បុរសម្នាក់ ធ្លាក់ពីលើដើមត្នោតស្លាប់ នៅភូមិគោកចិន ខេត្តសៀមរាប​

0

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថានៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប​ មានករណីមនុស្សធ្លាក់ពីលើដើមត្នោតស្លាប់។
ជនរងគ្រោះឈ្មោះឈឿម ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិបឹងជុំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុទៅស៊ីឈ្នួលឡើងត្នោតគេ នៅភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម ក្នុង១ដើម៦០០០រៀល ហើយជាមនុស្សញៀនស្រាផង៕SRP

សរសេរមតិយោបល់