លែងលះគ្នារយៈពេល១ឆ្នាំមកហើយ បែជាប្រច័ណ្ឌនិងជនរងគ្រោះថាមានប្រុសផ្សេង ក៏ដឹកនាងពីរកន្លែងធ្វើការដែលខ្លួនចូលផឹកស៊ី យកទៅសម្លាប់ចោល

លែងលះគ្នារយៈពេល១ឆ្នាំមកហើយ បែជាប្រច័ណ្ឌនិងជនរងគ្រោះថាមានប្រុសផ្សេង ក៏ដឹកនាងពីរកន្លែងធ្វើការដែលខ្លួនចូលផឹកស៊ី យកទៅសម្លាប់ចោល

លែងលះគ្នារយៈពេល១ឆ្នាំមកហើយ ជនសង្ស័យប្រច័ណ្ឌនិងជនរងគ្រោះថាមានប្រុសផ្សេង ក៏ដឹកនាងពីរកន្លែងធ្វើការដែលខ្លួនចូលផឹកស៊ី យកទៅសម្លាប់ចោល

ករណីឃាតកម្មលើស្ត្រីម្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជនសង្ស័យត្រូវជាអតីតប្តី បានចងកស ម្លាប់ខ្លួនឯងនៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៧:០០នាទី នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីឃាតកម្ម បង្កដោយជនសង្ស័យជាអតីតប្តី ឈ្មោះ ប៊ន សេងហាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិនិម្មិត១ ឃុំនិម្មិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

សពជនរងគ្រោះឈ្មោះ អ៊ុន ស្រីល័ក ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរអ្នករត់តុ។

ជនសង្ស័យ និងជនរងគ្រោះត្រូវជាអតីតប្ដីប្រពន្ធ មានកូនប្រុសចំនួន០១នាក់ បានលែងលះគ្នារយៈពេល១ឆ្នាំមកហើយ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យដែលត្រូវជាប្ដីជនរងគ្រោះបានមកផឹកសុីនៅហាងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ដែលជាកន្លែងធ្វើការរបស់ជនរងគ្រោះ ចំនួន០៣ថ្ងៃជាប់គ្នាមកហើយ ក៏មានទំនាស់ពាក្យសម្ដីនិងគ្នា ដោយជនសង្ស័យប្រច័ណ្ឌនិងជនរងគ្រោះថាមានប្រុសផ្សេង។

តាមចម្លើយសាក្សីមុនពេលកើតហេតុ ជនសង្ស័យបាននិយាយប្រាប់សាក្សីជាមេការថានិងដឹកជនរងគ្រោះយកទៅសម្លាប់ចោលតែម្ដង។ បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូឌុបជនរងគ្រោះចេញពីកន្លែងពីធ្វើការ ទៅដល់ចំណុចកើតហេតុខាងលើហើយធ្វើសកម្មភាពវាយជនរងគ្រោះ និងខ្ទប់ដង្ហើមបណ្ដាលឱ្យស្លាប់។ ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនទៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ហើយបានទំនាក់ទំនងទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីសហការចាប់ជនសង្ស័យ។ លុះបន្ទាប់មក សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានទទួលព័ត៌មាន នៅវេលាម៉ោង២០:០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថាមានបុរសម្នាក់ចង់កសម្លាប់ខ្លួន ទើបសមត្ថកិច្ចចុះដល់កន្លែងកើតហេតុទៅត្រួតពិនិត្យកោសល្យវិច័យ គឺបុរសរូបនេះពិតជាជនសង្ស័យដែលបានសម្លាប់ជនរងគ្រោះជាអតីតប្រពន្ធរបស់ខ្លួននៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ៕SRP