នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះបានធ្វើដំណើរ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកសាងផ្លូវ និងសមិទ្ធិផលផ្សេងទៀត។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចថាដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុដើម្បីពិនិត្យមើលការកសាងផ្លូវនិងសមិទ្ធិផលផ្សេងទៀតនៅក្នុងខេត្ត
មួយនេះ។
សម្ដេចតេជោ បន្ដថាខ្ញុំអង្គុយខាងមុខជាមួយអ្នកបើកបរពិនិត្យឃើញថាពលរដ្ឋយើងភាគច្រើនគោរពច្បាប់ចរាចរណ៍ តែក៏នៅមានបងប្អូនមួយ
ចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដែរ។
ចំណែកការពាក់ម៉ាស់ការពារកូវីដ១៩
ពិនិត្យឃើញថាមានពាក់តិចតួចប៉ុណ្ណោះ៕SRP