រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា
0

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា។

ឯកឧត្តមអស សុខា មានប្រសាសន៍ថា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជាដល់អភិបាលរាជធានីខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានជំរុញដល់រដ្ឋបាលរាជធានីខេត្ត ស្នងការនគរបាលរាជធានីខេត្ត គណបញ្ជាការឯកភាពខេត្ត បន្ដយកចិត្តទុកដាក់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបង្ក្រាប និងសម្អាត និងបន្ដតាមដានឱ្យបានច្បាស់លាស់បំផុត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ជំរុញបែបនេះក្នុងឱកាសដឹកនាំ កិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមបណ្ដារាជធានីខេត្តទាំង២៥ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦៊
តាមប្រព័ន្ធវីដេអូ (Zoom) ដោយមានការចូលរួមពី អភិបាល នៃគណៈអភិបាលរាជធានីខេត្តទាំង២៥ ស្នងការនគរបាលរាជធានីខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

បើតាម ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា កន្លងមករដ្ឋបាលខេត្តបានធ្វើការចុះផ្សព្វផ្សាយអនុក្រឹត្យ០៣ ស្ដីពីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដល់បណ្ដាសណ្ឋាគារ នៅក្នុងក្រុងសៀមរាប ដើម្បីពិនិត្យ និងតាមដាន និងបង្ក្រាបឱ្យបានទាន់ពេលវេលា ករណីមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ឯកឧត្តមក៏ជំរុញដល់រដ្ឋបាលខេត្ត ត្រូវចុះធ្វើលិខិតជូនដំណឹងដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល បូទិក អាផាតមិន សម្រាប់ជនបរទេស សូមឱ្យម្ចាស់សណ្ឋាគារត្រួតពិនិត្យឱ្យបានច្បាស់នូវឯកសារបញ្ជាក់ លិខិតបញ្ជាក់ឯកសារផ្ទាល់ខ្លួន និងលិខិតឆ្លងដែនឱ្យបានច្បាស់លាស់មុនអនុញ្ញាតឱ្យស្នាក់នៅ៕SRP