ខេត្តសៀមរាប៖បុរស០៤នាក់ស្ត្រីម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួនធ្វើឡើងនៅម៉ោង២០និង៣០នាទីថ្ងៃទី២៥ខែមេសាឆ្នាំ២០២០ នៅចំណុចភូមិភ្ញាជ័យ សង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាប។
សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថាករណីនេះដកហូតវត្ថុតាងម្សៅក្រាមពណ៌ស(មេតាំហ្វេតាមីន)ចំនួន០១កញ្ចប់ ស្មើនិង០,៣៧ក្រាម,ទូរសព្ទ័០៣គ្រឿង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕SRP

