អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រីថា រាល់ភាពជោគជ័យ័យ​ គឺផ្តេីម​ចេញ​ពីមាន ការឯកភាពផ្ទៃក្នុង

0

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក​​ អ៊ុន​ ចាន់ដា​ បានប្រាប់មន្ត្រី​ថា​រាល់​ភាព​ជោគជ័យ​ គឺផ្តេីម​ចេញ​ពីមាន​ការ​ឯកភាព​ផ្ទៃក្នុង​ ដូច្នេះ​ត្រូវ​យល់​អំពី​សិល្បៈនៃការ​ដឹកនាំ​ឲ្យ​បាន​រីកចម្រើន​ ដោយឡែក​មន្ត្រី​ បេី​ដឹង​ខ្លួន​ថា​មាន​កំហុស​ឆ្គង​ គឺត្រូវ​ធ្វើការ​កែប្រែ​ជា​បន្ទាន់​។
ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញ​លេីក​ទី​១២​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ចាម​ អាណត្តិ​ទី​៣​ ដែល​បាន​ធ្វេី​ឡើង​នាព្រឹក​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយ​មាន​ការ​ចូលរួម​ពី​ លោក​ លោកស្រី​ ថ្នាក់ដឹកនាំ​ មន្ទីរ​ អង្គភាព​​ជុំវិញខេត្ត​ និង​មន្ត្រី​​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​៕SRP