សង្ឃឹមថាតុលាការខេត្តសៀមរាប នឹងផ្ដល់ យុត្តិធម៌ជូនស្ត្រីរូបនេះឡើងវិញ

សង្ឃឹមថាតុលាការខេត្តសៀមរាប នឹងផ្ដល់ យុត្តិធម៌ជូនស្ត្រីរូបនេះឡើងវិញ

ខេត្តសៀមរាប៖បន្ទាប់ពីចៅក្រមជំនុំជម្រះសាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់លោកស្រី ចិន ស្រីដា ដាក់ពន្ធនាគារ កំណត់រយៈពេល ២ (ពីរ)ឆ្នាំ ពីបទ៖ គំរាមហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ និងកាលពីអំឡុងឆ្នាំខែមីនា ឆ្នាំ២០២៤ ក្រុមគ្រួសាររបស់ស្ត្រីរងការចោទសង្ឃឹមថាសាលាដំបូងខេត្តសៀមរាប និងផ្ដល់យុត្តិធម៌ដល់ស្ត្រីរូបនេះឡើងវិញ។ ដោយករណីនេះក្រុមគ្រួសារស្ត្រីដែលរងចោទលើកឡើងថា ជារឿងអយុត្តិធម៌សម្រាប់ពួកគាត់។

ពាក្យបណ្ដឹងរបស់ដើមចោទ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសបុក របស់គាត់ឈ្មោះ Vi Da ឆាតមកគម្រាម ថា   “មិចហើយបង លុយបំណុល ដែលប្រពន្ធបងជំពាក់ខ្ញុំ នឹងដោះស្រាយសងអោយខ្ញុំ និងមិនសងទេ?

បើមិនដោះ  គេចវេសមិនសងអោយខ្ញុំ ដឹងមួយមាត់  ស្រួលខ្ញុំ ដាក់ពាក្យបណ្ដឹង ហើយអោយសារព័ត៌មាន រកដំណោះស្រាយ តាមយុត្តិធម៌អោយខ្ញុំ”

និងបន្តផ្ញើសារទៀតថា ខ្ញុំមានទាំងសំលេងនិយាយទូរស័ព្ទ ប្រពន្ធបងវាខ្ចីលុយខ្ញុំ បង្គ្រប់ឲ្យប្តីឡើងផ្កាយ១ទៀតបង បើបង នឹងប្រពន្ធបង មិនព្រមដោះស្រាយរឿងលុយអោយខ្ញុំទេ ខ្ញុំដាក់ពាក្យបណ្ដឹងហើយ ផ្ញើសំលេងអោយអ្នកសារព័ត៌មាន ជួយចុះផ្សាយ ពីរឿងប្រពន្ធ លោកផ្កាយ១ ខេត្ត បន្ទាយមានជ័យ ខ្ចីលុយគេ អោយប្តីឡើងផ្កាយហើយ គេចវេសមិនសង មិនចេញមុខដោះស្រាយ គឺអាច និងល្បីខ្លាំង ណាបងៗ។  នេះជាសំណេររបស់ លោកស្រី ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសបុក របស់គាត់ឈ្មោះ Vi Da ឆាតទៅខាងប្ដីដែលប្រពន្ធជំពាក់លុយហើយត្រូវប្ដីខាងជំពាក់នោះប្ដឹងទៅតុលាការ។

លោកស្រី ចិន ស្រីដា មានទីលំនៅក្រុងសៀមរាប ត្រូវបានចៅក្រមជំនុំជម្រះ ចេញដីកាចោទនៅចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួន នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមប្រភពបញ្ជាក់ថា មូលហេតុដែលលោកស្រី ចិន ស្រីដា ឆាតទៅប្តីរបស់ប្រពន្ធដែលចំពាក់លុយគាត់នឹង មិនឆាតទៅប្រពន្ធនោះគឺ ដោយសារប្ដីគាត់ប្រាប់ថា ប្រពន្ធរបស់គាត់សំលាប់ខ្លួន បាត់ហេីយ ហើយលោកស្រី ចិន ស្រីដា ក៏បានខំទាក់ទងទៅប្រពន្ធរបស់គាត់ ដែរតែប្រពន្ធគាត់បានបិតគណនី FB បិតលេខទូរស័ព្ទ គ្រប់ទាំងអស់ មិនអាចទាក់ទងបានទេ អញ្ចឹងទើប លោកស្រី ចិន ស្រីដា ទាក់ទងទៅជួបតែប្តី។ អច្ចឹងបានជាត្រូវឆាតទៅគណនី FB របស់ប្តីគាត់ព្រោះគ្មានជំរេីស ! ហេីយការឆាតទៅដំបូងគាត់ក៏បានប្រាប់ថាគាត់នឹងដោះស្រាយលុយនឹងតាមលទ្ធភាព ដែរអាចទៅរួច បេីអោយដោះទាំងអស់ គឺទៅមិនរួចទេ។ ដូច្នេះហើយ លោកស្រី ចិនស្រីដា ក៏រងចាំរហូត តែគាត់មិនបានធ្វេីដូចអ្វីដែរនិយាយទេ ។ ទេីប បានឆាតទៅក្រោយទៀតនឹង ដែរជាសារគាត់យកទៅប្តឹងតែម្ដង។

ទោះជាយ៉ាងណា ក្រុមគ្រួសារលោកស្រី ចិន ស្រីដា សង្ឃឹមថា សាលាដំបូងខេត្តសៀមរាបនឹងផ្ដល់យុត្តិធម៌ជូនដល់លោកស្រី ចិន ស្រីដា ឡើងវិញត្បិតរឿងនេះផ្ដើមចេញពីការឆាតទៅទារលុយពីប្ដីដែលប្រពន្ធបានជំពាក់នោះ។

រហូតដល់ព្រឹកថ្ងៃទី 7 ខែមេសា ឆ្នាំ 2025 នេះទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីសាលាដំបូងខេត្តសៀមរាបនៅឡើយទេ៕SRP