អគ្គិភ័យ បំផ្លាញ សាលាឆាន់មួយខ្នង នៅស្រុកស្វាយលើ

0

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលេីបានរាយការណ៍ថាអគ្គិភ័យ បានបំផ្លាញ សាលាឆាន់មួយខ្នង ទាំងស្រុង ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង​ ១៣និង១៥នាទី ថ្ងៃទី៥ខែឧសភាឆ្នាំ​ ២០២០​ នៅអាស្រមតាអេវ​ ស្ថិតក្នុងភូមិសង្កែឡាក់​ ឃុំខ្នង​ភ្នុំ ស្រុកស្វាយលើ។
សមត្ថកិច្ចបញ្ជាក់ថាករណីបណ្ដាលឲ្យខូចខាតសាលាឆាន់មួយខ្នងធ្វេីអំពីឈេី ប្រក់សង្កសី ទំហំ​២០ម៉ែត្រគុណ ២០ម៉ែត្រ​និងឆេះអស់ព្រះតូចធំចំនួន​ ១៥អង្គ​ ផងដែរ។
បើតាមសមត្ថកិច្ចថាមូលហេតុ​ យាយៗដុតទៀនទុកចោល​ បណ្ដាលអោយឆេះតែម្ដង៕SRP