កម្លាំងអាវុធហត្ ថខេត្តសៀមរាប ឃាត់ខ្លួន បុរសស្ត្រីពីរនាក់ អនុវត្ត តាមដីកា តុលាការ

0

ខេត្តសៀមរាប៖បុរសស្ត្រីពីរនាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួនតាមការអនុវត្តដីការបស់តុលាការ។ ការឃាត់ខ្លួន ធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២២ខែមេសាម្សិលមិញ ដោយកម្លាំងមន្ទីរយុត្តិធម៌នៃបញ្ជាការអាវុធហត្ថខេត្តសៀមរាប។

ការចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖៦២និងដីកាលេខ៖៦៣ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ចេញដោយលោក គឹម សុគន្ធា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តសៀមរាប ពីបទ៖មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងរំលោភលើទំនុកចិត្ត នៅចំណុចភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ជនដែលឃាត់ខ្លួន០១.ឈ្មោះ ហ៊ួរ វត្ថា ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

០២.ឈ្មោះសុខ សុជាតា ភេទស្រី អាយុ២៧ឆ្នាំរស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។បច្ចុប្បន្ន កម្លាំងជំនាញបញ្ជូនជនត្រូវចោទទាំងពីរនាក់ ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធី៕SRP

សរសេរមតិយោបល់