ខេត្តសៀមរាប៖បុរសម្នាក់ខឹងនឹងបងថ្លៃរបស់ខ្លួនស្ដីបន្ទោសឲ្យរឿងចាក់បាស់ឮៗ បែជាមានគំនិតគុំគួន ចូលទៅកាប់ដល់ក្នុងបន្ទប់បណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៤និង៣០ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ នេះស្ថិតនៅ ភូមិធ្លកអណ្តូង សង្តាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ថាករណីហិង្សាដោយចេតនានេះគឺប្អូនថ្លៃចូលកាប់បងថ្លៃដល់ក្នុងបន្ទប់ជួល។
សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះត្រូវជាបងថ្លៃឈ្មោះ ភូន ពិដោរ ភេទស្រី អាយុ៤៤ឆ្នាំរស់នៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ងុយ ឆេងឡាយ ភេទប្រុស អាយុ៣៦ឆ្នាំ។
បើតាមសមត្ថកិច្ចបានរាយការណ៍ថាមូលហេតុជនរងគ្រោះត្រូវជាបងថ្លៃ បានស្តីបន្ទោសអោយជនសង្ស័យ រឿងចាក់បាស់ឮៗកាលប្រហែល៣ថ្ងៃមុនទើបធ្វើអោយជនសង្ស័យគុំគួនរហូតធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្តង។ ជនសង្ស័យក្រោយធ្វើសកម្មភាព រួចបានបានជិះម៉ូតូគេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូលទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។
ទោះយ៉ាងណាពាក់ព័ន្ធករណីនេះសមត្ថកិច្ចបាននឹងកំពុងតែបន្តស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕SRP

