ប៉ូលិសខេត្តកំពង់ចាម ឃាត់ខ្លួនមនុស្ស០៨នាក់ ករណីបង្ក្រាបល្បែង ល្បែងអាប៉ោង

0

ខេត្តកំពង់ចាម៖មនុស្សចំនួន០៨នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២២និង៤០នាទី ម្សិលមិញ ករណីលេងល្បែងស៊ីសងអាប៉ោង។ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោង​ដាក់ប្រាក់) នៅចំណុចផ្ទះរបស់ឈ្មោះ​ ឡី​ គង់​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ ស្ថិតក្នុងភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ការបង្ក្រាបនេះក្រោមបញ្ជាផ្ទាល់របស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយ អធិការដ្ឋាននគរបាលស្រុកបាធាយ ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ថាប្រតិបត្តិការនេះជាលទ្ធផលបង្រ្កាបបានមុខសញ្ញាចំនួន០៨នាក់
០១-ឈ្មោះ ឡី​ គង់ ភេទប្រុស អាយុ៤៥ឆ្នាំជាតិខ្មែរ
០២-ឈ្មោះ មូល​ ប៉ុន ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ
០៣-ឈ្មោះ អេះ​ លុច ភេទប្រុស អាយុ២៨ឆ្នាំជាតិខ្មែរ
០៤-ឈ្មោះ​ ស៊ឺ​ អុល ភេទប្រុស អាយុ៤៨ឆ្នាំជាតិខ្មែរ
អ្នកទាំង០៤នាក់ រស់នៅភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
០៥-ឈ្មោះ​ ចាន់​ តុងភេទប្រុស អាយុ៤៦ឆ្នាំជាតិខ្មែរ​ រស់នៅភូមិប្រយុគ​ ឃុំទំនប់​ ស្រុកបាធាយ​ ខេត្តកំពង់ចាម។
០៦-ឈ្មោះ​ នាង​ នីន​ ភេទប្រុស អាយុ៤៩ឆ្នាំជាតិខ្មែរ​ រស់នៅភូមិត្រប់​ ឃុំត្រប់​ ស្រុកបាធាយ​ ខេត្តកំពង់ចាម។
០៧-ឈ្មោះ​ ច្រឹង​ ចាន់ ភេទប្រុស អាយុ៤២ឆ្នាំជាតិខ្មែរ​ រស់នៅភូមិពួឫស្សី​ ឃុំត្រប់​ ស្រុកបាធាយ​ ខេត្តកំពង់ចាម។
០៨-ឈ្មោះ​ ឈូយ​ ឆៀន ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិថ្មកែវ​ ឃុំត្រប់​ ស្រុកបាធាយ​ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាជាមួយគ្នានេះ👉ដកហូតវត្ថុតាងមួយចំនួនរួមមាន៖
ហាន់តោអាប៉ោងចំនួន០១
ចានអាប៉ោងចំនួន០១
គំរបអាប៉ោងចំនួន០២
ប្រាក់ចំនួន៨២ម៉ឺនរៀល(ប៉ែតសិបពីរម៉ឺនរៀល)
ប្រាក់ដុល្លាចំនួន​ ១៥១ដុល្លា(មួយរយហាសិបមួយដុល្លា)
ទូរស័ព្ទចំនួន​ ០៥ គ្រឿង
ប្រាក់ដុងចំនួន​ ២លានដុង(ពីរលានដុង)
ខ្ទះទ្រចានអាប៉ោងចំនួន០១
គ្រាប់អាប៉ោងចំនួន០១គ្រាប់
កូនកន្សែងដៃទ្រាប់អាប៉ោង​ ចំនួន ០១
ម៉ូតូចំនួន០៦ គ្រឿង។

បើតាមសមត្ថកិច្ចថា👉បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕SRP

សរសេរមតិយោបល់