ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី នៅព្រឹកមិញបានចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៤៦១គ្រួសារ ស្ថិតនៅឃុំឃុនរាម និងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក ង៉ាន់ ភិរុណ បានថ្លែងជម្រុញរក្សាបាននូវវិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (COVID-19) ដើម្បីរក្សាបាននូវសុវត្ថិភាព អនាម័យ និងទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន។
លោកបានមានប្រសាសន៍បន្ថែមថាប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតឈប់ឈរ ក្រោមដំបូលសន្តិភាពតែមួយ ហើយសម្តេច លោកតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងអាហារឡើយ។ន
អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាអង្ករ ១០គីឡូក្រាម ទឹកត្រី ០១យួរ និងទឹកស៊ីអុីវចំនួន ០១យួរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកក៏ បានចុះពិនិត្យការដ្ឋានជីកស្រះទឹកទំហំ ៥០ម៉ែត្រគុណ ១០០ម៉ែត្រ ស្ថិតនៅក្នុងវត្តព្រៃជាំ ភូមិត្រពាំងថ្ម ឃុំឃុនរាម ដេីម្បីរក្សាទឹកជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ប្រេីប្រាស់ និងបង្កបង្កើនផលផងដែរ៕SRP