ខេត្តកំពង់ចាម៖រដ្ឋបាលសាលាខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំបានអនុម័តលើរបៀបវារៈចំនួន៤ ក្នុងនោះមាន ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីការអនុវត្តន៍ការងារប្រចាំខែមេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំផែនការក្របខ័ណ្ឌសម្រាប់ឆ្នាំ២០២១ របស់មន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្តកំពង់ចាម។ និង៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម ផងដែរ៕SRP

