លោកស្រេង សុផល​ អភិបាលក្រុងសិរី​សោភ័ណ ទទួលបានការកោតសសើរ ពីប្រជាពលរដ្ឋ

ព​លរដ្ឋសម្តែងការកោតសសើរ ចំពោះលោក ស្រេង សុផល​ ចាប់តាំងពីលោកឡើង​កាន់តំ​ណែ​ងជាអភិបាលក្រុងសិរី​សោភ័ណមក មានការរីកចំរើនពិសេសលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋនៅក្នុងក្រុងសិរី​សោភ័ណ បានសម្តែងការកោតសសើរ និង​អគុណ​លោក ស្រេង សុផល​ អភិបាលក្រុងសិ​រីសោភ័ណ្ឌ ដែលតែងតែយកចិត្តទុកដាក់គិត​គូពីសុ​ខទុករបស់ពួកគាត់​។

ប្រជាពលរដ្ឋបានលើកឡើងថា ចាប់តាំងពី លោក ស្រេង សុផល កាន់តំណែង​ជាអភិបាលក្រុងសិ​រីសោភ័ណមក ឃើញថា មានការរីកចំរើន ពិសេស​កែលម្អក្រុង​​​​​​​​​​​​ឲ្យមានសោ​ភាពស្រស់​ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ កសាងសមទ្ធផលនានា ដូចជា​ហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូជាដើម ដោយលោកតែងតែចុះជាប់​ជាមួយ​ប្រជាពលរដ្ឋជាប្រចាំ ដើម្បីច​ង់ដឹងពីសុ​ខទុក ការលំបា​ក ខ្វះខាត​យ៉ាងណា​ដើម្បីមាន​លទ្ធភាពជួយ និងរា​ការណ៍​បន្តដល់ថ្នាក់ដឹកនាំ ។

ជាក់ស្តែងថ្មីៗនេះ លោកបានដឹកនាំក្រុមការងារមូលដ្ឋានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ និង​ម្ចាស់ដី ក្នុងកា​របើកផ្លូវមួ​យខ្សែតា​មសំណូម​ពររប​ស់ប្រ​ជាពលរដ្ឋចំ​នួន២​០គ្រួសារ ដែលបាន​ស្នើសុំបើ​កផ្លូវ​សាធារ​ណៈ​ទទឹងទំ​ហំ ៨ម៉ែត្រ ចា​ប់ពីចំណុច​ខាងត្បូងជា​ប់នឹងរបង​អង្គការកុមារ​មេគង្គ រហូតដល់ ផ្លូវឡើង​ទៅផ្លូវទ្រខ្មែរ ពីមុន​មកទីតាំងនេះ​ពុំមានផ្លូវ​ឡើយ។​

ជាលិតផលប្រជាពលរដ្ឋ និង​ម្ចាស់ដី ក៏បានស្ម័គ្រចិត្តប​រិច្ចាគ​ដី និងរុះរើរប​ងថ្មរឹ​ងមាំ​ដោយយក​គ្រឿង​ចក្រវា​កម្ទេចចោល ដើម្បីប្រ​ជាពល​​រដ្ឋក្នុង​កា​រធ្វើដំ​ណើរ ពិ​សេសសិស្សានុសិស្សចេញ​ចូលទៅ​សាលារៀន។

ជាមួយគ្នានោះដែរលោក អភិបាលក្រុង បានប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធការបើកផ្លូវ​នៅចំ​ណុចខាង​លើនេះអាជ្ញាធរក្រុង​សិរី​សោភ័ណ បាន​សហកា​រជាមួយ​មន្ត្រីជំ​នាញ អាជ្ញាធរ​សង្កាត់ ភូមិ និងប្រ​ជាព​លរដ្ឋ ​ចូលរួ​មសហ​កា​របើក​ផ្លូវនេះ ​នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ ហើយ​ផ្លូវមួយ​ខ្សែនេះ​អាជ្ញាធរ​គ្រោងធ្វើកា​រសា​ងសង់ផ្លូវនា​ពេលខាងមុខ​ដើម្បីបម្រើប្រយោ​ជន៍សាធារ​ណៈ។

លោក ស្រេង សុផល អភិបា​លក្រុងសិរីសោភ័ណ បានបញ្ជាក់ថា លោកពិត​ជាអរគុណ​ខ្លាំងណា​ស់នូវទឹក​ចិត្តដ៏​ធំ​ធេងរ​បស់បងប្អូនប្រជា​ពលរដ្ឋដែ​លលះបង់ដី ចាប់​ពីដើមផ្លូវ​ដល់​ចុងផ្លូវ រហូត​ស្ម័គ្រចិ​ត្ត​លះប​ង់វា​យ​រប​ងថ្មព​ង្រីកផ្លូវ ចូ​លរួម​ជា​មួយអាជ្ញាធរ ដើម្បីជាគុណ​ប្រយោជន៍ដ៏សំខាន់ស​ម្រាប់​គោ​លនយោបាយ​របស់រាជរដ្ឋាភិ​បាលកម្ពុជាស​ម្រា​ប់ឆ្នាំ២០៣០-២០៥០​ខាងមុខ​នេះជា​គោល​ដៅសម្រេច។​

លោ​កអភិបា​លក្រុងបាន​បញ្ជាក់​ទៀតថា សម្រាប់ក្រុង​សិ​រីសោភ័ណ្ឌមា​នសង្កាត់ចំនួន​៧ នៅក្នុងសង្កាត់៤ ខា​ងក្នុង​បើក​បានជា​ង១​០ខ្សែហើយ ក្នុងផ្លូវ​មួយ​ខ្សែៗ​មធ្យម​ចន្លោះ​ខ្ទង់​ជាង៥​០០ម៉ែត្រ ​ដែលបើ​កទម្លោះ ​ដែលពី​មុន​មក​មិន​មានផ្លូវ ហើយ​សង្កាត់ខា​ងក្រៅ ៣​ថែមទៀត​នោះ ក៏បើ​កបា​នបីខ្សែដែ​រ សុទ្ធ​តែជា​ការចូល​រួមពី​ប្រជា​ពលរដ្ឋ៕SRP