ក្រុមហ៊ុន​ហេងហ៊ី​គ្រុប​ ឧបត្ថម្ភ ម៉ាស ០២ម៉ឺន ដល់ រដ្ឋបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ក្រុមហ៊ុន​ហេងហ៊ី​គ្រុប​
នៅព្រឹកមិញនេះបាន​ឧបត្ថម្ភ​ម៉ាស​ចំនួន​២ម៉ឺន​ម៉ាស ដល់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់​បម្រើ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ និង​សម្រាប់​ធ្វើការ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មក​លម្ហែ​កាយ​កម្សាន្ត​ នៅ​សួន​ស្មៅ​មុខ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​ការ​ណែនាំ​របស់​លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រោយ​ពីមានការព្យាបាលអ្នកជម្ងឺកូវីដ-១៩​ ជាសះស្បើយ នៅកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម សង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និង​បាត់បង់​ការ​ប្រុងប្រយ័ត្នចំពោះ ជម្ងឺកូវីដ-១៩ ហើយនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ មីនីម៉ាត និងចំណតរថយន្តមួយចំនួនខ្វះការប្រុងប្រយ័ត្ន​ ទាំងម្ចាស់ភោជនីយដ្ឋាន អាជីវករ ម្ចាស់រថយន្ត និងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកឡេីយ។ ដូច្នេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីដ-១៩​ ឲ្យ​កាន់តែ មានប្រសិទ្ធភាព​ខ្ពស់​ថែមទៀតនោះ រដ្ឋបាលខេត្តកំពង់ចាម សូម​អំពាវនាវ​ដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន គណៈអាជីវករ ម្ចាស់មីនីម៉ាត ម្ចាស់ម៉ាត ម្ចាស់ចំណតរថយន្តក្រុង ចំណតរថយន្ត ម្ចាស់រថយន្តឈ្នួល ទាំងអស់ ត្រូវ​បន្ត​ការ​ប្រុងប្រយ័ត្ន​​ និង​គោរពឲ្យ​បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩៕SRP