ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ត្រូវបានរន្ទះបាញ់បណ្ដាលឲ្យសន្លប់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៦និង២៤ នាទីថ្ងៃទី១៧ខែឧសភា ឆ្នាំ ២០២០នៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ។
សមត្ថកិច្ចថាករណីរន្ទះបាញ់មនុស្សបណ្តាលអោយសន្លប់នេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះមណ្ឌលសុខភាព ស្រុកស្វាយលេី។
ជនរងគ្រោះឈ្មោះ ទេស ណាវ ភេទប្រុស អាយុ ៥៦ឆ្នាំរស់នៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ។បើតាមសមត្ថកិច្ចមូលហេតុបាញ់ដេីមអំពិល ក្បែរផ្ទះ របស់ជនរងគ្រោះ៕SRP

