ខេត្តប៉ៃលិន៖លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីនគរបាលក្របខណ្ឌ័ថ្មីទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ហ្វឹកហាត់ និងសិក្សារៀនសូត្រដកបទពិសោធន៍លើការងារជំនាញសំរាប់ជាទុនក្នុងការ អនុវត្តន៍ការងារជូនអង្គភាព។លោកថ្លែងយ៉ាងដូច្នោះនៅស្នងការដ្ឋាននារសៀលថ្ងៃនេះក្នុងពេលអញ្ជើញប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០២០ចំនួន៤០ នាក់៖ ថ្នាក់អនុសេនីយ៍ត្រីចំនួន១៨នាក់ និងថ្នាក់ព្រិន្ទបាលទោចំនួន២២ នាក់៕SRP

