ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលខេត្ត និងលោក អ៊ាន ឃុន តំណាងប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកមិញបានដឹកនាំប្រតិភូខេត្ត ដោយមានអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព លោក ហង់ ហឿម ចៅសង្កាត់រងទី១ សង្កាត់ស្វាយដង្គំ និងជាអតីតប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ដែលបានទទួលមរណភាព ក្នុង ជម្មាយុ ៦៧ឆ្នាំ វេលាម៉ោង ១៦៖២០នាទីរសៀល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដោយរោគាពាធ។
ក្នុងនោះដែរដែរ លោក ទៀ សីហា អភិបាលខេត្ត លោកអ៊ាន ឃុន ព្រមទាំងគណៈអភិបាលខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក៏បានធ្វើការបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ លោក ហង់ ហឿម សូមឲ្យលោកបានទៅកាន់សុខគតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរមន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និងឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕SRP