គ្រឿងក្នុងជ្រូកជាង៩០០គីឡូត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំដុតកំទេចចោល

ខេត្តកំពង់ធំ៖គ្រឿងក្នុងជ្រូកជាង៩០០គីឡូ សមត្ថកិច្ចខេត្តកំពង់ធំ ដុតកំទេច ចោល នៅរសៀលថ្ងៃទី២២ខែឧសភានេះ។ ការដុតនេះមានការចូលរួម ពី លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ និងលោកឌួងសារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ និងលោក ឧត្តមសេនីយ៍ទោ អ៊ុក.កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោកឃុនប៊ុនហូរ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ និងលោកតាន់.ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលសត្វ ខេត្តកំពង់ធំ។ ដែលធ្វើស្ថិតនៅ ខាងក្រោយ ការិយាល័យ ផលិតកម្ម និងបសុព្យាបាលសត្វ ស្ថិតក្នុងភូមិបាល័ង្គ ក្រុងស្ទឹងសែន។

ទំនិញដែលត្រូវបានដុតកម្ទេចក្នុងថ្ងៃនេះ មានដូចជា ពោះជ្រូក ថ្លើមជ្រូក ស្លឹកត្រចៀកជ្រូក ឆ្អឹងជំនីជ្រូក និងគ្រឿងក្នុងជ្រូកមួយចំនួនទៀត។
សូមបញ្ជាក់ថាទំនិញទាំងនេះត្រូវបាននាំចូលពី ប្រទេសថៃ នាំយកមកចែកចាយនៅក្នុងប្រទេសកម្ពុជា ត្រូវការិយាល័យ ផលិតកម្ម និងបសុព្យាបាលសត្វ និងនគរបាលខេត្តកំពង់ធំ បង្ក្រាបបាន កាលពីថ្ងៃទី២០ខែឧសភា ឆ្នាំ ២០២០ កន្លងមកនេះ៕SRP