មុខផ្សារលេីធំថ្មី ត្រូវបានកែលម្អ ឡើងវិញ ដើម្បីធ្វើជាទីតាំង ចំណតរថយន្តធុនតូច

0

ខេត្តសៀមរាប៖មុខផ្សារលើធំថ្មី ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ០៦ ដោយកន្លងទៅតែងតែមានការកកស្ទះចរាចណ៍ជាញឹកញាប់ ត្រូវបានកែលម្អឡើងវិញ។
មន្ត្រីខេត្តបានឲ្យដឹងថាក្រុមការងារចម្រុះរដ្ឋបាលខេត្តបាន​ និងកំពុងដំណេីរការកែលម្អ​សោភ័ណភាព និង​រៀបចំទីតាំងចំណតរថយន្តធុនតូច​សងខាងផ្លូវជាតិលេខ៦​មុខផ្សារលេីធំថ្មី​ ភូមិបន្ទាយចាស់​ សង្កាត់​ស្លរក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

ការកែលម្អសោភ័ណភាព និង​រៀបចំទីតាំងចំណត់រថយន្តធុនតូចនៅផ្លូវផ្សារលេីនេះ ជាគម្រោងរបស់​រដ្ឋបាលខេត្ត។
សូមបញ្ជាក់ថា​ គម្រោង​កែលម្អសោភ័ណភាព និងរៀបចំទីតាំងចំណត រថយន្តធុនតូចនេះនឹងរុះរេីចិញ្ចេីម ផ្លូវក្រាលការ៉ូឡា ហេីយជំនួសដោយកៅស៊ូបេទី​មAC​ ព្រមទាំង​មានគំនូសសញ្ញាសម្រាប់ចតរថយន្តនៅក្នុងប្រឡោះចតដោយមានសណ្ដាប់ធ្នាប់​ និងរបៀបរៀបរយផងដែរ៕SRP