ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាបបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ការឃាត់ខ្លួននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុចតាមផ្លូវបេតុង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ជនសង្ស័យឈ្មោះ វ៉ាន់ សុខថេប ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន មានទីនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០០:២០ នាទីរំលងអធ្រាត ស្ថិតនៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងជនសង្ស័យឈ្មោះ វ៉ាន់ សុខថេប និងបក្ខពួកមានគ្នា០៣នាក់ បានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់។
តាមការបំភ្លឺរបស់ជនសង្ស័យឈ្មោះ វ៉ាន់ សុខថេប បានឆ្លើយសារភាពថារូបខ្លួន និងបក្ខពួក ពិតជាបានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន៕SRP