អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ខិតខំពង្រឹងសមត្ថភាព និងប្រកួតប្រជែងប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងគោរពក្រមសីលធម៌កីឡា

អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ខិតខំពង្រឹងសមត្ថភាព និងប្រកួតប្រជែងប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងគោរពក្រមសីលធម៌កីឡា
0

អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ខិតខំពង្រឹងសមត្ថភាព និងប្រកួតប្រជែងប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងគោរពក្រមសីលធម៌កីឡា

ថ្លែងបើកការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ “ក្រុងអង្គរ” ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក សុខ ថុល អភិបាលរងខេត្ត បានលើកឡើងថា ការរៀបចំការប្រកួតកីឡាវាយសីនាពេលនេះ គឺជាព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់វិស័យកីឡា បំផុសស្មារតីស្រឡាញ់កីឡា និងជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងចៀសឆ្ងាយពីគ្រឿងញៀនព្រមទាំងអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម។

លោក សុខ ថុល មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យកីឡា ដោយចាត់ទុកថា កីឡា ជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខភាព សុខុមាលភាព និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងជាមធ្យោបាយមួយក្នុងការពង្រឹងសាមគ្គីភាព និងលើកកម្ពស់កិត្យានុភាពជាតិ។ ក្នុង ន័យនេះ ការរៀបចំការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ក្រុងអង្គរ មិនត្រឹមតែជាការ ប្រកួតដើម្បីដណ្ដើមជ័យលាភី ឬពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់កីឡា ករ កីឡាការិនីបង្ហាញសមត្ថភាព បង្កើនបទពិសោធន៍ ផ្លាស់ប្ដូរបច្ចេកទេស និងបង្កើតទំនាក់ ទំនងល្អរវាងក្រុមកីឡាផ្សេងៗផងដែរ។ ជាក់ស្ដែង កីឡាវាយសីជាប្រភេទកីឡាដែលជួយពង្រឹងកាយសម្បទា ភាពរហ័សរហួន ការផ្ដោតអារម្មណ៍ និងសមត្ថភាពសម្រេចចិត្ត។

លោកអភិបាលរងខេត្តបានបន្ថែមទៀតថា កីឡាមិនត្រឹមតែជាសកម្មភាពហាត់ប្រាណដើម្បីសុខភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការកសាងទំនាក់ទំនងល្អបង្កើនភាពស្និទ្ធស្នាល ពង្រឹងស្មារតីសាមគ្គីភាព និងបណ្ដុះនូវឆន្ទៈអត់ធ្មត់ ការតស៊ូ ព្រមទាំងការគោរពវិន័យ និងចេះទទួលយកលទ្ធផលនៃការប្រកួតប្រជែងដោយស្មារតីជាអ្នកកីឡា។ សម្រាប់ការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់នេះ ក៏ជាឱកាសដ៏ល្អសម្រាប់កីឡាករ កីឡាការិនី បានបញ្ចេញនូវសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសដែលបានខិតខំហ្វឹកហាត់កន្លងមក ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យកាន់តែរីកចម្រើន និងឈានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាធំៗទាំងថ្នាក់ខេត្ត ថ្នាក់ជាតិ និងអន្តរជាតិនាពេលអនាគត។

លោកអភិបាលរងខេត្ត ក៏បានណែនាំ និងផ្ដាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត និងមន្ត្រីបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ ការប្រកួតឱ្យមានសណ្ដាប់ធ្នាប់ សុវត្ថិភាព តម្លាភាព និងយុត្តិធម៌ ដោយអនុវត្តតាមបទបញ្ជា និងលក្ខន្តិកៈបច្ចេកទេសកីឡាឱ្យបានត្រឹមត្រូវ។ សូមកីឡាករ កីឡាការិនីទាំងអស់ ចូល រួមប្រកួតដោយស្មារតីកីឡា គោរពបទបញ្ជា គោរពអាជ្ញាកណ្ដាល គោរពគូប្រកួត និងរក្សា ភាពថ្លៃថ្នូរ។ សូមចងចាំថា ជ័យជម្នះគឺជាគោលដៅ ប៉ុន្តែការប្រកួតដោយសុចរិតភាព មិត្តភាព និងការគោរពគ្នា គឺជាតម្លៃដ៏សំខាន់បំផុតនៃវិស័យកីឡា។ សូមរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ សមាគមកីឡា និងវិស័យឯកជន បន្តសហការគាំទ្រ និងជំរុញការរៀបចំ សកម្មភាពកីឡាជាប្រចាំ ដើម្បីបង្កើតឱកាសឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន បានចូលរួម លេងកីឡា និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ សូមបន្តពង្រឹងការផ្សព្វផ្សាយ និងចលនា ប្រជាពលរដ្ឋឱ្យស្រឡាញ់កីឡា និងហាត់ប្រាណជាប្រចាំ ព្រមទាំងចូលរួមថែរក្សាអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅទីតាំងប្រកួត។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់”ក្រុងអង្គរ” ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកីឡា ស្វែងរកកីឡាករ កីឡាការិនីដែលមានសមត្ថភាព និងជំរុញចលនាកីឡាមហាជនឱ្យកាន់តែរីកចម្រើននៅក្នុងខេត្ត ដោយមានកីឡាករ-កីឡាការនីចូលរួមប្រកួតសរុបមានចំនួន ២១៥នាក់ (នារី ១១នាក់) ដែលមកពី ១០ខេត្តរួមមាន៖ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនៈគិរី ព្រះវិហារ កំពង់ឆ្នាំង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកំពង់ធំ ដែលមានចែកចេញជា១១២គូ គឺកម្រិត AB ចំនួន ៣២ គូ និងកម្រតិC មានចំនួន៤៨ គូ៕SRP

អត្ថបទ៖ លោក ទ្រា ពន្លឺ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ