នគរបាលខេត្តប៉ៃលិន៧៥នាក់ ត្រូវបាន ​ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង

ខេត្តប៉ៃលិន៖នគរបាលខេត្តចំនួន​៧៥នាក់​ត្រូវបានប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង​។ថ្នាក់នាយផ្នែក០១នាក់។ថ្នាក់នាយរងផ្នែក០៥នាក់។
ថ្នាក់នាយរងប៉ុស្តិ៍​នគរបាល​រដ្ឋបាល០៤នាក់។
បំពាក់ឋានន្តរស័ក្ដិថ្នាក់អនុសេនីយ៍​ត្រី​​៣១នាក់។
បំពាក់ឋានន្តរស័ក្ដិថ្នាក់ព្រិន្ទបាលឯក៤១នាក់។
បំពាក់ឋានន្តរស័ក្ដិថ្នាក់ព្រិន្ទបាលទោ​០២នាក់។
បំពាក់ឋានន្តរស័ក្ដិថ្នាក់ពលបាលទោ០២នាក់។
ពិធីនេះនៅស្នងការដ្ឋានព្រឹកមិញនេះក្រោមវត្តមានលោកឧត្ដមសេនីយ៍ទោ​ សេង​ សុគន្ធ​ ស្នងការនគរបាលខេត្តប៉ៃលិន។

ថ្លែង​ក្នុងឱកាសនោះ លោក​ឧត្ដមសេនីយ៍​ ស្នងការ​ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំង​មន្រ្តី​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​ ទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការ​ថែរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ ដេីម្បី​អោយ​មាន​ការ​រីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ។

លោក​ឧត្ដមសេនីយ៍​ ស្នងការ​ ក៏បានអបអរសាទរ និងបានផ្ដាំផ្ញើចំពោះ​មន្រ្តី​នគរបាល​ ដែលទើបទទួលបានការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត។ ជាពិសេស​ក៏​ជំរុញ​ឲ្យ​កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​អនុវត្តន៍​ច្បាប់​អោយ​មាន​លក្ខណៈ​សុភាព​រាបសា​ តែ​ម៉ត់ចត់​ដេីម្បី​រក្សា​នូវ​ភាព​ថ្លៃថ្នូរ​របស់​កងកម្លាំង​ និងបន្ដជំរុញគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មេីស​គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទផងដែរ៕SRP