លោកផែង វណ្ណៈ៖ ខ្ញុំបានធ្វេីកកិច្ចសន្យាចំនួន៤ចំណុច ជូនដល់បញ្ជាការដ្ឋានកងរាជអអាវុធហត្ថលេីផ្ទៃប្រទេស
ភ្នំពេញ៖លោកផែង វណ្ណ: បានសរសេរថា
ក្រោយភ្លៀងមេឃស្រលះ !
នៅរសៀលថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ខ្ញុំបាទបានការអនុញ្ញាតិពី ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ចូលជួបដេីម្បីសុំទោសអំពីចន្លោះប្រហោងក្នុងការប្រេីប្រាស់ពាក្យសំដីដែលន៉ះពាល់នឹងតម្លៃសិលធម៌ទៅលេីស្ថាប័ន និង សុំការណែនាំពី ឯកឧត្ដមនាយឧត្ដមសេនីយ៍ ។ ខ្ញុំក៏បានធ្វេីកិច្ចសន្យាចំនួន ៤ចំណុចជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេសផងដែរ ។
ខ្ញុំបាទសូមគោរពអរគុណឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ដែលបានយោគយល់ និង ផ្ដល់ឱកាសអោយខ្ញុំបាទ សហការការងារក្នុងការផ្ដល់ព័ត៌មានពិត ដេីម្បីកែលម្អចំណុចអវិជ្ជមាន ។
សូមបញ្ជាក់ថានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា កងរាជអាវុធហត្ថយើងខ្ញុំ បានយល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់លោក ផែង វណ្ណៈ ចំពោះមុខឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ជាមួយគ្នានេះ កងរាជអាវុធហត្ថ បន្តគាំទ្រការចូលរួមកិច្ចសហការ ដើម្បីបម្រើប្រជាជន ការពារឯករាជ្យ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេស សំដៅលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងស្មារតីនិងសម្ភារ។ ខ្លឹមសារនៃកិច្ចសន្យាមានដូចខាងក្រោម៖
១-បញ្ឈប់ការប្រព្រឹត្តអំពើខាងលើនេះតទៀត។
២-លុបចោលអត្ថបទនិងរូបភាពទាំងអស់ ដែលបានបង្ហោះពាក់ព័ន្ធនឹងអំពើករណីខាងលើនេះ។
៣-ថ្កោលទោសចំពោះជនទាំងឡាយណា ដែលឆ្លៀតយកព័ត៌មានខាងលើ ទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បក្សពួក ក្នុងបំណងបង្កចលាចលសង្គម បំផ្លាញសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។
៤-រួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានពិត ដើម្បីរួមចំណែកកែលម្អចំណុចអវិជ្ជមានក្នុងសង្គម៕SRP
https://t.me/srpeoplenews
https://t.me/srpostnews
#SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍