ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថាមនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសដោយគ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍បានកើតឡើងថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២០វេលាម៉ោង ១និង៣០នាទី នៅលើផ្លូវ ជាតិលេខ៦៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០លេខ១១ ចំណុចខាងជើងថ្នល់ដាច់ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រភូមិកំបោរ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ សមត្ថកិច្ចបានបន្តថាករណីនេះគឺរថយន្តម៉ាកកាម៉ារីពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ២H.១២៦៧បើកបរដោយឈ្មោះ អូន ធន ភេទប្រុស អាយុ២១ឆ្នាំ(ស្លាប់) ក្នុងទិសដៅពីជើងទៅត្បូង មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ណែម ណាក់ អាយុ៤៥ឆ្នាំ(រងរបួសធ្ងន់) អ្នកទាំងពីររស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានបុកគោយន្តកន្ត្រៃម៉ាកគូបូតាពណ៌ក្រហមពីក្រោយបើកបរដោយឈ្មោះ វុធ យ៉ាន ភេទ ប្រុស អាយុ៣០ឆ្នាំរស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុកម៉ោងឬស្សីខេត្តបាត់ដំបង និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ អួច សម្ផស្ស ភេទស្រីអាយុ៣៣ឆ្នាំរស់នៅ ភូមិឃុំជាមួយគ្នាបើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង។
សមត្ថកិច្ចបានបញ្ជាក់ថារថយន្តកាមរីបានរេចង្កូតទៅខាងឆ្វេងដៃទៅបុកនឹងរថយន្តធំB២ពណ៌ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ ៣A៣១៣២ ដែលបើកបរដោយឈ្មោះ អ៊ាត សុធី ភេទប្រុស អាយុ៥៤ ឆ្នាំ(រត់គេចខ្លួន)រស់នៅ ភូមិស្រែស្ពៃ ឃុំអូររាំងឪស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបើកបរច្រាស់ទិសគ្នាពីត្បូងទៅជើង ដែលមានរួមដំណើរនៅក្នុងរថយន្តចំនួន០៦នាក់។
១/.ឈ្មោះចាន ដូង ភេទប្រុសអាយុ២០ឆ្នាំ
២/.ឈ្មោះ យូ យ៉ាង ភេទប្រុអាយុ២០ឆ្នាំ
៣/.ឈ្មោះយ៉ាន យ៉នភេទប្រុស អាយុ២០ឆ្នាំ
៤/.ឈ្មោះ ស្រី ស្រះភេទប្រុស អាយុ២០ឆ្នាំ
៥/.ឈ្មោះ រ៉េន ហាក់ ភេទប្រុសអាយុ៣៤ឆ្នាំ
៦./ធឿន វុធ ភេទប្រុសអាយុ ១៨ឆ្នាំរស់នៅភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមួយគ្នា។
បើតាមសមត្ថកិច្ចថាក្នុងហេតុការណ៍នេះបណ្តាលអោយស្លាប់មនុស្សម្នាករបួសម្នាក់ ខូចខាតរថយន្តធ្ងន់២គ្រឿងនិងគោយន្តកន្ត្រៃ១គ្រឿង។
មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តម៉ាកកាម៉ារី បើកមានល្បឿនលឿន៕SRP