នាយករដ្ឋមន្ត្រី៖ ពលរដ្ឋខ្មែរ នៅក្រៅប្រទេស មានបំណង មកកម្ពុជាវិញ គឺមិនតម្រូវអោយមាន វិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ ទេ

នាយករដ្ឋមន្ត្រី៖ ពលរដ្ឋខ្មែរ នៅក្រៅប្រទេស មានបំណង មកកម្ពុជាវិញ គឺមិនតម្រូវអោយមាន វិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ ទេ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧​ឧសភា២០២០​នេះ​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថាវិធានការនគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

ទោះយ៉ាងណានាយករដ្ឋមន្ត្រីថាប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ​តម្រូវអោយចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ ហេីយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតេីមានរោគឆ្លងឬអត់​រោគឆ្លង​ ទេីបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ៕SRP