សូមចូលរួមសោកស្ដាយ!!មួយប្រព្រិចភ្នែកអណ្ដាតភ្លើងបានលេបទីតាំងហាងកាហ្វេនិងផ្ទះសម្ភារៈមួយចំនួនទៀតខ្ទេចម៉ត់

ខេត្តសៀមរាប៖ទីតាំងលក់កាហ្វេនិងផ្ទះរួមនិងសម្ភារៈមួយចំនួនទៀតត្រូវបានអគ្គីភ័យលេបត្របាក់មួយប្រព្រិចភ្នែក។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាហេតុការអគ្គិភ័យនេះ បានកើតឡើង នៅវេលាម៉ោង១២និង២០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

ករណីអគ្គីយភ័យកើតឡើងបណ្តាលឲឆេះ
    
១/ផ្ទះ១ខ្នងធ្វើអំពីឈើរប្រក់ក្បឿងទំហំ៨ម៉ែត្រ×១០ម៉ែត្រ ឆេះអស់(៩០%)​ ជាកម្មសិទ្ធិឈ្មោះ ឡៅ ឡុង ភេទប្រុសឆ្នាំខូចខាតសម្ភារ:រួមមាន៖ម៉ូតូ១គ្រឿង កង្ហា២ .ពួក១/ ឯកសារសៀវភៅគ្រួសារ សំបុត្រកំណើត និងអត្តសញ្ញាណបណ្ណ!
២/រោងការហ្វេរប្រក់សង្ក័សីទំហំ៣ម៉ែត្រ×៤ម៉ែត្រឆេះអស់(៤០%)​
៣/រោងកាហ្វេរប្រក់ស្បូវទំហំ៤ម៉ែត្រ×៩ម៉ែត្រឆេះអស់(៧០%) ខូចខាតតុ ០៣ កៅអី១២ កង្ហារ០៣ តូបទាំងពីរខាងលើជាកម្មសិទ្ធិឈ្មោះ លី ជុនដុល្លារ ភេទប្រុស អាយុ ២៨ឆ្នាំ។

សមត្ថកិច្ចបានបន្តថាក្នុងហេតុការណ៍បណ្ដាលឲ្យឆាបឆេះនេះ មូលហេតុ:ទុសេខ្សែរភ្លើង។

ក្នុងករណីអគ្គីភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង រថយន្តកងរាជអាវុធហត្ថខេត្តសៀមរាប រថយន្តអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី និងរថយន្តពន្លត់អគ្គិភ័យអាជ្ញាធរអប្សរាដោយប្រេីប្រាស់ទឹកសរុបអស់ចំនួន ០៤ ឡាន៕SRP