ស្រវឹង​ស្រា​ ជិះម៉ូតូធ្លាក់ផ្លូវ ដួលបាក់កស្លាប់ភ្លាមៗ

0

ខេត្តប៉ៃលិន៖បុរស​ម្នាក់​ជិះម៉ូតូធ្លាក់ផ្លូវដួលស្លាប់ដោយខ្លួនឯង នៅលើផ្លូវលំក្រាលគ្រួសក្រហម។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៩ និង​ ១៥នាទី​ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន
ខេត្ដប៉ៃលិន ។

​ ជនរងគ្រោះឈ្មោះ ពេង ប៉ក់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ដ សង្កាតប៉ៃលិន ក្រុងប៉ៃលិន​ ខេត្ដប៉ៃលិន។ បើកបរម៉ូតូម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1W 6776 ទិសដៅពីលិចទៅកើត ។
​ បេីរ​តាមការបញ្ជាក់ពីប្រពន្ធរបស់ជនរងគ្រោះ​ មុន​ពេល​កេីត​ ជនរងគ្រោះ​បាន​អង្គុយ​ផឹក​ស៊ី​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​នៅជិតកន្លែងកើតហេតុខាងលើ ក្រោយ​មក​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​ លុះ​ដល់​កន្លែង​កើត​ហេតុ​ក៏​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ដួល​ស្លាប់​ភ្លាមៗ​តែម្ដង។
​ ករណីនេះកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការនគរបាលក្រុងប៉ៃលិន បានធ្វើការសន្និដ្ឋាននៅកន្លែងកើតហេតុថា ពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP វ៉ន​ ដារ៉ា

សរសេរមតិយោបល់