ខេត្តកំពង់ចាម៖ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលេីកទី១២ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តបានលើកឡើងថា ចំពោះអ្នកជំងឺកូវីដ១៩ ចំនួន១៦នាក់ ក្នុងខេត្តកំពង់ចាម ត្រូវបានព្យាបាលជាសះស្បើយអស់ហើយ។ ដោយឡែកអ្នកជំងឺទូទាំងប្រទេស ដែលមានចំនួន១២២នាក់ ក៏បានព្យាបាលជាសះស្បើយ ចំនួន១២០នាក់ ហើយដែរ។ ទោះជាយ៉ាងណា យើងនៅតែមានក្តីព្រួយបារម្ភ ព្រោះវីរុសជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយេីងនៅឡេីយទេ បេីយេីងធ្វេសប្រហែសតែបន្តិចនោះ នឹងមានហានិភ័យខ្ពស់ណាស់ ក្នុងការចម្លងវីរុសនេះ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ដែលនឹងអាចធ្លាក់ចូលទៅសភាពធ្ងន់ធ្ងរជាមិនខាន ដូច្នេះសូមឲ្យអាជ្ញាធរគ្រប់មូលដ្ឋាន នៅតែបន្តធ្វើការផ្សព្វផ្សាយសារអប់រំអំពីវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះជាបន្តទៀត ដេីម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើង បន្តអនុវត្តគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម និងប្រេីប្រាស់ម៉ាស់ ព្រមទាំងធ្វើអនាម័យជាប្រចាំ ឲ្យបានគ្រប់ៗគ្នា៕SRP

