ក្រុមមន្ត្រីចម្រុះបានចុះបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងការពារម្សិលមិញ។
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ពាក់ព័ន្ធទៅនឹងករណីនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសហការជាមួយនិងអាជ្ញាធរខេត្ត បាននឹងកំពុងចាត់វិធានការទៅតាមនីតិវិធីច្បាប់។
ក្រសួងកសិកម្មបានបន្តថានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៩ៈ៥០ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍន: រួមជាមួយមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើបឹង ចារបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចាម កម្លាំងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ កម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ ស្នាក់ការសន្តិសុខ ៧១២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ បានចុះចាប់ឃាត់រថយន្តសាំយ៉ុងកែច្នៃ ក្បាលពណ៌ស គ្មានស្លាកលេខចំនួន០១ គ្រឿងដឹកជញ្ជូនឈើអារលេខ ២ (ឈើទាល) ចំនួន ៩៣ សន្លឹក ស្មើនឹង៥,២៧៩ ម៉ែត្រត្រីគុណដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងពុំមានម្ចាស់ទទួលខុសត្រូវនៅត្រង់ចំណុចនិយាមកា (៥៩៨៣០១-១៤២២៤៥៨) ស្ថិតក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមក្រសួងកសិកម្ម វត្ថុតាងមានចំនួនដូចខាងលើ ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅផ្ទះឈ្មោះ សាលី ឈុន្នី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានចំណុចនិយាមកា (៦០១៥០០ –១៤១២២៨៦) ស្ថិតក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយប្រគល់ជូនលោក អ៊ូ សឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើបឹងចារ ទទួលបន្ទុករួមជាអ្នកទទួលថែរក្សាវត្ថុតាង៕SRP