នគរបាល ខេត្តសៀមរាប ចាប់ខ្លួនបុរសម្នាក់ ករណីហិង្សា

0

ខេត្តសៀមរា៖នគរបាលខេត្តសៀមរាប ចាប់ខ្លួនបុរសម្នាក់ ករណីហិង្សា ដោយចេតនាមានស្ថានទោស។ហេតុការណ៍ឃាត់ខ្លួននៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២០ ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យ ត្រូវបានឃាត់ខ្លួនដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ឈ្មោះភា លីហេង ភេទប្រុស អាយុ ២០ឆ្នាំរស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង.ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះភន់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិជុំគ្នា បណ្តាលរងរបួសរយះក្បាល នឹងរយះដៃ ដេរជាច្រើនថ្នេរ។ ជនសង្ស័យបានឆ្លើយថាខ្លួនពិតជាវាយជនរងគ្រោះខាងលើខាងលើមែន។ សូមបញ្ជាក់ថាករណីហិង្សាបានកើតឡើងកាលពីថ្ងៃទី២៩
ខែមេសាឆ្នាំ២០២០ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ បច្ចុប្បន្នកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP