ខេត្តកំពង់ចាម៖បន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មានមួយចំនួនថា មានបើកបនល្បែងជល់មាន់និងអាប៉ោង ពីមុនលេងនៅស្រុកជើងព្រៃ ហើយប្ដូរទីតាំងមកលេងនៅខាងជើងវត្តផ្ចឹកប្រហែល១០០ម៉ែត្រក្នុងព្រៃកោះវិញម្ដង ស្ថិតនៅភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ។ ការផ្សាយបែបនេះ ត្រូវបានលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ធ្វើការបដិសេធច្រានចោល។
អភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា បានបញ្ជាក់ថាខ្ញុំពិនិត្យឃើញដូចមុនជារូបភាពចាស់ខ្ញុំ បានសួរទៅបណ្តាញប្រចាំការតាមស្រុកហើយ គឺមិនដូចអ្វីដែលគេចុះផ្សាយនេះទេ។គាត់ថាអាចមកពីទំនាស់ផលប្រយោជន៍បុគ្គលដែលពីមុនអ្នកកាសែតមួយចំនួនធ្លាប់បានលុយពីអ្នកបើកលេងល្បែងជាថ្នូនឹងការមិនចុះផ្សាយ ឫរាយការណ៍មកសមត្ថកិច្ច បន្ទាប់ពីត្រូវបានអាជ្ញាធរខេត្តចុះបង្រ្កាបជាបន្តបន្ទាប់ ពួកមេល្បែងមិនហ៊ានបើកលេងតទៅទៀត ហើយក៏ឈប់អោយលុយអ្នកកាសែតទាំងនោះ ទើបក្រុមកាសែតទាំងនោះខឹង នាំគ្នាចុះផ្សាយទៅ។ នេះគេហៅថាល្បិចស្វាលួចស៊ីបាយលាបមាត់ពពែ៕SRP

