ឃាត់សិស្ស០៣នាក់ក្រោយធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត

0

ខេត្តកំពង់ធំ៖សិស្សចំនួន០៣នាក់ ក្នុងចំណោម០៥នាក់ ត្រូវបាននគរបាលឃាត់ខ្លួនករណីគប់កញ្ចក់រថយន្ត។ ហេតុការណ៍បានកើតឡើងវេលា ម៉ោង២០និង៥៣នាទីនៅចំណុចផ្លូវជាតិលេខ០៦ភូមិទួុលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

វរសេនីយ៍ទោ ម៉ៅ. ចាន់ធី អធិការនគរបាលស្រុកសន្ទុក បានឲ្យដឹងថាករណី(គប់កញ្ចក់រថយន្ត)នេះ
ប្រព្រឹត្តដោយជនសង្ស័ចំនួន០៥នាក់៖
១.ឈ្មោះហ៊ាន់ ចាន់ឌី ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក។
២.ឈ្មោះវេង ម៉េងហ័រ ភេទប្រុសអាយុ១៥ឆ្នាំនៅភូមិទួុលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក។
៣.ឈ្មោះម៉េត ភក្តី ភេទប្រុសអា
១៦ឆ្នាំនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ទាំង៣នាក់ខាងលើជាសិស្សរៀនថ្នាក់ទី១០ វិទ្យាល័យកំពង់ថ្ម(ឃាត់ខ្លួន) ។
៤.ឈ្មោះ ជា ភេទប្រុស អាយុឆ្នាំនៅភូមិស្នោ ឃុំកំពង់ថ្ម(គេចខ្លួន)និងម្នាក់ទៀតមិនស្គាល់ឈ្មោះ(គេចខ្លួន)។
វរសេនីយ៍ទោ ម៉ៅ. ចាន់ធី បញ្ជាក់ថាជនសង្ស័យបានធ្វើសកម្មភាពជិ:ម៉ូតូឌុបគ្នាយកដុំថ្មគប់ទៅលើរថយន្ត២គ្រឿង។
ជនរងគ្រោះទីមួយឈ្មោះសំ សារឿន ភេទប្រុស អាយុ៦០ឆ្នាំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់
ធំ។ រថយន្តម៉ាកហ៊ីហាន់ដាយពណ៌សពាក់ផ្លាកលេខកំពង់ចាម៣A៣៤៦៥(បែកកញ្ចក់មុខ)ទីពីរ.ឈ្មោះវ៉ែន បៃ ភេទប្រុសអាយុ
៤៨ឆ្នាំនៅភូមិបុស្សថ្លាន់ ឃុំស្វាយទាប ស្រុកចំកាលើ ខេត្តកំពង់ចាម។ រថយន្តម៉ាកភុយសូស៊ុបព័រពណ៌ខៀវពាក់ផ្លាកលេខតាកែវ៣A១៦៤៤(បែកកញ្ចក់មុខ)។​ វរសេនីយ៍ទោ ម៉ៅ. ចាន់ធី បានបញ្ជាក់ទៀតថាជនសង្ស័យខាងលើដែលឃាត់ខ្លួនបានឆ្លើយសារភាពទាំង៣នាក់ថាខ្លួុនពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថយន្តរបស់់គេពិតមែន និងម៉ូតូ១គ្រឿងជាមធ្យោបាយជិ:ធ្វើសកម្មភាព។ ក្នុងនោះសមត្ថកិច្ចបានដកហូតម៉ាកហុងដាសេ១២៥សេរី២០១៩ផ្លាកលេខកំពង់ធំ១L៩៥៥៩លេខម៉ាសីុន៥៤៦៩៦៥៩ ផងដែរ។លោកអធិការថាជនសង្ស័យខាងលើមិនស្ថិតនៅក្នុងមុខសញ្ញាក្មេងទំនើងក្នុងបញ្ជី
គ្រប់គ្រងរបស់នគរបាលទេ។ជនសង្ស័យ នគរបាល កសាងសំណុំរឿងទៅតាមនីតិវិធី៕SRP