ខេត្តកំពង់ធំ៖តាមរបាយការណ៍បូកសរុបលទ្ធផល កិច្ចប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំខែឧសភាឆ្នាំ២០២០(គិតចាប់ពីថ្ងៃទី០១ខែឧសភាឆ្នាំ២០២០ ដល់ទី៣១ខែឧសភាឆ្នាំ២០២០ )សភាពការគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើងចំនួន១ លើក/១៣ លើក មានការកើនឡើងចំនួន០៤លើកស្មើនឹង០៣%។នេះបើតាមការលើកឡើងរបស់លោកវរសេនីយ៍ទោ ព្រំ ចាន់ថុល នាយរងការិយាល័យ
ចរាចរណ៍ផ្លូវគោក ក្នុងប្រជុំត្រួតពិនិត្យ ដកបទពិសោធន៍ កិច្ចប្រតិបត្តិការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំខែឧសភា ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ខែមិថុនានេះ។
លោកអ៊ុក កុសល បានថ្លែងថាកិច្ចប្រជុំនេះ ដើម្បីរកឲ្យឃើញចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដើម្បី
វាយតម្លៃ ទៅលើកិច្ចការងារទាំងនោះ ជ្រើសរើសចំណុចល្អសម្រាប់លើកទិសដៅអនុវត្តបន្ត ។
លោកស្នងការ ក៏បានធ្វើការណែនាំដល់អស់លោកប្រធានក្រុមគោលដៅ សូមឲ្យបងប្អូនត្រួតពិនិត្យទីតាំងគោលដៅ កម្លាំង ដែលខ្លួនគ្រប់គ្រង សំដៅធ្វើយ៉ាងណាអនុវត្តក្នុងរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ប្រធានក្រុមគោលដៅបន្តផ្សព្វផ្សាយសេចក្ដីណែនាំ របស់ថ្នាក់ដឹកនាំ តម្រង់ទិស ដល់មន្ត្រីក្រោមឱវាទ បន្តចូលរួមបកស្រាយឆ្លើយតបយ៉ាងឆាប់រហ័សទាន់ពេលវេលា មានភាពច្បាស់លាស់ បន្សាបព័ត៌មានមិនពិតជាដើម។
លោកស្នងការបន្តថាក្នុងនាមយើងជាកងកម្លាំងស្លៀកពាក់ឯកសណ្ឋាន ឲ្យបានសមរម្យ សាកសមជាមន្ត្រីនគរបាលជាតិ រួមទាំងប្រកាន់
វិន័យ សីលធម៌ ទន់ភ្លន់ រួសរាយរាក់ទាក់ សុភាពរាបសារ គោរពគំនាប់ ក្នុងការប្រាស្រ័យទំនាក់ទំនង ជាមួយមហាជន បន្តធ្វើគំរូល្អ ដល់ពលរដ្ឋ ក្នុងការសម្រួល បញ្ចៀស ការកកស្ទះចរាចរណ៍ នៅទីសាធារណៈនានា ដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យ ទីផ្សារ វត្តអារាមផងដែរ៕SRP

