ខេត្តសៀមរាប៖បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វីបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនបង្កឲ្យមានការភ្នាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ហេតុការណ៍ភ្នាក់ផ្អើលបានកើតឡើងនៅថ្ងៃទី ២១ខែ មេសា ឆ្នាំ២០២៥ ព្រឹកមិញ នៅចំណុចដើមចាន់គីរី ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលចងកសម្លាប់ខ្លួនគឺយកខ្សែអាវយឺតមានមួកពណ៌ក្រហម ចងកភ្ជាប់ជាមួយមែកដើមចាន់គីរី កម្ពស់ប្រហែល៧ម៉ែត្រពីដី រួចធ្វើអត្តឃាតតែម្ដង។
ជនរងគ្រោះឈ្មោះ ណុប ជីវ័ន្ត ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
តាមការបំភ្លឺនិងការពិនិត្យលើសាកសព នឹងតាមការបញ្ជាក់របស់គ្រូពេទ្យកោសលវិច័យ ខេត្តសៀមរាប បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងកធ្វើអត្តឃាតប្រាកមែន។ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែមិនទាន់បញ្ជាក់មូលហេតុនៅឡើយចំពោះករណីនេះនៅឡើយ៕SRP

