ចាប់មុខសញ្ញាគ្រឿងញៀនចំនួន០៣នាក់និងគ្រឿងញៀនមេតំហ្វេតាមីនទម្ងន់ជាង០១គីឡូក្រាម
លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនមានកម្លាំងក្នុងផែន ចុះប្រតិបត្តិការបង្រ្កាបករណីករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួន ជនសង្ស័យបានចំនួន ០៣នាក់ កាលពីថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅចំណុចភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល និងចំណុចភូមិដង្កោ ក្រម៉ាង ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
ការបង្ក្រាបធ្វើឡើងេតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
មានឈ្មោះដូចខាងក្រោម៖
១-(ឈ្មោះ សុងហេង សេងហៃ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ ភាច ភារម្យ ហៅ តេវ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣-ឈ្មោះ ឈាង វណ្ណធី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកក កICE)ចំនួន ១៨ថង់ ទម្ងន់ ១៦៣៦ ,៤៨ ក្រាម(ថ្នាំសុទ្ធ) ។
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង , សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ថង់ប្លាស្ទិកតូចៗពណ៌សថ្លាមួយចំនួន
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកYAMAHA MT ពណ៌ខ្មៅ
ជនសង័្សយនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្ត ទោសបន្តតាមនីតិវិធីច្បាប់៕SRP