អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទប់ស្កាត់ និងបង្ក្រាបឱ្យបានរាល់បទល្មើសធនធានធម្មជាតិ ដែលមានក្នុងមូលដ្ឋានខ្លួន

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទប់ស្កាត់ និងបង្ក្រាបឱ្យបានរាល់បទល្មើសធនធានធម្មជាតិ ដែលមានក្នុងមូលដ្ឋានខ្លួន
0

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទប់ស្កាត់ និងបង្ក្រាបឱ្យបានរាល់បទល្មើសធនធានធម្មជាតិ ដែលមានក្នុងមូលដ្ឋានខ្លួន

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យបានរាល់បទល្មើសធនធានធម្មជាតិ មិនត្រូវមានកើតឡើងទៀតឡើយ នៅក្នុងតំបន់ការពារដោយបរិស្ថាន រដ្ឋបាលព្រៃឈើ ធនធានទឹក តំបន់អង្គរ ជាពិសេសនៅតាមមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសដឹកនាំកិច្ចពិភាក្សាពាក់ព័ន្ធនឹងវឌ្ឍនភាពការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា គ្រប់អ្នកពាក់ព័ន្ធត្រូវសហការគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានការដឹកជញ្ជូនឈើខុសច្បាប់ ទោះរូបភាពណាក៏ដោយ។ ម្យ៉ាងទៀតការដឹកជញ្ជូនពីខេត្តផ្សេងឆ្លងកាត់ខេត្តសៀមរាប ក៏ជាបញ្ហាដែលកើតមានឡើងផងដែរ ដូចនេះសូមសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបឱ្យបានតាមចំណុចគោលដៅរៀងខ្លួន។ ចំពោះឡធ្យូងត្រូវប្រជុំជាមួយម្ចាស់ទីតាំង ដើម្បីធ្វើកំណត់ហេតុកិច្ចសន្យា បិទឡ ផលិតធ្យូងទាំងអស់ក្នុងខេត្តជាដាច់ខាត។

លោកក៏បានជំរុញផងដែរ ចំពោះទីតាំងសិប្បកម្ម រោងសន្និធិ ដេប៉ូ ទីតាំងសង្ហារឹម ណាដែលពុំមានច្បាប់អនុញ្ញាតត្រូវតែបិទជាបន្ទាន់ ឈើដែលគ្មានឯកសារធ្វើការឃាត់ទុក ដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់កុំឲ្យមានបន្តទៅទៀត។ ចំពោះបញ្ហាសិប្បកម្មឡឥដ្ឋ ត្រូវប្រើប្រាស់ ឈើមានប្រភពច្បាស់លាស់ និងមានច្បាប់អនុញ្ញាត។ ចំពោះរឿងជលផល លោកក៏បានជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តចុះផ្សព្វផ្សាយដល់ប្រជានេសាទ អំពីកាលបរិច្ឆេទ «រដូវបិទនេសាទ ឆ្នាំ២០២៦» និងត្រូវបន្តទប់ស្កាត់ ការធ្វើនេសាទ ការទិញ-លក់ ឬការដឹកជញ្ជូនលៀសខុសច្បាប់ជាដើម៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ