញាណ ទិសដៅពីកើតទៅលិច បានបុកម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1R.7617 បើកបរដោយឈ្មោះ បឿន នឿ ភេទប្រុស អាយុ42 ឆ្នាំដឹកប្រពន្ធពីក្រោយ មានឈ្មោះ ហួរ ហ៊ាក់ អាយុ 34 ឆ្នាំរស់នៅភូមិមានជ័យ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ទាំងពីរនាក់បានបើកឆ្លងថ្នល់ពីត្បូងទៅជើងរួចបត់ឆ្វេងទៅទិសខាងលិច (អ្នកបើកបរពាក់មួកសុវត្ថិភាព អ្នករួមដំណើរមិនបានពាក់មួកសុវត្ថិភាព បណ្ដាល ឲ្យរបួសទាំងពីរនាក់។

សមត្ថកិច្ចបានដឹងថាបន្ទាប់ពីកើតហេតុ
អ្នកបើកបររថយន្ត បានបើកបន្តទៅទិសខាងលិច ហើយបានបត់ត្រឡប់ក្រោយមកវិញ ទៅទិសខាងកើត ដល់ចំណុចខាងលិចស្ពានផ្លាំងចម្ងាយ 500 ម៉ែត្រក៏បានចត រថយន្តទុកនៅលើថ្នល់ចំហៀងខាងស្ដាំ បានចុះរត់គេចខ្លួនបាត់។

គ្រោះថ្នាក់នេះរងការខូចខាតម៉ូតូមួយ គ្រឿងធ្ងន់និងរថយន្ត១គ្រឿងស្រាល។មូលហេតុ បណ្តាល អាចមកពីអ្នកបើកបរម៉ូតូហុងដាទ្រីម បើកឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបររថយន្តមានល្បឿនលឿន។ វត្ថុតាង ត្រូវបានកម្លាំងជំនាញចរាចរណ៍ នាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកដើម្បីរង់ចាំដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២០

ខេត្តព្រះវិហារ៖ទំនងដោយសារអាកាសធាតុ ធ្លាក់ខ្យល់ត្រជាក់ ធ្វើឲ្យម៉ូតូ ហក់ទៅបុករថយន្តមួយគ្រឿងទាំងកំរោល។

សេចក្ដីរាយការណ៍បានឲ្យដឹងថាថ្ងៃទី13 ធ្នូ ឆ្នាំ2020 វេលាម៉ោង11និង30នាទីថ្ងៃត្រង់ ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ មានករណីគ្រោះថ្នាក់ចរាចណ៍ មួយកើតឡើង រវាងម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខ 1 B2872 ព្រះវិហារ បុកជាមួយរថយន្តម៉ាកលុចស៊ិស470 ពណ៌ខ្មៅ ពាក់ស្លាកលេខ2L-7051 ភ្នំពេញ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ បើកក្នុងល្បឿនលឿន នៅពេលមកដល់ផ្លូវបំបែក សង្ស័យខ្វះកាប្រុងប្រយ័ត្ត ក៏បុករថយន្ត ដែលកំពុងតែរៀប ឆ្លងផ្លូវ ចំពេញទំហឹង បណ្តាលអោយគាំងជាប់ម៉ូតូ ជាមួយរថយន្តនេះស្អិតតែម្តង។

សេចក្ដីរាយការណ៍បានបញ្ជាក់ថាករណីនេះ ភាគីខាងរថយន្ត មានឈ្មោះ ឈៀវ សុវ៉ាត ភេទស្រី រស់នៅភូមិកោកបេង សង្កាត់កំប្រណាក ក្រុងព្រះវិហារ។ ចំណែកខាងម៉ូតូ មានឈ្មោះ ភួង ច័ន្រ្តា ភេទប្រុស រស់នៅភូមិ ភារៈកិច្ច ឃុំប៉ាលហាល ក្រុងព្រះវិហារ រងរបួសក្រោមចង្កា ចំនួនពីកន្លែងធំៗ។

ម៉ូតូនឹងរថយន្ត ត្រូវបាននគបាលចរាណ៍ ចុះវាស់វែង នឹងដោយស្រាយតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃ កម្ពុជា បានលើកឡើងថា៖ សូមជនរួមជាតិបន្តការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩។

ខ្ញុំសូមជម្រាបជនរួមជាតិថា ខ្ញុំនិងសមាជិកក្រុមគ្រួសារ ព្រមទាំងសមាជិក សមាជិការដ្ឋសភា ដែលបានពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី៣ កាលពីថ្ងៃទី១២ធ្នូ ជាលទ្ធផល «អវិជ្ជមានទាំងអស់»

ទោះបីស្ថានការណ៍ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហាក់ត្រូវបានគេយើងគ្រប់គ្រងបានទាំងស្រុងហើយក្តី ប៉ុន្តែសូមជនរួមជាតិកុំប្រហែសជាមួយនឹងជំងឺកូវីដ១៩ឱ្យសោះ។ ជំងឺនេះ នៅបន្តគំរាមកំហែងប្រទេសយើងនិងសកលោកជានិច្ច។ យើងអាចភ្លេចជំងឺកូវីដ១៩ តែកូវីដ១៩ មិនដែលភ្លេចយើងនោះឡើយ។

សូមអំពាវានាវដល់ជនរួមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារ ទាំងឡាយដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច ជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសុវត្ថិភាព ហើយឧស្សាហ៍លាងសម្អាតដៃជាប្រចាំ។ បើមិនមានការចាំបាច់ ពុំគួរចេញក្រៅផ្ទះនោះឡើយ។

ភារកិច្ចសំខាន់របស់យើងក្នុងការជួយសង្គមជាតិ ក្រុមគ្រួសារនាពេលនេះ គឺការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើយ៉ាងកុំឆ្លងជំងឺមកលើខ្លួន ហើយចម្លងទៅគ្រួសារយើង សហគមន៍យើង។

ខ្ញុំសូមជូនពរជនរួមជាតិ រីករាយនាឱកាសឈប់សម្រាកចុងសប្តាហ៍នេះ និងទទួលបានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឲ្យជំងឺកូវីដ-១៩ សាហាវនេះ ជៀសចេញចាកឆ្ងាយពីសលកលោកយើងនេះ ក្នុងពេលឆាប់ៗនេះទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២០

ខេត្តសៀមរាប៖ក្រុមអាជីវករចំនួន ៥រូប បានឧបត្ថម្ភ ម៉ាស អាកុល និងទឹកសុទ្ធ ជូនកងកម្លាំងអាវុធហត្ថខេត្តសៀមរាប ដើម្បីរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល។

ការប្រគល់នេះធ្វើឡើង នៅព្រឹកថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២០ នេះ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។

អាជីវករទាំង ៥ រូប
ទី១៖ លោក សើ វណ្ណដា
២.លោក ប៊ឹប ប៊ី
៣.លោក ស៊ុន វុទ្ធី
៤.លោក សុខ ប៊ុណ្ណារ៉ា
៥.លោក ម៉ៅ ដារារិទ្ធ 

សូមបញ្ជាក់ថាអំណោយទាំងអស់ មាន ទឹកសុទ្ធ៦០កេស. អាកុល៣កានស្នើ ៩០លីត្រ. ម៉ាស៣កេសធំស្មើ
៦០០០ពាន់ម៉ាស។

ក្នុងនាមអាវុធហត្ថខេត្តសៀមរាប សូមថ្លែងអំណរគុណ ចំពោះអាជីវករ ទាំងប្រាំរូប ដែលបានឧបត្ថម្ភ ម៉ាស អាកុល និងទឹកសុទ្ធ សម្រាប់ កងកម្លាំងអាវុធហត្ថ ដើម្បីជាការជួយទប់ស្កាត់ ជំងឺកូវីដ១៩ ដោយកម្លាំងអាវុធហត្ថ បានកំពុងបំពេញការងារ ភារកិច្ច ការពារ សន្តិសុខ ជូនប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសូមមហាផ្ទៃ បានលើកឡើងថា៖ «ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ថាខ្ញុំ ភរិយា ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅផ្ទះរបស់ខ្ញុំ ចំនួន២០១សំណាក ត្រូវបានក្រសួងសុខាភិបាលផ្ដល់ការបញ្ជាក់មកថាទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ»។​

សម្ដេច ស ខេង បន្តថា៖ តបនឹងដំណឹងដ៏ល្អនេះ ក្នុងនាមភរិយា ក្រុមគ្រួសារ អ្នកពាក់ព័ន្ធទាំងអស់ និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលខិតខំយកចិត្តទុកដាក់ បំពេញការងារយកសំណាក និងតាមដានសុខភាព របស់យើងខ្ញុំទាំងអស់គ្នា តាំងពីដំណាក់កាលដំបូង រហូតដល់បញ្ចប់ ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក។​

ខ្ញុំក៏សូមអរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីសហការ ខ្ពស់របស់បងប្អូនជនរួមជាតិទាំងមូល ក្នុងនោះរាប់ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើតេស្ត និងធ្វើចត្តាឡីស័កតាមការណែនាំ របស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ញើសារជូនពរ និងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់ខ្ញុំ និងភរិយា ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កកន្លងមកនេះ។

ខ្ញុំសូមអំពាវនាវ បងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាបន្តអនុវត្តវិធានការប្រឆាំងមេរោគកូវីដ១៩របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការធ្វើតេស្តក្នុងករណីសង្ស័យ, ការដាក់ខ្លួននៅដាច់ដោយឡែក, ការពាក់ម៉ាស់ ឬប្រើក្រម៉ាពេលក្អក ឬកណ្ដាស់, លាងដៃ បាញ់អាកុលសម្លាប់មេរោគ, ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការប្រមូលផ្ដុំ​ ដោយសារព្រឹត្តិកាណ៍សហគមន៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅឡេីយ។

ខ្ញុំសូមជូនពរជនរួមជាតិទាំងអស់ ជួបតែសេចក្ដីសុខគ្រប់ប្រការ និងចៀសផុតពីជំងឺកូវីដ១៩​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ធ្នូ ២០២០

ខេត្តសៀមរាប៖អ្នកជល់មាន់ចំនួន ៦នាក់ នៅក្រុងសៀមរាប ត្រូវបានឃាត់ខ្លួនក្នុងករណីបង្ក្រាបល្បែងស៊ីសង។

សមត្ថកិច្ចបានឲ្យដឹងថាការបង្ក្រាបនេះធ្វើឡើងនៅម៉ោង១២និង០០នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចវាលស្រែ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការ បង្រ្កាបករណី ភ្នាល់ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ នេះ ឃាត់ខ្លួនមនុស្សចំនួន៦នាក់ នឹងដកហូតវត្ថុតាងរួមមាន៖០១-ម៉ូតូចំនួន ០៧គ្រឿង,០២-រថយន្តចំនួន០១គ្រឿង០៣-ជញ្ជីងថ្លឹងអេឡិចត្រូនិចចំនួន០១គ្រឿង,០៤-មាន់ជល់ ចំនួន០១ក្បាល នឹងកន្រ្តកដាក់មាន់ចំនួន០៣,០៥-ស្កុត នឹងស្រោមខ្នាយមាន់មួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ធ្នូ ២០២០

ខេត្តសៀមរាប៖សេចក្ដីព័ត៌មានបឋមបានឲ្យដឹងថាបុរសម្នាក់ បើកម៉ូតូ បុកគោយន្តកន្ត្រៃ ពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅលេីផ្លូវជាតិលេខ៦ចំណុច ស្ថិតក្នុងភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាករណី រវាងគោយន្ត្រៃ និងម៉ូតូម៉ាកC១២៥ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប ១K១៣០៥ ដោយម៉ូតូបុកពីក្រោយគោយន្តកន្ត្រៃ ទិសដៅស្របគ្នាពីលិចទៅកេីត។

ជនរងគ្រោះមានឈ្មោះឡេង គឹមសំ អាយុ៣៥ឆ្នាំមានទីលំនៅ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប(អ្នកបេីកបរម៉ូតូស្លាប់។ ចំណែកអ្នកបេីកគោយន្ត្រៃ គេចខ្លួនបាត់។

ទោះយ៉ាងណា ពាក់ព័ន្ធគ្រោះថ្នាក់នេះ សមត្តកិច្ច នៅមិនទាន់បញ្ជាក់អំពីមូលហេតុ នៅឡើយ ហើយបាននាំយកម៉ូតូ និងគោយន្តកន្រ្តៃ ទៅរក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដើម្បីរង់ចាំការដោះស្រាយតាមក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ធ្នូ ២០២០

ខេត្តសៀមរាប៖នារីមាន ឈ្មោះ ផាន ធីតា ហៅ ពិក អាយុ១៦ឆ្នាំ រស់នៅ ភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ត្រូវបានប៉ូលិសស្រុកពួកគាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ តាមបណ្តឹងរបស់ជនរងគ្រោះ។

ការលួចម៉ូតូនេះ បានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០២០ ចំណុចផ្សារពួក ស្ថិតនៅស្រុកពួក ខេត្តសៀមរាប។ ហើយត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាព។

ជនរងគ្រោះមាន ឈ្មោះ វង្ស ណាវីន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ ភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប មុខរបរកសិករ។ ម្ចាស់ម៉ូតូហុងដាដ្រីម ធុនសេ125 សេរីឆ្នាំផលិត2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1V-8105 លេខតួ.លេខម៉ាស៊ីន 9740664។ ដោយជិះម៉ូតូទៅលក់បន្លែនៅផ្សារពួក ទុកពុំបានចាក់សោរ។

នៅចំពោះមុខ សមត្ថកិច្ច នាងសារភាពថា ពិតជាបានលួចម៉ូតូ ពិតមែន។  ករណីនេះ កសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page518 Page519 Page520 … Page672 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់អ្នកផលិតមាតិកា ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់សង្គម មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់អ្នកផលិតមាតិកា ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់សង្គម ចុះផ្សាយថ្ងៃទី ២២ មិថុនា ២០២៦
អភិបាលខេត្តកំពង់ចាម ណែនាំឱ្យបន្តយុទ្ធនាការបោសសម្អាតបទល្មើស អនឡាញស្គែម និងពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូល អភិបាលខេត្តកំពង់ចាម ណែនាំឱ្យបន្តយុទ្ធនាការបោសសម្អាតបទល្មើស អនឡាញស្គែម និងពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូល ចុះផ្សាយថ្ងៃទី ២២ មិថុនា ២០២៦
ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនមនុស្ស៨នាក់ ករណីវាយយកម៉ូតូនៅស្ពានក្អែក ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនមនុស្ស៨នាក់ ករណីវាយយកម៉ូតូនៅស្ពានក្អែក ចុះផ្សាយថ្ងៃទី ១៩ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×